ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេវទូត​ទាំង​៤​នាំ​ឱ្យ​ព្រះ​អង្គ​កើត​សង្វេគ​រក​ផ្លូវ​ចេញ​សាង​ផ្នួស

5 ឆ្នាំ មុន

ទេវទូត​ទាំង​៤​ជាដើម​ហេតុ​ដឹកនាំ​ឱ្យ​ព្រះ​អង្គ​កើត​សង្វេគ​តក់ស្លុត​ក្នុង​សង្ខារ ហើយ​គិត​រក​ផ្លូវ​ដើម្បី​ចេញ​ព្រះ​ផ្នួស​ស្វែងរក​ទី​រំលត់ទុក្ខ​។ ការ​ប្រទះ​ឃើញ​ទេវទូត​ទាំង​៤​លើក​នេះ​ខណៈ​ដែល​ព្រះ​អង្គ​និង​ឆន្នអាមាត្យ​បាន​លួច​ចេញ​ទៅ​ខាងក្រៅ​រាជវាំង​ដើម្បី​ទស្សនា​ទត​មើល​ជីវភាព​របស់​ប្រជារាស្ត្រ ព្រោះ​តាំង​តែ​ពី​តូច​មករ​ហូត​ចម្រើន​ពេញវ័យ ព្រះ​អង្គ​ពុំដែល​បាន​ចេញ​ទៅ​ណា​ឡើយ ។ ខាងក្រោម​នេះ​ជា​ប្រភេទ​ទេវទូត​ទាំង​បួនៈ ទេវទូត​ទី​១-​ព្រះ​អង្គ​បាន​ទត​ឃើញ​ជន​ចំណាស់​ដើរ​ទ្រេតទ្រោត​កាន់​ឈើច្រត់​យោងអាត្មា​ស្ទើរតែ​មិន​រួច​តាម​ដង​វិ​ថី​។ ទេវទូត​ទី​២-​របា​ន​ទត​ឃើញ មនុស្ស​មាន​ជំងឺ​ដេក​បម្រះននៀល​ស្រែកថ្ងូរ​រ​ហ៊ឺ​ស​ដោយ​ទុក្ខវេទនា​។…

ទេវទូត​ទាំង​៤​ជាដើម​ហេតុ​ដឹកនាំ​ឱ្យ​ព្រះ​អង្គ​កើត​សង្វេគ​តក់ស្លុត​ក្នុង​សង្ខារ ហើយ​គិត​រក​ផ្លូវ​ដើម្បី​ចេញ​ព្រះ​ផ្នួស​ស្វែងរក​ទី​រំលត់ទុក្ខ​។ ការ​ប្រទះ​ឃើញ​ទេវទូត​ទាំង​៤​លើក​នេះ​ខណៈ​ដែល​ព្រះ​អង្គ​និង​ឆន្នអាមាត្យ​បាន​លួច​ចេញ​ទៅ​ខាងក្រៅ​រាជវាំង​ដើម្បី​ទស្សនា​ទត​មើល​ជីវភាព​របស់​ប្រជារាស្ត្រ ព្រោះ​តាំង​តែ​ពី​តូច​មករ​ហូត​ចម្រើន​ពេញវ័យ ព្រះ​អង្គ​ពុំដែល​បាន​ចេញ​ទៅ​ណា​ឡើយ ។ ខាងក្រោម​នេះ​ជា​ប្រភេទ​ទេវទូត​ទាំង​បួនៈ

ទេវទូត​ទី​១-​ព្រះ​អង្គ​បាន​ទត​ឃើញ​ជន​ចំណាស់​ដើរ​ទ្រេតទ្រោត​កាន់​ឈើច្រត់​យោងអាត្មា​ស្ទើរតែ​មិន​រួច​តាម​ដង​វិ​ថី​។

ទេវទូត​ទី​២-​របា​ន​ទត​ឃើញ មនុស្ស​មាន​ជំងឺ​ដេក​បម្រះននៀល​ស្រែកថ្ងូរ​រ​ហ៊ឺ​ស​ដោយ​ទុក្ខវេទនា​។
ទេវទូត​ទី​៣-​ព្រះ​អង្គ​បាន​ទតព្រះនេត្រ​ឃើញ​សាកសព​មនុស្ស​ឡោម​ព័ទ្ធ​ទៅ​ដោយ​ពួក​ញាតិ​ទួញ​យំ ស្តាយស្រណោះ​អាឡោះអាល័យ ។

ដោយ​ប្លែក ព្រះ​ទ័យ​ព្រះ​អង្គ​ក៏ បាន​សាកសួរ​ឆន្នអាមាត្យ​ថា តើ​ពួក​មនុស្ស​ទាំង​អស់នេះ​ចុះ​ហេតុ​អ្វី​ទើបបាន​មាន​អាកា​រៈ​ខុស​ប្រក្រតី​ដូច្នេះ0x017d7 អាមាត្យ​តប​ថា មិន​ចំពោះតែ​ពួក​គេ​នោះ​ទេ ទូលព្រះបង្គំ​ក៏​ដោយ ព្រះ​វររាជ​បិតា​មាតា ឬ​ព្រះរាជ​ទេពី ឬ​សូ​ម្បី​តែ​ព្រះ​អង្គ​ផ្ទាល់​ក្តី​ក៏​នឹង​ជួប​ប្រទះ​ជាក់​ជា​មិន​ខាន​នូវ​ជរាភាព ព្យាធិ​ភាព និង​មរណភាព ។

បាន​ព្រះ​សណ្តាប់​ឮ​ដូច្នោះ ព្រះ​អង្គ​តក់​ស្លត់​ក្នុង​ព្រះ​ហរ​ទ័យ​យ៉ាង​ខ្លាំង​ដែល​បានដឹង​ថា មនុស្ស​គ្រប់​រូប​មិន​អាច​គេច​ផុត​ពី​សភាព​កើត ចាស់ ឈឺ ស្លាប់​បាន ។

ទេវទូត​ទី​៤-​ព្រះ​អង្គ បាន​ទត​ឃើញ​អ្នកបួស​ស្វែងរក​មោក្ខធម៌​ហើយ​ឆន្នអាមាត្យ​ពណ៌នា ថា​ព្រះ​គុណ​ម្ចាស់​ទាំងនេះ​កំពុង​តែ​ស្វែងរក​នូវ​ទី​រំលត់ទុក្ខ​ដោយ​វិធី​អង្គុយស្មិងស្មាធិ៍ ដូច្នេះ​ឯង​ ។

តាំង​តែ​ពី​ថ្ងៃ​នោះ​មក​ព្រះ​អង្គ​ពុំដែល​សប្បាយ​ក្នុង​ព្រះ​ហរ​ទ័យ​ឡើយ ព្រះ​អង្គ​សញ្ជឹង​គិតដល់​ទេវទូត​ទាំង​៤​ហើយ​គិត​រក​ផ្លូវ​ចេញ​ព្រះ​ផ្នួស​ស្វែងរក​មោក្ខធម៌ ។

រហូត​ដល់​ព្រះ​ជន្មវស្សា​គ្រប់​២៩​ឆ្នាំ នា​រាត្រី​ពេញបូណ៌មី ព្រះ​ចន្ទ​ពេញវង់​នោះ ព្រះ​រាហុល​ក៏​បាន​ប្រសូត​។ ព្រះរាជ​ហរ​ទ័យ​ស្នេហា​រាប់​លាន​បាន​ស្រោច​ស្រប​ហើយ​លើ​ព្រះ​រាហុល រាជឱរស ព្រះ​អង្គ​រំពឹង​ឃើញ​ថា បណ្តាញ​សំណាញ់​បាន​ចាក់ស្រេះ​ហើយ​ក្នុង​ហរ​ទ័យ​អញ តែ​អញ​នឹង​ចេញ​ស្វែងរក​មោក្ខធម៌​នាកាល​ឥឡូវ​នេះឯង​។

ព្រះ​អង្គ​ស្តេច​យាង​ទៅ​រក​ឆន្នអាមាត្យ​ឲ្យ​នាំ​សេះ​ឈ្មោះ​កណ្ឋ​កៈ មក​ថ្វាយ​ហើយ​នាយ​ឆ​ន្នៈ​ក៏​ធ្វើ​ដំណើរ​ទៅ​តាម​ព្រះ​អង្គ​ដែរ​ឆ្ពោះទៅ​កាន់​ព្រៃ​ភ្នំ ហើយ​ទ្រង់​បាន​កាត់​ព្រះ​កេស សាង​ផ្នួស​នា​មាត់​ស្ទឹង​អ​នោ​មា​និង​បញ្ជូន​ឆន្នអាមាត្យ​និង​សេះ​កណ្ឋ​កៈ​ព្រមទាំង​គ្រឿង​រាជ​ឥស្សរិយយស ទៅ​កាន់​ព្រះ​បរមរាជវាំង​វិញ​។

សូម​បញ្ជាក់​ថា បណ្តា​ទេវទូត​ទាំង​៤​នេះ មិនមែន​និមិត្ត​ឱ្យ​ព្រះ​អង្គ​ឃើញ​ម្តង​ទាំង​៤​នោះ​ទេ គឺ​រយៈពេល​៦​ខែ​ទើប​និមិត្ត​ឱ្យ​ឃើញ​ម្តង ។