ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ស៊ីដាច់ Messi ដោយ​យក​ពាន Globe Soccer Awards

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Times Now News បានឱ្យ​ដឹង​ថា ជើង​ខ្លាំង​របស់​ក្រុម​សេះបង្កង់ Cristiano Ronaldo បាន​ក្លាយទៅជា​ម្ចាស់​ពាន Globe…

តាម​ប្រភព​ព័ត៌មាន Times Now News បានឱ្យ​ដឹង​ថា ជើង​ខ្លាំង​របស់​ក្រុម​សេះបង្កង់ Cristiano Ronaldo បាន​ក្លាយទៅជា​ម្ចាស់​ពាន Globe Soccer Awards ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ក្នុង​កម្មវិធី​នាទី​ក្រុង​ឌូ​បៃ​។ វា​ជា​ពាន​ដែល Ronaldo យក​បាន​នៅ​៣​ឆ្នាំ​ជាប់​ៗ​គ្នា​។

Ronaldo បាន​ផ្តួល Antoine Griezmann របស់ Atletico Madrid និង Kylian Mbappe របស់ PSG ដើម្បី​អាច​ធ្វើ​ជា​ម្ចាស់​ពាន​ចុង​ក្រោយ​បាន​។ នេះ​ក៏​ជា​លទ្ធផល​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ជោគ ជ័យ​របស់ Ronaldo សម្រាប់​អួត​ដល់ Messi ផង​ដែរ ដែល​ជា​គូប្រជែង​អស់​ច្រើន​ឆ្នាំ​មក​ហើយ​។

ភ្នាក់ងារ​របស់ Ronaldo លោក Jorge Mendes ក៏​ត្រូវ​បាន​គេ​ប្រកាស​ថា ជា​ភ្នាក់ងារ​ល្អ​ប្រចាំឆ្នាំ​ផង​ដែរ​។ Ronaldo បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម អរគុណ​ដល់​អ្នក​រៀបចំ​កម្មវិធី ដែល​បាន​យកចិត្តទុកដាក់​។

Ronaldo សរសេរ​បង្ហោះ​លើ Instagram ជាមួយនឹង​រូបថត​ជុំ​គ្រួសារ និង​លោក Mendes ថា​៖ «​នេះ​គឺជា​វិធី​ល្អ​ក្នុង​ការ​ចាប់ផ្តើម​ឆ្នាំ​ថ្មី​។ អរគុណ​សម្រាប់​ការ​សរសើរ និង​យកចិត្តទុកដាក់ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ទទួល​បាន​នៅ​ថ្ងៃនេះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពាន Globe Soccer Awards ត្រូវ​បាន​គេ​ចាត់ទុកជា​ពាន​មាន​តម្លៃ​ជាងគេ​លំដាប់​ទី​បី បន្ទាប់​ពី​ពាន FIFA’s The Best និង ពាន Ballon d’Or៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ