ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​ការិយាល័យ​នៅ​ហុងកុង​កាលពី​ខែធ្នូ​ធ្លាក់​ចុះ​ខ្លាំង

5 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ កាលពី​ខែធ្នូ​កន្លង​មកនេះ ទីក្រុង​ហុងកុង​មានការ​ទិញ​លក់​ការិយាល័យ​តែ​៣​ប៉ុណ្ណោះ ដែល​ជា​ចំនួន​ទាប​ជាងគេ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក ។ នេះ​បើ​តាម​ការ​ចេញពី​ពី​សារព័ត៌មាន South China Morning…

ទីក្រុង​ហុងកុង ៖ កាលពី​ខែធ្នូ​កន្លង​មកនេះ ទីក្រុង​ហុងកុង​មានការ​ទិញ​លក់​ការិយាល័យ​តែ​៣​ប៉ុណ្ណោះ ដែល​ជា​ចំនួន​ទាប​ជាងគេ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក ។ នេះ​បើ​តាម​ការ​ចេញពី​ពី​សារព័ត៌មាន South China Morning Post កាលពី​ថ្ងៃ​ទី​២ មក​រា កន្លង​មក ។

យោង​តាម​ក្រុមហ៊ុន​អចលនទ្រព្យ Midland IC&I បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ ២០១៨ ទាំងស្រុង ហុងកុង​មានការ​លក់​ការិយាល័យ​ប្រមាណ​១៩៦​ដង ដែល​ទាប​ជាង​ឆ្នាំ​មុន​ដល់​ទៅ ៤៥%​។

លោក Eric Ong ដែល​ជា​ប្រធាន​ផ្នែក​ដំណើរការ​ក្រុមហ៊ុន​និង​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៅ​ក្រុមហ៊ុន Midland បាន​ឲ្យ​ដឹង​ថា ៖«​ការ​ទិញ​លក់​ការិយាល័យ​បាន​ចាប់ផ្តើម​ធ្លាក់​ចុះ​ក្នុង​ឆមាស​ទី​២​នា​ឆ្នាំ​២០១៨ ព្រោះ​កត្តា​មួយ​ចំនួន​ដូច​ជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន និង​ទីផ្សារ​ភាគហ៊ុន​ដែល​មាន​ភាព​ឡើង​ចុះ​ប៉ះពាល់​ដល់​ស្ថានការណ៍​វិនិយោគ​ជាដើម »​។ ទន្ទឹម​នឹង​នេះ លោក​បាន​បន្ថែម​ថា ខែធ្នូ​ក៏​ជា​ខែ​ដែល​មិន​មានការ​ទិញ​លក់​ការិយាល័យ​ច្រើន​ដែរ​ក្នុង​ទីក្រុង​មួយ​នេះ ។

ការ​អន់​ថយ​នៃ​ការ​ទិញ​លក់​ការិយាល័យ​កើត​មាន​ឡើង ខណៈ​ដែល​ការ​ទិញ​លក់​ផ្ទះ​ក្នុង​ហុងកុង​មានការ​ធ្លាក់​ចុះ និង​តម្លៃ​អន់​ថយ បន្ទាប់​ពី​មានការ​លូតលាស់​អស់​២​ឆ្នាំ​ជាប់​ៗ​គ្នា​មកនេះ ។ អ្នកវិភាគ​បាន​ព្រមាន​ដល់​ម្ចាស់ផ្ទះ​ថា តម្លៃ​ផ្ទះ​នឹង​បន្ត​ធ្លាក់​ចុះ​ទៀត ដែល​អាច​ដល់​ទៅ ២៥%​ឯណោះ ព្រោះ​សង្គ្រាម​ពាណិជ្ជកម្ម ទីផ្សារ​ភាគហ៊ុន និង​កំណើន​អត្រា​ការ​ប្រាក់​បន្លាច​អតិថិជន ។

ជាមួយ​គ្នា​នេះ តម្រូវការ​ការិយាល័យ​អាច​នឹង​មានការ​អន់​ថយ ព្រោះតែ​មូលហេតុ​ខាងលើ​នេះ ហើយ​ក្រុមហ៊ុន​ចាប់ផ្ដើម​ស្ទាក់ស្ទើរ និង​មិន​មាន​ភាព​ប្រាកដប្រជា ថែម​ទាំង​បាន​ពន្យារពេល​ពង្រីក ឬ​ការ​ប្តូរ​ទីតាំង​ការិយាល័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ