ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ហាម​មិន​ឲ្យ​មាន​អន្តរាគមន៍​ការ​ប្រឡង​ជ្រើសរើស​នាយទាហាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​សំដៅ​ទៅ​ការ​ពង្រឹងសមត្ថភាព និង​តម្លាភាព​យុត្តិធម៌​ក្នុង​ការ​ប្រឡង​ជ្រើសរើស​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ឆ្នាំ​២០១៩​នេះ ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ប្រឡង​បាន​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ណាមួយ​ទោះ​ថ្នាក់​ណា​ក៏​ដោយ​ចូល​កិច្ចការ​ប្រកបដោយ​យុត្តិធម៌​របស់​គណកម្មការ​ប្រឡង​នោះ​ឡើយ​។ ឧត្តមសេនីយឯក…

រាជធានី​ភ្នំពេញ ៖ ថ្លែង​សំដៅ​ទៅ​ការ​ពង្រឹងសមត្ថភាព និង​តម្លាភាព​យុត្តិធម៌​ក្នុង​ការ​ប្រឡង​ជ្រើសរើស​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ឆ្នាំ​២០១៩​នេះ ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ប្រឡង​បាន​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ណាមួយ​ទោះ​ថ្នាក់​ណា​ក៏​ដោយ​ចូល​កិច្ចការ​ប្រកបដោយ​យុត្តិធម៌​របស់​គណកម្មការ​ប្រឡង​នោះ​ឡើយ​។

ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ថា ការ​ជ្រើសរើស​បេក្ខជន​ឲ្យ​ចូល​បម្រើកងទ័ព តាម​រយៈ​គណៈកម្មការ​ប្រលង​ជ្រើសរើស​នាយទាហាន​នេះ​ធ្វើ​យ៉ាងណា​រើស​ឲ្យ​បាន​សុក្រឹត រើស​ឲ្យ​បាន​ត្រឹមត្រូវ ។ និយាយ​រួម គឺ​មាន​តែ​គោលការណ៍​មួយ​គត់​ឲ្យ​អ្នក​ជាប់​ជាប់​ដោយ​សមត្ថភាព និង​មាន​មោទនភាព ហើយ​អ្នក​ធ្លាក់​ធ្លាក់​ដោយ​អស់ចិត្ត ។

ចំណែក​គណ​ក​ម្មា​ការ​ដែល​មាន​ភាព​ត្រឹមត្រូវ​នោះ​នឹង​មិន​រង​នូវ​ការ​រិះគន់ ឬ​វាយប្រហារ ហើយ​នេះ គឺជា​ជោគជ័យ​នៅ​ក្នុង​រយៈពេល​៤​ឆ្នាំ​នេះ​នៃ​សកម្មភាព​បំពេញភារកិច្ច​របស់​យើង ។ មិនតែប៉ុណ្ណោះ​ការ​អនុវត្ត​គោលការណ៍​ប្រកបដោយ​យុត្តិធម៌ និង​តម្លាភាព​នេះ​នឹង​ក្លាយជា​បទ​ពិសោធន៍​នឹង​បន្ត​ជោគជ័យ​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​ៗ​ទៀត ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​ថា ភារកិច្ច​ចម្បង​របស់​យើង​នៅ​ក្នុង​ការ​ជ្រើសរើស​នាយទាហាន​នេះ គឺ​យើង​ជ្រើសរើស​នាយទាហាន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ទៅ​តាម​វិធានការ​វិធីសាស្ត្រ​តម្លាភាព​ប្រសិទ្ធភាព យុត្តិធម៌ ហើយ​នេះ គឺជា​គោលដៅ​ធំ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ឲ្យ ។

លោក​សង្ឃឹមថា គណៈកម្មការ​នឹង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​ដោយ​សិក្សា​អំពី​ចំណុច​ខ្វះខាត​ពី​ឆ្នាំ​កន្លង​ទៅ ហើយ​ត្រូវធ្វើ​ផែនការ​ឲ្យ​ច្បាស់លាស់​ទាំង​នីតិវិធី សម្ភារៈ​ពេលវេលា​សំដៅយក​សុ​ក្រិត​ភាព និង​ប្រសិទ្ធភាព ។ លោក​បន្ត​ថា ការ​ជ្រើសរើស​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ឆ្នាំ​២០១៩ នេះ​មានការ​កើនឡើង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨​កន្លង​មក ហើយ​ការ​កើនឡើង​នេះ គឺ​បាន​កើនឡើង​នៅ​តាម​បណ្តា​យោធភូមិ​ភាគ ។

ទន្ទឹម​នោះ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ណែនាំ​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅ​ដល់​ក្រុមការងារ​ថ្នាក់​កណ្តាល​នៃ​អនុ​គណៈកម្មការ​ប្រឡង​ជ្រើសរើស​ក៏​ដូច​ជា គណៈមេប្រយោគ​អគានុរក្ស និង​អនុរក្ស និង​ផ្សេង​មិន​ឲ្យ​មានការ​អន្តរា​គម និង​មិន​ត្រូវ​មាន​មនោសញ្ចេតនា​ចំពោះ​បុគ្គល​តែ​ត្រូវ​មាន​មនោសញ្ចេតនា​ទូទៅ​ដោយ​ការ​ប្រកួតប្រជែង ។

ផ្តើម​ពី​នោះ និង​ត្រូវ​រៀបចំ​ផែនការ​អនុវត្ត​នីតិវិធី​ឲ្យ​បាន​ច្បាស់លាស់ និង​អនុវត្ត​បទបញ្ជា​ឲ្យ​បាន​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​ដឹកនាំ និង​ដំណើរការ​នៃ​ការ​ប្រលង​ជ្រើសរើស​នាយទាហាន​នៃ​កង​យោ​ពល​ខេមរភូមិន្ទ ឆ្នាំ​២០១៩ ឲ្យ​មាន​សុ​ក្រិត​ភាព និង​ប្រសិទ្ធភាព ។

គួរ​បញ្ជាក់​ដែរ​ថា ការ​ប្រលង​ជ្រើសរើស​នាយទាហាន​នៃ​កង​យោ​ពល​ខេមរភូមិន្ទ វគ្គ​នាយ ទាហាន​សកម្ម​ជំនាន់​ទី​២៣ វគ្គ​នាយទាហាន​ទ័ពជើងគោក​ជំនាន់​ទី​១១ វគ្គ​នាយទាហាន​បន្ត វេន​ជំនាន់​ទី​១២ និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធា ឆ្នាំ​២០១៩​នេះ​នឹង​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃ​ទី​១៣-១៥ ខែមករា ឆ្នាំ​២០១៩ ខាង​មុខ ដែល​មាន​ចំនួន​៦​មណ្ឌល គឺ​នៅ​មណ្ឌល រាជធានី​ភ្នំពេញ យោធភូមិ​ភាគ ទី​១ ទី​២ ទី​៣ ទី​៤ និង​ទី​៥ ដោយ​ផ្ដោត​ទៅ​លើ​វិញ្ញាសារ​ចំណេះដឹង​ទូទៅ​ភាសាបរទេស និង​វិញ្ញាសា​កីឡា​កាយសម្បទា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ