ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​ការ​មែនហើយ​… ប៉ុន្តែ​ក្លាយជា​មន្ត្រី​សាច់​គោ​ទៅ​ហើយ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មិនដឹង​ថា តើ​ការ​គ្រប់គ្រង​កូនចៅ​របស់​លោក​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ​ដែល​ទើបនឹង​ឡើង​កាន់​ដំណែង​ថ្មី​តាម​យុទ្ធសាស្ត្រ​របៀប​ណា​នោះ​ទេ? បើ​គ្រាន់តែ​សាច់​គោ​ដែល​នៅ​លើ​ឡាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ក៏​យក​ដែរ​។ ការ​យក​សាច់​គោ​របស់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​រថយន្តឈ្នួល​នេះ​កើត​មាន​ឡើង​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឱ្យ​បុរស​២​នាក់​រង​របួស​ដោយ​រថយន្ត​បុក​ពេញទំហឹង​ដួល​រដូករណែល​ពេញ​ផ្លូវ ។ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទាក់ទង​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ រីឯ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត…

ខេត្តកំពង់ស្ពឺ ៖ មិនដឹង​ថា តើ​ការ​គ្រប់គ្រង​កូនចៅ​របស់​លោក​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ​ដែល​ទើបនឹង​ឡើង​កាន់​ដំណែង​ថ្មី​តាម​យុទ្ធសាស្ត្រ​របៀប​ណា​នោះ​ទេ? បើ​គ្រាន់តែ​សាច់​គោ​ដែល​នៅ​លើ​ឡាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ក៏​យក​ដែរ​។

ការ​យក​សាច់​គោ​របស់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​រថយន្តឈ្នួល​នេះ​កើត​មាន​ឡើង​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឱ្យ​បុរស​២​នាក់​រង​របួស​ដោយ​រថយន្ត​បុក​ពេញទំហឹង​ដួល​រដូករណែល​ពេញ​ផ្លូវ ។ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទាក់ទង​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ រីឯ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​ស្រប​ទិស​គ្នា កាលពី​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​៤១-៤២ ចំណុច​ភូមិ​តា​នួន ឃុំ​ពោធិ​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ភាគី​ម៉ូតូ​បើកបរ​មក​ពី​ទិស​ខាងត្បូង​ឆ្ពោះ​មក​ទិស​ខាងជើង លុះដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្លងផ្លូវ (​ទៅ​ឆ្វេង​ដៃ​) ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ខៀង ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-8682 (​រថយន្តឈ្នួល​កំពត​-​ភ្នំពេញ​) អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ស្រប​ទិស​គ្នា​នោះ បាន​មក​ពីក្រោយ​បុក​ពេញទំហឹង​តែ​ម្តង​។​បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​វត្ថុ​តាង និង​អ្នក​ជិះ (​រថយន្តឈ្នួល​) នៅ​កន្លែង​កើតហេតុ​។

ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទាក់ទង​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​និង​បាន​រាយការណ៍​អោយ​សមត្ថកិច្ច​ស្រុក​ចុះ​មក​ធ្វើ​កំណត់ហេតុ​វាស់វែង និង​នាំ​យក​វត្ថុ​តាង​ទាំង​ពីរ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​អោយ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​។

អ្វី​ដែល​ជា​ការ​ហួសចិត្ត​នោះ​នៅ​ពេល​ដែល​អ្នកដំណើរ​កំពុង​តែ​ភ័យ​តក់ស្លុត​នោះ ស្រាប់តែ​មន្ត្រី​នគរបាល​ស្រុក​ដែល​ចុះ​មក​ដល់​កន្លែង​កើតហេតុ បែរជា​ឆ្លៀតឱកាស​យក​សាច់​គោ​របស់​អ្នកដំណើរ​ម្នាក់​នៅ​លើ​ឡាន​ដែល​ទិញ​យក​ទៅ​ផ្ញើ​កូន​នៅ​ភ្នំពេញ ។ ដោយ​ឃើញ​ទិដ្ឋភាព​នៅ​ចំពោះ​មុខ​បែប​នេះ អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​សួរ​មន្ត្រី​នោះ​ថា បង តើ​យក​សាច់​គោ​គេ​ធ្វើ​អី? ស្រាប់តែ​គាត់​ឆ្លើយ​មក​វិញ​ថា ម្ចាស់​ឡាន​រត់​បាត់​ហើយ ចង់​យក​ក៏​បាន​ដែរ​។

រំពេច​នោះ​ស្ត្រី​ម្ចាស់​សាច់​គោ (​មិន​ស្គាល់ឈ្មោះ​) ក៏​មក​ប្រាប់​ថា សាច់​គោ​ទាំង​៧​គីឡូ​នេះ ខ្ញុំ​ទិញ​អស់​លុយ​២៤៥.០០០​រៀល ដើម្បី​យក​ទៅ​ផ្ញើ​កូន​នៅ​ភ្នំពេញ ហេតុ​អ្វី​បានជា​មក​យក​របស់ខ្ញុំ​បែប​នេះ? បើ​ទោះជា​មានការ​និយាយ​ប្រាប់​ពី​ម្ចាស់​សាច់​គោ​យ៉ាងណា ក៏​មន្ត្រី​រូប​នោះ​នៅ​តែ យក​សាច់​គោ​នោះ​ទាល់តែ​បាន​។

ដោយ​មើលឃើញ​នូវ​ទ​ង្វើ​មិន​សមគួរ​បែប​នេះ​របស់​មន្ត្រី​ដែល​ជា​កូនចៅ លោក អ៊ុំ ចំរើន ដែល​ជា​អធិការ ហើយ​ម្យ៉ាង​អាណិត​ស្ត្រី​ម្ចាស់​សាច់​គោ​ផង​នោះ អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការណ៍​ប្រាប់​ទៅ​លោក​ស្នងការ ដើម្បី​អន្តរាគមន៍​ប្រគល់​សាច់​គោ​នោះ​ទៅ​ម្ចាស់​វិញ​។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​លោក​អ៊ុំ ចំរើន ធ្វើ​ដំណើរ​មក​ដល់ ហើយ​សួរ​រក​មន្ត្រី​ដែល​យក​សាច់​គោ​របស់​គេ និង​បាន​ប្រាប់​មន្ត្រី​របស់​ខ្លួន​ឱ្យ​ប្រគល់​សាច់​គោ​ដល់​ម្ចាស់​គេ​វិញ​។

តែ​មន្ត្រី​រូប​នោះ​មិន​បានអោយ​ទាំង​អស់នោះ​ទេ គឺ​បានអោយ​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ ដោយ​សំអាង​ថា ខ្លួន​ខំ​យក​ចុះ​ពីលើ​ឡាន​គេ អី​ុ​ចឹ​ង​ម្ចាស់​យក​វិញ​តែ​៤​គីឡូ​បាន​ហើយ​៣​គីឡូ​យក​ទៅ​អាំង​ក្លែម​ជាមួយ​មេ​។

ព័ត៌មាន​បន្ថែម​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ