ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ៖ សម្តេច​តេ​ជោ​តែ​ម្នាក់​គត់​ទទួល​បាន​សិទ្ធិ និង​អំណាច​ស្នើ​សុំ​ទៅ ព្រះមហាក្សត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា មាន​តែ​សម្តេច​តេ​ជោ ហ៊ុន សែន​តែ​ម្នាក់​គត់ ដែល​អាច​ស្នើ​ថ្វាយ​ព្រះ​មហា​ក្ស ដើម្បី​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​អតីតមន្ត្រី​គណបក្សប្រឆាំង ។ ការ​លើក​ឡើង​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា មាន​តែ​សម្តេច​តេ​ជោ ហ៊ុន សែន​តែ​ម្នាក់​គត់ ដែល​អាច​ស្នើ​ថ្វាយ​ព្រះ​មហា​ក្ស ដើម្បី​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​អតីតមន្ត្រី​គណបក្សប្រឆាំង ។

ការ​លើក​ឡើង​នេះ ខណៈ​ដែល​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទូ​ន​) បាន​កំពុង​រង់ចាំ​ព្រះ​មហា​ក្ស​ក្រ​ឡាយ​ព្រះ​ហត្ថលេខា ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​បើកផ្លូវ​នយោបាយ​ដល់​មន្ត្រី​ប្រឆាំង​ក្នុង​សុំ​សិទ្ធិ​នយោបាយ ។ ទោះបីជា​មិន​សំដៅចំ​ៗ​ទៅ​លើ​ក្រុម​មន្ត្រី​ប្រឆាំង​ដែល​កំពុង​ជាប់​បម្រាម​យ៉ាងណា​ក្តី លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤​មក​រា យ៉ាង​ដូច្នេះ​ថា រាជរដ្ឋាភិបាល​មានការ​ងារ​ជា​ចំបង​ច្រើន​ណាស់​ក្នុង​កិច្ច​បំពេញ​ជូន​មហាជន និង​រក្សា​ប្រក្រតី​ភាព​ការងា​រដ្ឋ​កំណើន​សេ​ដ្ធ​កិច្ច និង​សណ្តាប់ធ្នាប់​សាធារណៈ ។

លោក​បញ្ជាក់​ថា «​មិន​មាន​ពេល និង​បាន​គិត​ជំនួស​អ្នក​ចង់​ទទួល​បាន​សិទ្ធ​នយោបាយ​មក​វិញ​នោះ​ទេ ។ នេះ​ជា​សិទ្ធ​នៃ​ជំរើស​ឯកជន​របស់​គេ ។ សម្តេច​តេ​ជោ​តែ​ម្នាក​គត់​ទទួល​បាន​សិទ្ធ និង​អំណាច​តាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​» ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នេះ​បន្ទាប់​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ មក​រា​ថា រហូត​មក​ដល់​ពេល​នេះ​មិនឃើញ​មាន​អតីតមន្ត្រី​នយោបាយ​របស់​ក្រុមប្រឆាំង​ដែល​កំពុង​ជាប់​បម្រាម​មក​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​សុំ​ដក​បម្រាម ឬ​ផ្តល់​និ​តិ​សម្បទាន ដើម្បី​ធ្វើ​នយោបាយ​បាន​ឡើង​វិញ​នោះ​ទេ ។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​ករណី​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្ថិត​ក្នុង​ដៃ​តុលាការ មិន​អាច​អ្នក​ណា​ម្នាក់​លូកដៃ​បាន​ទេ ។ សម្តេច​ថា ករណី​លោក កឹ​ម សុខា ត្រូវធ្វើ​តាម​ដំណើររឿង​ព្រោះថា អ្វី​ដែល​លោក​ជាប់​ពន្ធនាគារ​ដោយសារ​មាន​ហេតុផល ។

សូម​ជម្រាប​ថា តុលាការ​កំពូល​បាន​ចេញ​ដីកាហាមឃាត់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​កាលពី​ចុង ឆ្នាំ​២០១៧ ដើម្បី​ដោះ​បម្រាម​នេះ កាលពីដើម​ខែធ្នូ ចុងឆ្នាំ​២០១៨​នេះ អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) ដែល​ជា​ការ​បើកផ្លូវ​ដល់​អ្នកនយោបាយ​ទាំងនោះ​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។

សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) ត្រូវ​បាន​អ្នកតំណាង​រាស្ត្រ​ចំនួន​៨៧​រូប​បាន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ទៅ​ជា​សេចក្តី​ស្នើ​ច្បាប់​មាត្រា​៤៥​ថ្មី (​ស្ទូ​ន​មួយ​) ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ ។

បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​កំណត់​ដោយ​សាលដីការ​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ​តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក គង់ គាំ អតីត​ឧត្តម​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​អះអាង​នឹង​មាន​អតីតមន្ត្រី​គណបក្ស​នយោបាយ​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម​ប្រមាណ​១០​រូប​ក្នុង​ចំណោម​អ្នក​ជាប់​បម្រាម​ទាំង​១១៨​រូប នឹង​ស្នើ​សុំ​ផ្តល់​សិទ្ធិ​នយោបាយ​ផង​ដែរ ។ លោក​ក៏​បាន​ឌឺដង​ទៅ​លោក សម រ​ង្ស៊ី ដែល​ធ្វើ​នយោបាយ​ជាមួយ​គ្នា​ឲ្យ​ក្លាហាន​ក្នុង​ការ​ធ្វើ​នយោបាយ ពោល គឺ​គោរព​ពាក្យ​សំដី​ដែល​ខ្លួន​សន្យា​ថា នឹង​វិល​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ឆ្នាំ​២០១៩​នេះ ។ លោក​ក៏​រង់ចាំ​ធ្វើការ​ប្រកួតប្រជែង​នយោបាយ​ជាមួយ​លោក សម រ​ង្ស៊ី ដោយ​ប្រកាន់​បក្សនយោបាយ​ខុស​គ្នា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ