ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ទំនិញ​ខូចគុណភាព​១២​គីឡូក្រាម និង​ទំនិញ​មាន​សារធាតុ​គីមី​​១៣​គីឡូក្រាមក្នុង​ផ្សារ​ទ្រា​

5 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ ​នា​​ព្រឹក​ថ្ងៃ​ទី​៤ ​មក​រា ​​ឆ្នាំ​២០១៩​​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តព្រៃវែង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ទំនិញ…

​ខេត្ត​ព្រៃវែង ៖ ​នា​​ព្រឹក​ថ្ងៃ​ទី​៤ ​មក​រា ​​ឆ្នាំ​២០១៩​​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តព្រៃវែង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ទំនិញ ដែល​អាជីវក​រ
ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​ទ្រា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១៤ ក្នុងភូមិ​ព្រៃ​មាស ឃុំ​អង្គររាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

​ក្នុង​ការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​វិភាគ​បឋម​ទៅ​លើ​សរសៃ​គុយទាវ នំ​បញ្ចុក នំ​បាញ់ហយ បាញ់​កាញ់ ត្រីប្រឡាក់ ស្ករត្នោត សណ្តែកបណ្តុះ ជ្រក់មមាញ លត​អង្ករ ចា​ហ៊ួ​យ ប្រហិត​សាច់​គោ និង​សាច់ក្រក សរុប​បាន​១២​មុខ ស្នើ​និង​១៥​គំរូ ហើយ​ជា​លទ្ធផល​បាន​រក​ឃើញ​មាន វត្តមាន​សារធាតុ​គីមី​ហាមឃាត់ ប៉ូ
​រ៉ា​ក់ នៅ​ក្នុង​ផលិតផល​បាញ់​កាញ់​ចំនួន​៨,៣​គីឡូក្រាម និង​លត​អង្ករ​ចំនួន​៤,៧​គីឡូក្រាម សរុប​១៣​គីឡូ
ក្រាម បន្ទាប់​មក​មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា ផ្តិត​មេដៃ ដល់​អ្នក​ធ្វើ​បាញ់​កាញ់​លក់ និង​អ្នកលក់​បង្អែម លត​អង្ករ ដើម្បី​អោយធ្វើ​ការ​កែប្រែ​ការ​ឡើង​វិញ និង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យក​ទៅ​កំទេច​ចោល​ផង​ដែរ​។​

​លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង បាន​បញ្ជាក់​ថា ក្រៅពី​ការ​វិភាគ​បឋម​លើ​ទំនិញ​ទាំងនោះ មន្ត្រី​ជំនាញ​ក៏​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព ហួស​ថ្ងៃ​កំណត់​ប្រើប្រាស់ និង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​ផង​ដែរ​ដែល​រួម​មាន ទឹកក្រូច​ចំរុះ​ចំនួន​៨​ដប ចំណុះ​១,៥​លី​ត្រ​ចំនួន​៧​ដប ស្មើនឹង​១២​គីឡូក្រាម ព្រមទាំង​បាន​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​អាជីវករ ឲ្យ​ដឹង​អំពី​សុវត្ថិភាព​ម្ហូបអាហារ និង​បាន​ចែក​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​ពី​ប្រភេទ​ទំនិញ​ដែល​ខូចគុណភាព ទំនិញ​ដែល​ច្បាប់​ហាមឃាត់ ដល់​ក្រុម​អាជីវ
ករ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ