ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានទុក្ខ​សម្បូរ​កិលេស​មក​ពី​ចេះ​តែ​ចង់បាន​របស់​ក្រៅ​ខ្លួន

5 ឆ្នាំ មុន

រឿ​ហេតុ​នៃ​ជីវិត យើង​មិន​អាច​ចៀស​ផុត​គេច​រួច​បាន​ឡើយ តែ​យើង​អាច​អប់រំ​ចិត្ត​ឲ្យ​ទទួលយក​នូវ​ការ​ពិត​នៃ​លោក​នេះ និង​សម្របសម្រួល​ចរិយា​ទៅ​តាម​ការ​ពិត​នៃ​សង្គមមនុស្ស​ទើប​ជីវិត​បាន​សុខ ។ ប៉ុន្តែ​មិន​ដូច្នោះ​ទេ​ការ​ដែល​យើង​ចេះ​តែ​មានទុក្ខ សម្បូរ​កិលេស ក៏​ព្រោះ​មក​អំពី​ការ​ព្យាយាម​រៀបចំ​ចេះ​តែ​ចង់បាន​នេះ ចង់បាន​នោះ​ដែល​ជា​របស់​ខាងក្រៅ​តម្រូវ​តាម​ចិត្ត​របស់​ខ្លួន​។ តាម​ពិត​ទៅ​អ្វី​ៗ…

រឿ​ហេតុ​នៃ​ជីវិត យើង​មិន​អាច​ចៀស​ផុត​គេច​រួច​បាន​ឡើយ តែ​យើង​អាច​អប់រំ​ចិត្ត​ឲ្យ​ទទួលយក​នូវ​ការ​ពិត​នៃ​លោក​នេះ និង​សម្របសម្រួល​ចរិយា​ទៅ​តាម​ការ​ពិត​នៃ​សង្គមមនុស្ស​ទើប​ជីវិត​បាន​សុខ ។

ប៉ុន្តែ​មិន​ដូច្នោះ​ទេ​ការ​ដែល​យើង​ចេះ​តែ​មានទុក្ខ សម្បូរ​កិលេស ក៏​ព្រោះ​មក​អំពី​ការ​ព្យាយាម​រៀបចំ​ចេះ​តែ​ចង់បាន​នេះ ចង់បាន​នោះ​ដែល​ជា​របស់​ខាងក្រៅ​តម្រូវ​តាម​ចិត្ត​របស់​ខ្លួន​។

តាម​ពិត​ទៅ​អ្វី​ៗ ក្នុង​សកល​ចក្កវាឡ​នេះ មិនមែន​កើតឡើង​មក​ដើម្បី​តម្រូវ​នឹង​សេចក្ដី​ត្រូវការ​របស់​អ្នក​ណាមួយ​ឡើយ គឺ​វា​ប្រព្រឹត្ត​ទៅ​តាមតែ​ច្បាប់ធម្មជាតិ​ប៉ុណ្ណោះ បើ​ទោះជា​វា​កើត​មាន​ស្រប​តាម​សេចក្ដី​ប្រាថ្នា ក៏​បាន​ត្រឹមតែ​មួយ​រយៈ​ដែល​វា​ប្រព្រឹត្ត​ទៅ​តែ​ប៉ុណ្ណឹង​ឯង​។

បើ​យើង​មិន​សិក្សា​ឲ្យ​ឃើញ​ពី​លោក​នេះ​ទៅ​តាម​សេចក្ដី​ពិត​ទេ យើង​នឹង​អន្ទះសា​ដេញចាប់​របស់​ដែល​បាត់​ទៅ និង​អន្ទះសា​ចង់បាន​របស់​ដែល​អត់ គឺជា​ទុក្ខ​ធំ​ហើយ ។

អ្វី​ៗ​ក្នុង​លោក​នេះ​សុទ្ធតែ​ជា​ធម្មជាតិ​ពិត​ៗ មិន​ស្ដាប់បង្គាប់​អ្នក​ណា​ឡើយ គឺ​ប្រព្រឹត្ត​ទៅ​តាមតែ​ហេតុ តាមតែ​បច្ច័យ​ប៉ុណ្ណោះ​។ យើង​អាច​អប់រំ​ចិត្ត អប់រំ​គំនិត និង​រៀបចំ​ដំណើរ​នៃ​ជីវិត​ទៅ​តាម​សេចក្ដី​ពិត​នៃ​លោក​នេះ​ឲ្យ​បាន​សម្រេច​ដល់​គោលដៅ នេះឯង​ជា​ដំណើរ​ដ៏​ល្អ​បំផុត​ក្នុង​ព្រះពុទ្ធ​សាសនា ។