ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា​ថៃ​ដៃ​ដូច​មឹក​… នាង​មិន​ព្រមឱ្យ​ស្ទាប​ប្រើ​ហិ.ង្សា​ដាក់​នាង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៩ នៅ​ហាង​ខារ៉ាអូខេ​យីហោ​វីឡា ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។…

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៩ នៅ​ហាង​ខារ៉ាអូខេ​យីហោ​វីឡា ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។ ដោយ​មាន​លោក​ឧកញ៉ា​ម្នាក់​ឈ្មោះ វ៉​ន ប៊ុ​ន​ថៃ ហៅ​ឧកញ៉ា​ថៃ អតីត​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ​នៅ​ក្នុងស្រុក​អូរ​រាំង​ឪ បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​រត់​តុ​ខា​រ៉ា​អូ​ម្នាក់​ក្នុង​បន្ទប់​លេខ​៦៦៦៦ ហើយ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ និង​នគរបាល​បាន​ចុះ​មក​អន្តរាគមន៍​នាំ​ខ្លួន​មក​សួរនាំ នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ទាំង​យប់ ។

តាម​មន្ត្រី​អាវុធហត្ថ​ក្រុង​កំពង់ចាម​មួយ​រូប​សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុ​ការណ៍​កើតឡើង​នៅ​ក្នុង​បន្ទប់​ហាង​ខារ៉ាអូខេ​ខាងលើ ត្រូវ​បាន​មេបញ្ជាការ​អាវុធហត្ថ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​។ ក្នុង​ពេល​ដែល​បាន​ចុះ​ទៅ​ដល់​នោះ បានឃើញ​ឧកញ៉ា​ថៃ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​បន្ទប់​កើត​ហេតុ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត បាន​ចុះ​មក​នាំ​ខ្លួន​ដាក់​តាម​រថយន្ត​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ​។

មន្ត្រី​កង​រាជ​អាវុធ​រូប​នោះ​បាន​ប្រាប់​បន្ត​ថា ហេតុការណ៍​ខាងលើ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ហាង​ខារ៉ាអូខេ​តែ​ម្តង​។ ជាមួយ​គ្នា​នោះ​ក៏​មាន​ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់ បាន​មក​តាម​ប្រមាញ់ ដើម្បី​ថត​យក​រូបភាព​របស់​លោក​ឧកញ៉ា​ខាងលើ​ផង​ដែរ​។ ម្ចាស់​ហាង​ថា ចាប់តាំងពី​ពេល​ដែល​បើកហាង​មក​ពុំដែល​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​បែប​នេះ​ទេ ទើប​កើតឡើង​តែ​ម្តង​ដោយ​ឧកញ៉ា​​ថៃ​បាន​បង្ក​ហិង្សា​លើ​អ្នកបំរើ​ការងារ​នៅ​ក្នុង​ខារ៉ាអូខេ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​០៦ មក​រា​នេះ តាម​ដំណឹង​ឧកញ៉ា​រូប​នោះ​មិន​ត្រូវ​បាន​ដោះ​លែង​នៅឡើយ​ទេ ដោយ​កម្លាំង​នគរបាល​កំពុង​តែ​ទុក​គាត់​នៅ​ស្នងការដ្ឋាន​នគរ​របាល​ខេត្ត​។

អ្នក​រង​គ្រោះ​ឈ្មោះ ចាន់ ហួយ បំភ្លឺ​ថា យប់​ថ្ងៃ​កើតហេតុ​ទី​០៥ មក​រា ២០១៩ ឧកញ៉ា​ថៃ​នូវ​ពេល​ដែល​បាន​ចូល​មក​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ បន្ទាប់​មក​បាន​ចាប់​នាង​លូកលាន់​ស្ទាបអង្អែល តែ​នាង​មិន​ព្រម​… ​ចាប់​ទាញ​បណ្តាច់​អាវ ហើយ​អ្នក​នោះ​បាន​រត់​ចុះ​ទៅ​ជាន់​ក្រោម​បាត់ ។ ចំណែក​រូប​នាង​វិញ​ត្រូវ​ឧកញ៉ា​ថៃ​ចាប់​ខោក​ក្បាល និង​បោច​សក់​អូស​បញ្ច្រាស បណ្តាល​ឲ្យ​មានការ​ឈឺចាប់​រហូត​ដល់​បង្ហូរទឹកភ្នែក​។

ថៅកែ​ហាង​ខា​រ៉ា​អូ​ខា​វីឡា​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មក​រា ២០១៩ កោះសន្តិភាព​បាន​ព្យាយាម​ទូរស័ព្ទ​សួរ ដើម្បី​សួរនាំ​រឿងហេតុ​ខាងលើ ដោយ​ទូរស័ព្ទ​បាន​ចុច​ចូល​ជា​ច្រើន​លើក តែ​មិន​មាន​អ្នក​ណា​លើក​នោះ​ទេ​។

លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មក​រា​នេះ​ថា ករណី​ខាងលើ​នេះ​រូប​លោក​កំពុង​តែ​ឲ្យ​កម្លាំង​នគរបាល​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​បញ្ជូន​មក​ឲ្យ​រូប​លោក ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ