ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តេច​ក៏​ជំងឺ​ប្រចណ្ឌ​របស់​ប្រុស​ៗ​កាច​សាហា.វ​ដល់​ម្ល៉ឹង​…!

5 ឆ្នាំ មុន

តាម​ប្រភព​ពីMetroបានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន ហើយ​អាច​ជាប់គុក​យ៉ាងតិច​២០​ឆ្នាំ ក្រោយ​ពី​ចាក់​សម្លាប់​អតីត​មិត្ត​ស្រី​​២០​កាំបិត ព្រោះតែ​ភ្លើង​ស្នេហ៍​ឆេះ​ឡើង​វិញពេល​ឃើញ​​នាង​នៅ​ជា​មួយ​ប្រុស​ថ្មី​ម្នាក់​​ទៀត​ ។ Gediminas Jasinskas អាយុ​៣០​ឆ្នាំ ​ជា​សង្សារ​ចាស់​របស់​នាង…

តាម​ប្រភព​ពីMetroបានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន ហើយ​អាច​ជាប់គុក​យ៉ាងតិច​២០​ឆ្នាំ ក្រោយ​ពី​ចាក់​សម្លាប់​អតីត​មិត្ត​ស្រី​​២០​កាំបិត ព្រោះតែ​ភ្លើង​ស្នេហ៍​ឆេះ​ឡើង​វិញពេល​ឃើញ​​នាង​នៅ​ជា​មួយ​ប្រុស​ថ្មី​ម្នាក់​​ទៀត​ ។

Gediminas Jasinskas អាយុ​៣០​ឆ្នាំ ​ជា​សង្សារ​ចាស់​របស់​នាង Cristina Magda-Calancea អាយុ​២៦​ឆ្នាំ បាន​ទៅ​រង​់ចាំ​នាង​នៅ​ក្នុង​កន្លែង​ដាក់​រថយន្ត​ក្នុងផ្ទះ ហើយ​ក៏​ឃើញ​ Queen Elizabeth កាលពី​យប់​ម៉ោង​​១០ថ្ងៃ​ទី​២១ ​កញ្ញា​ ​ តែ​ជា​អកុសល នាង​បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​សារ​តែ​ធ្ងន់ធ្ងរ​ពេក​។

គ្រាន់តែ​ចាក់​ហើយ​ភ្លាម បុរស​ជា​អតីត​​សង្សារ​បាន​ដាក់​មេ​ប្រូច​បាត់​។ ប៉ូ​លិស​បាន​ដើរ​ស្វែងរក​ដែរ តែ​ក៏​ឃើញ​​នៅ​ក្បែរ​មន្ទីរពេទ្យដែល​នាង​​​ស្លាប់ ហើយ​ក៏​ធ្វើការ​ចាប់ខ្លួន​បាន​សម្រេច។​ កាលពី​ខែ​មុន Jasinskas បាន​សារភាព​កំហុស ហើយ​ទទួលស្គាល់​ថា នេះ​មក​ពី​ភ្លើង​ស្នេហ៍​ប្រចណ្ឌ​ឆេះ​ឡើង​​វិញ​ ។

សូ​ម្បី​តែ​សម្តី​របស់​បងប្រុស​ Calancea ក៏​ថា Jasinskas ពូកែ​ប្រចណ្ឌ​ដែរ ដែល​ធ្វើ​ឱ្យ​ខាង​ស្រី​ទ្រាំ​មិន​បាន ក៏​ទាម​ទារ​បែក​គ្នា ​។ តែ​គាត់​មិន​នឹក​ស្មានថា មានរឿង​បែប​នេះ​កើតឡើង​សោះ ។

អត្ថបទសរសេរ ដោយ