ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​គ្នា​ត្រង់​ចំណុច​ភ្លើងស្តុប​២៤​ម៉ោង ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​មួយ​គ្រឿង​ព្យាយាម​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​បុក​ពេញទំហឹង ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​២​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ មក​រា ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្លើងស្តុប​២៤​ម៉ោង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​មួយ​គ្រឿង​ព្យាយាម​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​បុក​ពេញទំហឹង ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​២​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ មក​រា ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្លើងស្តុប​២៤​ម៉ោង ផ្លូវ​១០១៩ កែង​ផ្លូវ​ឧកញ៉ា ម៉ុង ឫ​ទ្ធី ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ តាន់ សុ​ទាន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់​នៅ​ភូមិ​រកា សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្ត កំពង់ធំ និង​មានស្រុក​កំណើត​ឃុំ​ស្រ​យ៉ូ​វ ឃុំ​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ម៉ឺ​យ សៀ​ក​ឡេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់​នៅ​ភូមិ​វាល ឃុំ​សា​ន់គ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​រង​របួសធ្ងន់​។

ប្រភព​ពី​សមត្ថកិច្ច​ដែល​ប្រចាំ​ការណ៍​គោលដៅ​កើតហេតុ​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១I-៤៤៦២ ធ្វើ​ដំណើរ​តាម​ផ្លូវ​ឧកញ៉ា ម៉ុង ឫ​ទ្ធី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​ភ្លើងស្តុប​២៤​ម៉ោង ម៉ូតូ​ខាងលើ​បាន​ព្យាយាម​បត់​ឆ្វេង ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ពណ៌​ស មិន​ចាំ​ម៉ាក បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​ផ្លូវ​១០១៩​មក​បុក​ម៉ូតូ​ចំ​ពេញទំហឹង ធ្វើ​ឱ្យ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ បណ្តាល​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់ ។ ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​បាន​បើក​គេច​ទៅ​ទិស​ខាងជើង​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ម្នាក់​ខាងលើ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លី​ន​និក​ឯកជន ក្បែរ​កន្លែង​កើតហេតុ ដោយឡែក​សព​ជន​រង​គ្រោះ​ម្នាក់​ទៀត​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​អោយ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ