ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កិច្ចប្រជុំ​ចុង​ក្រោយ​ដើម្បី​ត្រួតពិនិត្យ​ការងារ​ត្រៀមរៀបចំ​ទិវា​ជ័យជម្នះ​៧ ​មក​រា ​ខួប​លើក​ទី​៤០

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ជា​លើក​ចុង​ក្រោយ​ដើម្បី​ពិនិត្យ​លទ្ធផល​របស់​ផ្នែក​នី​មួយ​ៗ និង​ការ​ទទួលខុសត្រូវ​រៀង​ៗ​ខ្លួន​លើ​ការងារ​ត្រៀម​រៀបចំ​ទិវា​បុណ្យ​៧​មក​រា​ខួប​លើក​ទី​៤០(៧​មក​រា ១៩៧៩.៧​មក​រា ២០១៩)​ដែល​ជា​ថ្ងៃកំណើត​ទី​២​សំរាប់​យើង​ទាំងអស់​គ្នា​ដែល​បាន​ចាក​ផុត​ពីរ​ណ្តៅ​មរណៈ​នៃ​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុ​ល​ពត ៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​។ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ទិវា​បុណ្យ​៧​មក​រា…

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ជា​លើក​ចុង​ក្រោយ​ដើម្បី​ពិនិត្យ​លទ្ធផល​របស់​ផ្នែក​នី​មួយ​ៗ និង​ការ​ទទួលខុសត្រូវ​រៀង​ៗ​ខ្លួន​លើ​ការងារ​ត្រៀម​រៀបចំ​ទិវា​បុណ្យ​៧​មក​រា​ខួប​លើក​ទី​៤០(៧​មក​រា ១៩៧៩.៧​មក​រា ២០១៩)​ដែល​ជា​ថ្ងៃកំណើត​ទី​២​សំរាប់​យើង​ទាំងអស់​គ្នា​ដែល​បាន​ចាក​ផុត​ពីរ​ណ្តៅ​មរណៈ​នៃ​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុ​ល​ពត ៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​។

លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ទិវា​បុណ្យ​៧​មក​រា ឆ្នាំ​នេះ​ជា​ខួប​៤០​ឆ្នាំ​គឺ​មានការ​រៀបចំ​អ​ធឹ​ក​អធម​ដោយ​មានការ​ដង្ហែរ​ក្បួន​ព្យុហយា​ត្រា​សំរាប់​២៥​រាជធានី​-ខេត្ត​ ​ដូច្នេះ​ការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​គឺជា​ការងារ​ចាំបាច់ រួម​ទាំង​ការ​រៀប​ចំ​ឲ្យ​បាន​ល្អ​ប្រសើរ​ស​ក្ត័​សម​ទៅ​នឹង​កិត្តិយស​នៃ​ថ្ងៃកំណើត​ទី​២​របស់​យើង​ទាំងអស់​គ្នា​។

លោក​អភិបាល​ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ត្រូវ​ទទួលខុសត្រូវ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន​ដែល​បង្ហាញ​ពី​សមត្ថភាព​នៃ​ការ​ដឹកនាំ​របស់​ស្ថាប័ន​និ​មួយ​ៗ​ហើយ​យើង​ទាំងអស់​គ្នា​ក៏​ធ្លាប់​មាន​ពិសោធ​ន៏​ប្រកបដោយ​ជោគ ជ័យ​ក្នុង​ការ​ចូលរួម​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ពិធី​ធំ​ៗ​រួច​មក​ហើយ​។

លោក​ឃួ​ង ស្រេង បាន​គួ​សបញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ការ​ហាត់​សម​កំលាំង​ច្រើន​លើក​ច្រើន​សារ​ជាមួយ​បណ្តា​ខេត្ត​-​ក្រុង​ផ្សេង​ៗ​ទៀត​មុន​ពិធី​ផ្លូវការ​ចាប់ផ្តើម​។

​នៅ​ថ្ងៃ​ទី​៥ ​មក​រា​នេះ នឹង​មានការ​ហាត់​សម​កំលាំង​ចូលរួម​ជា​លើក​ចុង​ក្រោយ​ឲ្យ​ដូច​ពិធី​ផ្លូវការ​ពិត​ៗ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ដែល​មាន​ប្រជាពលរដ្ឋ​ចូល​រូ​ម​ប្រមាណ​៤​ម៉ឺន​នាក់​។​

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​ពង្វាង​ចរាចរ​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ឡាំ​ពិ​ក និង​សុំ​ឲ្យ​មានការ​ផ្អាក​រាល់​ការដ្ឋាន​សំណង់​នានា​នៅ​ជុំវិញ​ពហុ​កីឡាដ្ឋាន​ជាតិ និង​មិន​ត្រូវ​ឲ្យ​មានការ​ហាល​ខោអាវរ​ញេ​រ​ញ៉ៃ ធ្វើ​ឲ្យ​បាត់​សណ្តាប់ធ្នាប់​នៅ​ក្បែរ​ទីតាំង​ប្រារ​ព្វ​ពិធី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ