ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ឆក់​ឱកាស​លួច​ដាក់​សម្រាស់​ជា​ច្រើន​កន្លែង​ក្នុង​តំបន់​អភិរក្ស​ព្រែក​ក្បាលកោះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សម្រាស់​ធំ​ៗ​ប្រមាណ​ជិត​១០​កន្លែង​លើ​ផ្ទៃដី​ប្រមាណ​២​ហិ​កតា​ត្រូវ​បាន​ជន​ឆក់​ឱកាស​លួច​ដាក់​នៅ​តំបន់​អភិរក្ស​ព្រែក​ក្បាលកោះ​ក្អែរ ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូ​ណ៍ ។ ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា គឺ​មាន​មន្ត្រី​ខិលខូច​បើកដៃ​អោយ​ជនល្មើស​ទើប​គេ​ហ៊ាន​ដាក់​បែប​នេះ ។ យ៉ាងនេះ​ក្តី​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​អំពី​បទល្មើស​ទាំងនេះ…

ខេត្តកំពង់ឆ្នាំង ៖ សម្រាស់​ធំ​ៗ​ប្រមាណ​ជិត​១០​កន្លែង​លើ​ផ្ទៃដី​ប្រមាណ​២​ហិ​កតា​ត្រូវ​បាន​ជន​ឆក់​ឱកាស​លួច​ដាក់​នៅ​តំបន់​អភិរក្ស​ព្រែក​ក្បាលកោះ​ក្អែរ ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូ​ណ៍ ។

ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា គឺ​មាន​មន្ត្រី​ខិលខូច​បើកដៃ​អោយ​ជនល្មើស​ទើប​គេ​ហ៊ាន​ដាក់​បែប​នេះ ។ យ៉ាងនេះ​ក្តី​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​អំពី​បទល្មើស​ទាំងនេះ ភ្លាម​រួច​មក នាយ​ខណ្ឌ​រដ្ឋបាល​ផល​កំពង់ឆ្នាំង​បាន​បញ្ជាក់​ថា លោក​នឹង​បញ្ជា​ឲ្យ​មន្ត្រី​ជលផល​ការពារ​តំបន់​អភិរក្ស និង​សហគមន៍​នេសាទ​កំពង់ព្រះ​គគីរ ត្រូវ​តែ​រើរុះ​សម្រាស់​ទាំងនោះ​ដឹក​ចេញពី​តំបន់​អភិរក្ស​ដែល​ពួក​ខ្លួន​ការពារ​អោយ​អស់​ទើប​រួចខ្លួន ។

ទាក់ទង​នឹង​បទល្មើស​នេះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​អោយ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ការ​ដាក់​សម្រាស់​នៅ​ក្នុង​ឡូត៍​អភិរក្ស​នេះ​ប្រមាណ​២​ហិ​កតា គឺ​មួយ​ចំនួន​ត្រូវ​បាន​គេ​ដាក់​កាលពី​ទឹក​នៅ​ច្រើន និង​មួយ​ចំនួន​ទៀត គឺ​គេ​ទើបតែ​ដាក់​ក្នុង​ពេល​ថ្មី​ៗ​ដោយ​សម្រាស់​មួយ​ចំនួន​ក្នុង​ពេល​នេះ​នៅ​ស្រស់ញញឹម​មិន​ទាន់​ជ្រុះ​សន្លឹក​នៅឡើយ​ផង ។

ប្រភព​ដដែល​បាន​បន្ត​អោយ​ដឹង​ថា អ្នក​ដាក់​សម្រាស់​ខាងលើ​នេះ​មាន​គ្នា​ចំនួន​៣​នាក់​ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ព្រែក​គូរ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ។ ការ​ដាក់​សម្រាស់​ក្នុង​ដែន​អភិរក្ស​បាន​យ៉ាង​រលូន​នេះ​គេ​មិន​ជឿ​ថា អ្នក​ការពារ​តំបន់​អភិរក្ស​មិនដឹង​នោះ​ឡើយ​សង្ស័យ​ថាបើ​កដៃ​អោយ​គេ​ក៏​ទើប​គេ​ហ៊ាន​ដាក់​សម្រាស់​បាន​បែប​នេះ ។

ដោយឡែក​នៅ​តាម​ខ្នង​កោះ​ជាប់​ព្រែក​ក្បាលកោះ​ក្អែរ​នេះ​ដែរ​គេ​សង្កេត​ឃើញ​ដើម​រាំង​មួយ​ចំនួន​ធំ​ត្រូវ​គេ​អារកាត់​អស់​មែក​ជា​ច្រើន​ដើម​ផង​ដែរ ដើម្បី​ធ្វើ​ជា​សម្រាស់​យក​មក​ដាក់​ក្នុង​តំបន់​អភិរក្ស​នេះ ។ នេះ គឺជា​រឿង​ត្រីងៀត​ឈ្លាត​ពង និង​កន្ទេល​ធំ​បន្លំ​ដេក​របស់​មន្ត្រី​ជលផល និង​សហគមន៍​នេសាទ​ដែល​ជា​អ្នក​ទទួលខុសត្រូវ​ការពារ​តំបន់​អភិរក្ស​នេះ​ដែល​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​មិន​គួរ​អោយ​រួចខ្លួន​ឡើយ គួរតែ​ស្រាវជ្រាវ​ចាប់​ជនល្មើស និង​អ្នក​ឃុបឃិត​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ដើម្បី​ជា​ការ​ព្រមាន​កុំអោយ​មាន​គំរូ​អាក្រក់​ដល់​អ្នក​ក្រោយ​ៗ​ទៀត ។

ទាក់ទង​នឹង​ករណី​នេះ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៩ នេះ​បានអោយ​ដឹង​ថា រឿង​នេះ​លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជលផល ដែល​ការពារ​តំបន់​អភិរក្ស និង​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ​ត្រូវ​តែ​សហការ​គ្នា​រុះរើ​សម្រាស់​ខាងលើ​នេះ កាលពី​ថ្ងៃ​ម្ស​ល់​ម៉ិ​ញ និង​ត្រូវ​បន្ត​ធ្វើ​នៅ​ថ្ងៃ​ទី​៥ ស្អែក​ទៀត ព្រោះ​ថ្ងៃ​ទី​៤ ជាប់​ប្រជុំ ។

លោក​បាន​បញ្ជាក់​ថា បញ្ហា​សម្រាស់​ខាងលើ​ត្រូវ​លើ​ចេញពី​ទឹក​យក​ទៅ​ចោល​អោយ​អស់ពី​តំបន់​អភិរក្ស ដោយ​មិន​ត្រូវ​គ្រាន់តែ​អូស​ចេញ​ហើយ​ចោល​ក្នុង​ទឹក​វិញ​ដដែល​នោះ​ទេ ព្រោះ​វា​ជាដើម​ហេតុ​បង្ក​ឱ្យ​ទឹក​ក្នុង​ព្រែក​គោក​រាក់​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ