ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ខ្លាំង​ណាស់ បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម៌​ក្រោយ​ប្រឹង​ទៅ​ទប់​ឡាន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អ្នកបើកបរ​អេ​ស្តារ​វ៉ារ​ទ័​រ​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន វឌ្ឍនៈ រអិល​កិន​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​រថយន្ត​ដឹក​ដី​ធុន​ធ្ងន់​ក្នុង​ក្រុមហ៊ុន វឌ្ឍនៈ ពេល​ចត​ឡាន​ដឹក​ដី​ហើយ​អ្នកបើកបរ​ក៏​ចុះ​មក​នោម ពេល​នោះ​ជន​រង​គ្រោះ​ឃើញ​ឡាន​ដឹក​ដី​រអិល​ចុះ​ថយក្រោយ​(​ដី​ចំណោត​) ឃើញ​ដូច​នោះ​ជន​រង​គ្រោះ​បាន​រត់ឡើង​ជាន់​លើ​កង់​អេ​ស្កា​វ៉ា​ទ័​រយ​កដៃ​ទប់​គូថ​រថយន្ត​ដឹក​ដី​នោះ​តែ​ទប់​មិន​ជាប់​ក៏​ត្រូវ​រថយន្ត​ថយក្រោយ​បុក​ផ្ទប់​នឹង​អេ​ស្កា​វ៉ា​ទ័​រ​តែ​ម្តង…

ខេត្តកណ្តាល ៖ អ្នកបើកបរ​អេ​ស្តារ​វ៉ារ​ទ័​រ​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន វឌ្ឍនៈ រអិល​កិន​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​រថយន្ត​ដឹក​ដី​ធុន​ធ្ងន់​ក្នុង​ក្រុមហ៊ុន វឌ្ឍនៈ ពេល​ចត​ឡាន​ដឹក​ដី​ហើយ​អ្នកបើកបរ​ក៏​ចុះ​មក​នោម ពេល​នោះ​ជន​រង​គ្រោះ​ឃើញ​ឡាន​ដឹក​ដី​រអិល​ចុះ​ថយក្រោយ​(​ដី​ចំណោត​) ឃើញ​ដូច​នោះ​ជន​រង​គ្រោះ​បាន​រត់ឡើង​ជាន់​លើ​កង់​អេ​ស្កា​វ៉ា​ទ័​រយ​កដៃ​ទប់​គូថ​រថយន្ត​ដឹក​ដី​នោះ​តែ​ទប់​មិន​ជាប់​ក៏​ត្រូវ​រថយន្ត​ថយក្រោយ​បុក​ផ្ទប់​នឹង​អេ​ស្កា​វ៉ា​ទ័​រ​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​៣០​នាទី ស្ថិត​នៅ​ចំណុច​បរិវេណ​ដី​ក្រុមហ៊ុន​វឌ្ឍនៈ ស្ថិត​នៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ អៀម ទូច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​បុគ្គលិក​បើក​អេ​ស្ការ​វ៉ា​ទ័​រ​ក្នុង​ក្រុមហ៊ុន វឌ្ឍនៈ មាន​ទីលំនៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល រីឯ​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ឈ្មោះ អ៊​ន ឈី​ត ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​បុគ្គលិក​បើកបរ​រថយន្ត​ដឹក​ដី​ធុន​ធ្ងន់​ក្នុង​ក្រុមហ៊ុន វឌ្ឍនៈ ។

តាម​ប្រភព​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ពេល​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​បាន​កាយ​ដី​ចំនួន​០១​ប៉ែល​អេ​ស្ការ​វ៉ា​ទ័​រដាក់​លើ​រថយន្ត​ដឹក​ដី​រួច​ក៏​ចុះ​ពី​អេ​ស្ការ​វ៉ា​ទ័​រម​ក​និយាយ​គ្នា​លេង​ជាមួយ​កម្មករ​ធ្វើ​សំណង់​ក្នុង​ការដ្ឋាន ។

ចំណែក​អ្នក​បើកឡាន​ដឹក​ដី​ឈ្មោះ អ៊​ន ឈី​ត ពេល​ចត​ឡាន​ដឹក​ដី​ហើយ​ក៏​ចុះ​ទៅ​នោម ពេល​នោះ​ជន​រង​គ្រោះ​ឃើញ​ឡាន​ដឹក​ដី​រអិល​ចុះ​ថយក្រោយ ជន​រង​គ្រោះ​ក៏​បាន​រត់ឡើង​ជាន់​លើ​កង់​អេ​ស្កា​វ៉ា​ទ័​រយ​កដៃ​ទប់​គូថ​រថយន្ត​ដឹក​ដី​នោះ​តែទប់​មិន​ជាប់​ក៏​ត្រូវ​រថយន្ត​ថយក្រោយ​បុក​ផ្ទប់​នឹង​អេ​ស្កា​វ៉ា​ទ័​រ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​កើតហេតុ​អ្នក​បើករថយន្ត​បាន​ឡើង​ទៅ​លើ​រថយន្ត​របស់​ខ្លួន​បើក​ចេញ​ចម្ងាយ​០៧​ម៉ែត្រ​ដើម្បី​សង្គ្រោះ​ជន​រង​គ្រោះ​តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន និង​អ្នកធ្វើការ​ងារ​ជាមួយ​យក​ទៅ​ផ្ទះ និង​សំណូមពរ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​សាកសព ។

បន្ទាប់​មក​លោក​អធិការ​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចុះ​ដល់​ផ្ទះ​ជន​រង​គ្រោះ​​ដើម្បី​ពិនិត្យ​សព និង​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មាន​ស្នាម​បាក់​ដើមដៃ​ខាងស្តាំ​រហែក​សាច់ បាក់ឆ្អឹង​កែងដៃ​ខាងស្តាំ បាក់​កូនដៃ​ខាងស្តាំ បាក់ឆ្អឹង​ជំនី​ផ្នែក​ខាងស្តាំ​ទាំងអស់ បាក់​.​កដៃ​ខាងឆ្វេង ក្រោយ​ពិនិត្យ​រួច​សព​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ