ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ចិនក្នុងបទល្មើសគ្រឿងញៀ.ន​នៅ​មាត់​សមុទ្រខ្មែរ…​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​សមត្ថ​​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន បាន​បើក​កិច្ច​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ករណី​ជួញដូរ ចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន​​បាន​៤​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​៨នាក់ ក្នុង​នោះជនជាតិ​ចិន៧​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​សមត្ថ​​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន បាន​បើក​កិច្ច​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ករណី​ជួញដូរ ចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន​​បាន​៤​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​៨នាក់ ក្នុង​នោះជនជាតិ​ចិន៧​នាក់ និង​ម៉ា​ឡេ​សុ​ី​ម្នាក់ កាលពី​ថ្ងៃ​ទី​៤ ទី​៥ មក​រា ២០១៩ នេះ ។

ជនសង្ស័យ​៨​នាក់ ​១-​ឈ្មោះ HUANG YISHUI ភេទ​ប្រុស អាយុ​៤០ឆ្នាំ ជនជាតិចិន មុខរបរបើក​អន​ឡាញ ២-​ឈ្មោះ YANG TAO ភេទ​ប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរបើក​អន​ឡាញ (២​នាក់​នេះ​ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន២កញ្ចប់, ​បារី​កញ្ឆា​ចំនួន​២៩​ដើម,
​​ម្សៅ​កញ្ចប់​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន៥កញ្ចប់ និង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១​។ ៣-​ឈ្មោះ HUANG LONG JIE ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន មុខរបរបើក​អន​ឡាញ ៤-​ឈ្មោះ YANG XUAN HUAN ភេទ​ប្រុស អាយុ១៩ ឆ្នាំ ជនជាតិចិន មុខរបរអន​ឡាញ (២​នាក់​នេះ​ដកហូត​វត្ថុ​តាង​រួម​មានម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៨៥កញ្ចប់​(​ក្នុង​នោះ​មាន​០២ កញ្ចប់​ធំ​), ថ្នាំ​ញៀន​គ្រាប់ MDMA ចំនួន៣២គ្រាប់, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​​១គ្រឿង, ទូ​រស​ព្ឌ​ចំនួន​០៣ គ្រឿង នឹង សម្ភា​រះ​សំរាប់​វេច​ខ្ចប់​មួយ​ចំនួន​), ៥-​ឈ្មោះ CHU CHIN LIANG ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ចិន មុខរបរ ធ្វើការ​នៅ​ខារ៉ាអូខេ ស៊ី​អេ​ច ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ១០ កញ្ចប់ ម្សៅ​កញ្ចប់​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៧ កញ្ចប់ ថ្នាំ​ញៀន​គ្រាប់ MDMA ចំនួន ០៣ គ្រាប់ និង
ទូ​រស​ព្ទ១គ្រឿង,៦-ឈ្មោះ DU TONG GANG ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ចិន មុខរបរ មិន​ពិតប្រាកដ ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន៤កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ច១គ្រឿង និងទូរ​ស័​ព្ទ១គ្រឿង ។ ​៧-ឈ្មោះ REN JIN XIN ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ចិន មុខរបរ បើក​អន​ឡាញ ៨.​ឈ្មោះ DAI YONG ភេទ​ប្រុស អាយុ២៤ ឆ្នាំ ជនជាតិចិន មុខរបរបើក​អន​ឡាញ (២​នាក់​នេះ ​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២៨កញ្ចប់, ថ្នាំ​ញៀន​ប្រភេទ​( WY)​ចំនួន ២៨​គ្រាប់ .​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​២ គ្រឿង នឹង​សម្ភា​រះ​សំរាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។

ក្រោយ​ឃាត់ខ្លួន​សមត្ត​កិច្ច​បាន កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ