ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​បាន​ត្រឹមតែ​យំ​ស្រែក​ទាំង​ទឹកភ្នែក និង​សោកស្តាយ​បំផុត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​លក់ដូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ ដែល​លុយ​ជាង​១​ពាន់​ដុល្លារ និង​ទូរស័ព្ទ​២​គ្រឿង​យក​ទៅ​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ ទុល​មុខ​នឹង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី…

រាជ​ជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​លក់ដូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ ដែល​លុយ​ជាង​១​ពាន់​ដុល្លារ និង​ទូរស័ព្ទ​២​គ្រឿង​យក​ទៅ​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ ទុល​មុខ​នឹង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​មិន​បានអោយ​ដឹង​ឈ្មោះ​នោះ​ទេ ហើយ​សម្ភារៈ​ដែល​បាត់បង់ មាន​លុយ​ជាង​១​ពាន់​ដុល្លារ ទូរស័ព្ទ​ចំនួន​២​គ្រឿង និង​ឯកសារ​ទាក់ទង និង​លុយកាក់​មួយ​ចំនួន​ថែម
ទៀត ។

តាម​សម្តី​ស្ត្រី​រង​គ្រោះ​បាន​រៀប​ទាំង​ទឹកភ្នែក និង​អារម្មណ៍​សោកស្តាយ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER X ចេញពី​កន្លែង​លក់ដូរ នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី គោលបំណង​ត្រឡប់​ទៅ​នៅ​ម្តុំ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​ស្រប​ពេល​នោះ​ដែរ​ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​បាន​មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​របស់​គាត់ ដែល​ដាក់​នៅ​ក្រោម​ប្រលោះ​ជើង​ខាង​មុខ​បាន​សម្រេច ហើយ​ក៏​បាន​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​រត់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​ជិះ​រត់គេច​ខ្លួន​រូប​គាត់​ជា​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ព្រមទាំង​ស្រែ​កថា ចោរ​ៗ​អោយ​គេ​ជួយ រហូត​មក​ដល់​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តែ​ដេញ​មិន​ទាន់ ហើយ​ជនសង្ស័យ​មិនដឹង​ថា ជិះ​គេ​ទៅ​ណា​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ខ្ចី​ទូរស័ព្ទ​គេ ដើម្បី​អោយ​បងប្អូន​មក​ទទួលយក​ទៅ​ផ្ទះ​អោយ​ស្ងប់​អារម្មណ៍​សិន ទើប​ទៅ​ដាក់​ពាក្យបណ្តឹង​ជា​ក្រោយ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​កំណត់​មុខសញ្ញា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ