ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាល​ខេត្ត ៖ «មិនត្រូវ​​ទុកឱ្យ​​បញ្ហា​កើត​នៅ​ក្នុង​បញ្ហា​…»

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អភិបាល​ខេត្តកំពត បាន​ក្រើនរំឭក​ដល់​ក្រុង ស្រុក​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ តាមដាន រាយការណ៍ ដោះស្រាយ រាល់​បទល្មើស​ទាំងអស់ ទាំង​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់…

ខេត្តកំពត ៖ អភិបាល​ខេត្តកំពត បាន​ក្រើនរំឭក​ដល់​ក្រុង ស្រុក​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ តាមដាន រាយការណ៍ ដោះស្រាយ រាល់​បទល្មើស​ទាំងអស់ ទាំង​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់ និង​បញ្ហា​បទល្មើស​ដីធ្លី ការ​វាតទី រំលោភ​យក​ដី​រដ្ឋ​ជាដើម ហើយ​លោក​ថា ​មិន​អនុញ្ញាតឲ្យ​បញ្ហា​បន្ត​កើត​មាន​នៅ​ក្នុង​បញ្ហា​ដោះស្រាយ​មិន​ចេញ​នោះ​ទេ​។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពត នៅ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៩​នេះ លោក​ ជាវ តា​យ បាន​លើក​ឡើង​ថាៈ លោក​ពិតជា​មិន​យល់​ចំពោះ​ការ​អនុវត្ត​ភារកិច្ច តួនាទី​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​ជំនាញ មន្ទីរ អង្គភាព មួយ​ចំនួន​តាម​ក្រុង​ស្រុក​ទាំង​៨​របស់​ខេត្ត ពេល​មាន​បញ្ហា​ម្តង​ៗ តែងតែ​រុញ​ទម្លាក់​ឲ្យ​រដ្ឋបាល​ខេត្ត ជា​អ្នក​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ សូ​ម្បី​បញ្ហា​នោះ ក្រុង ស្រុក និង​មន្ត្រី​ជំនាញ​តាម​មន្ទីរ អង្គភាព អាច​ដោះស្រាយ​បាន​ក៏​ដោយ​។

​លោក​បាន​បន្ត​ថា រដ្ឋបាល​ខេត្ត​រឹង​មាំ ទាល់តែ​រដ្ឋបាល​ក្រុង​ស្រុក​រឹង​មាំ​ដែរ ជាក់ស្តែង​ដូច​ជា​បញ្ហា​ដីធ្លី​នៅ​ក្នុងស្រុក​ឈូក មន្ត្រី​ជំនាញ ពាក់ព័ន្ធ​បាន​សន្យា​ជា មួយ​ពលរដ្ឋ​ថា យ៉ាង​យូរ​៣​ខែ​កន្លះ អាច​ដោះស្រាយ រឿង​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ពលរដ្ឋ​បាន ប៉ុន្តែ​ឥឡូវ បើ​យើង​ពិនិត្យ​មើលឃើញ​ថា​លើស​ពេលវេលា​សន្យា​ជា
មួយ​ប្រជាជន ហើយ​ចេះ​តែ​ថា​មក​ពី​យ៉ាងនេះ​មក​ពី​យ៉ាងនោះ​ទៀត​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​។

​លោក​អភិបាលខេត្ត​បាន​ស្នើ​ឲ្យ​ក្រុង ស្រុក​ទាំងអស់ មេត្តា​យកចិត្តទុកដាក់ នូវ​អ្វី​ដែល​ល្មើ​ស មិន​ថា​ការ​ទន្ទ្រាន​យក​ដី​រដ្ឋ ការ​សាងសង់​លើ​ដី​ចំណី​ព្រែក ឬ​ដី​គម្រប​ព្រៃឈើ​ជាដើម រីឯ​បញ្ហា​ការ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ ផ្សេង​ៗ​នៅ​ក្នុង​តាម​ក្រុង ស្រុក​សូម​បង្កើត​គំនិត ដែល​មាន​លក្ខណៈ​សម​ស្រប​តាម​និ​តិ​វិធី​ច្បាប់ ហើយ​ចាត់វិធានការ​អនុវត្ត​តែ​ម្តង​ទៅ កុំ​ចាំ​រដ្ឋបាល​ខេត្ត​អន្តរាគមន៍ ឬ​ដោះស្រាយ ព្រោះ​រដ្ឋបាល​ខេត្ត មិន​អនុញ្ញាតិ ឲ្យ​បទល្មើស​កើត​នៅ​ក្នុង​បទល្មើស ក្លាយជា​ជំងឺមហារីក ដោះស្រាយ​មិន​ចប់ ព្យាបាល​មិនជា​នោះ​ទេ ។

​លោក​​ជាវ តា​យ អភិបាល ក៏​បាន​ក្រើនរំលឹក​និង​ជំរុញ​បណ្ដា អាជ្ញាធរ ក្រុង ស្រុក និង​មន្ទីរ អង្គភាព ជំនាញ​ជុំវិញ​ខេត្ត បន្ត យកចិត្តទុកដាក់​សហការ​គ្នា​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត សំដៅ​បង្កើន​ល្បឿន​ក្នុង​កិច្ច​អភិវឌ្ឍន៍ ដើម្បី​បម្រើ​ប្រយោជន៍ និង​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​អោយ​បាន​កាន់​ប្រសើរ​ឡើង​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ