ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ហក់​ឡើង​ខ្ពស់​ហួស​ពី​ការ​ស្មាន​បាន​វាយ​ទៅ​លើ​តូប និង​លំនៅ​ដ្ឋា​ន​ខ្លះ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៩ នេះ​ទឹកសមុទ្រ​បាន​ហក់​ឡើង​ខ្ពស់​ហួស​ពី​ការ​ស្មាន​រួម​ជាមួយ និង​ការ​លាយឡំ​ទៅ​ដោយ​ខ្យល់​បក់​បោក​ខ្លាំង​បង្ក​អោយ​មាន​រលក​ធំ​ៗ វាយប្រហារ​ទៅ​លើ​លំនៅ​ដ្ឋា​ន និង​តូប​លក់ដូរ​ជា​ច្រើន​កន្លែង បណ្តាល​អោយ​មានការ​ខូចខាត​មួយ​ចំនួន​ធំ​ផង​ដែរ…

ខេត្តកោះកុង ៖ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៩ នេះ​ទឹកសមុទ្រ​បាន​ហក់​ឡើង​ខ្ពស់​ហួស​ពី​ការ​ស្មាន​រួម​ជាមួយ និង​ការ​លាយឡំ​ទៅ​ដោយ​ខ្យល់​បក់​បោក​ខ្លាំង​បង្ក​អោយ​មាន​រលក​ធំ​ៗ វាយប្រហារ​ទៅ​លើ​លំនៅ​ដ្ឋា​ន និង​តូប​លក់ដូរ​ជា​ច្រើន​កន្លែង បណ្តាល​អោយ​មានការ​ខូចខាត​មួយ​ចំនួន​ធំ​ផង​ដែរ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ចំនុច​ឆ្នេរ​ប៉ាក់​ខ្ល​ង​នៃ​ស្រុក​មណ្ឌល​សីមា ។

បើ​តាម​ការ​លើក​ឡើង​ពី​ក្រុម​អាជីវករ​ដែល​លក់ដូរ​នៅ​តំបន់​ខាងលើ​បាន​ថ្លែង​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​បានឃើញ​មានការ​ហក់​ឡើង​នៃ​កំពស់​ទឹក​ខ្ពស់​បែប​នេះ ហើយ​ពួក​គាត់​កំពុង​តែ​មានការ​ព្រួយបារម្ភ​ថា បើសិនជា​ទឹកសមុទ្រ និង​រលក​អាច​កើត​មាន​ខ្លាំង​ជាង​នេះ វា​ពិតជា​អាច​បង្ក​អោយ​មាន​គ្រោះថ្នាក់ និង​ផល​ប៉ះពាល់​ខ្លាំង​ជាក់​ជា​មិន​ខាន ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ពេល​នេះ​ពួក​គាត់​កំពុង​ដឹក​ជញ្ជូន​សម្ភារ​មួយ​ចំនួន​យក​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព ដើម្បី​បញ្ចៀស​នូវ​ឧប្បត្តិ​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ជាយថាហេតុ ។

លោក​ហាក់ ឡេ​ង អភិបាលស្រុក​មណ្ឌល​សីមា​បាន​ថ្លែង​ថា ចំពោះ​មុខ​លោក​ត្រូវ​ប​ញ្ឍ​ប់​ឡាន​ដឹក​ដី និង​ឡាន​ដឹក​ទំនិញ​ធុន​ធំ​ជា​បណ្តោះអាសន្ន​សិន​រង់ចាំ​ទឹក​ស្រក​ដូច​ដើម ទើប​អាច​បើក​អោយធ្វើ​ចរាចរណ៍​ជា​ធម្មតា​វិញ ។

លោក​បានអោយ​ដឹង​ថា ចំពោះ​បញ្ហា​ទឹក​ឡើង​នេះ គឺ​វា​បាន​កើត​ឡើងជា​រៀង​រាល់​ឆ្នាំ តែ​ដោយឡែក​ឆ្នាំ​នេះ គឺថា​ស្ថានភាព​ទឹក​ឡើង​ខ្ពស់​ហួស​ពី​ការ​រំពឹង​ទុក ហើយ​នេះ​ក៏​ប្រហែលជា​អាច​បណ្តាល​មក​ពី​ចំហាយ​ព្យុះ​ដែល​ឆ្លងកាត់​ប្រទេស​ថៃ​នោះ​តែ​ទោះជា​យ៉ាងណា​ក្តី​មក​ទល់ និង​ពេល​នេះ​ឃើញ​ថា ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់​បាត់បង់​អាយុជីវិត​ដោយសារ​ហេតុ​ការ​នេះ​ទេ ដោយ​គ្រាន់តែ​មាន​ពលរដ្ឋ​ខ្លះ​បាន​រង​ផល​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ពួក​គាត់​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ ហើយ​ចំពោះ​ការ​ជម្លៀស​ពលរដ្ឋ​ចេញពី​តំបន់​ខាងលើ គឺ​នៅ​ពុំ​ទាន់​មាន​នោះ​ឡើយ ដោយសារ​សភាព​ការ និង​ផល​ប៉ះពាល់​វា​មាន​សភាព​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះ​ទេ ។

ជាមួយ​គ្នា​នេះ​ដែរ លោក ហាក់ ឡេ​ង អភិបាលស្រុក​មណ្ឌល​សីមា​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​រស់នៅ​តំបន់​ជាប់មាត់​សមុទ្រ​មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​ឧប្បត្តិហេតុ​ដែល​អាច និង​កើត​មាន​ដោយ​ចៃដន្យ ។

គូរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្តី​ប្រកាស​ពី​ឥទ្ធិពល​របស់​ព្យុះ ប៉ា​ប៊ុ​ក (PABUK) ដោយ​ព្យុះ​នេះ​បាន​និវត្តន៍​ខ្លួន​ទៅ​ជា​ព្យុះ​ទី​ហ្វុ​ង (TI PABUK ) រួច​បន្តដំណើរ​ទៅ​កាន់ ភាគ​ខាងត្បូង​ប្រទេស​ថៃ ដែល​លក្ខណៈ​នេះ​អាច​ធ្វើ​អោយ​ខេត្ត​មួយ​ចំនួន មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ។

ជាមួយ​គ្នា​នេះ​ដែរ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ពិសេស​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​កោះ​នានា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ព្យុះ ដែល​អាច​បង្ក​អោយ​កើត​មាន​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង និង​រលក​ទឹកសមុទ្រ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ