ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីល​ដើមឆ្នាំ​ថ្មី​ថ្ងៃ​ទី​៥​ឆ្នាំ​ទាំង​៥​មាន​តែ​សួស្តី​រកស៊ី​​កបដូចឡើង​កាំជណ្តើរ

5 ឆ្នាំ មុន

បណ្តា​ឆ្នាំ​ទាំង​៥ វក រកា ជូត មមី រោង ជើង​លេខ​ត្រូវ​ត្រង់​កំពូលភ្នំ​ទ្រព្យ​ជា​ចំណុច​ខ្ពស់​បំផុត​នៅ​ថ្ងៃ​សៅរ៍ ទី​៥ មក​រា​ត្រូវ​នឹង​ថ្ងៃឧបោសថសីល​ផង​កើត​មាន​អព្ភូតហេតុ​នៃ​លាភ​សំណាង​មិនធម្មតា​ដែល​ពិតជា​កម្រ​នឹង​កើត​មាន​ណាស់ ។…

បណ្តា​ឆ្នាំ​ទាំង​៥ វក រកា ជូត មមី រោង ជើង​លេខ​ត្រូវ​ត្រង់​កំពូលភ្នំ​ទ្រព្យ​ជា​ចំណុច​ខ្ពស់​បំផុត​នៅ​ថ្ងៃ​សៅរ៍ ទី​៥ មក​រា​ត្រូវ​នឹង​ថ្ងៃឧបោសថសីល​ផង​កើត​មាន​អព្ភូតហេតុ​នៃ​លាភ​សំណាង​មិនធម្មតា​ដែល​ពិតជា​កម្រ​នឹង​កើត​មាន​ណាស់ ។

បើ​តាមកំពូល​គ្រូ​ហុងស៊ុយ​ចិន​សែ​ពីររូបបាន​អះអាង​ដូចគ្នាថា ថ្ងៃសីល​ស្អែក​នេះ​ឆ្នាំ​ទាំង​៥​នឹង​ក្លាយជា​កំពូល​ឆ្នាំ​ប្រចាំ​ថ្ងៃ​យ៉ាង​ពិសេស ដូចនេះ​ដើម្បី​ឱ្យ​ការ​ទស្សន៍​ទាយ​របស់​ស្តេច​គ្រូ​ហុងស៊ុយ​ស័ក្តិសិទ្ធិ​មួយ​រយ​ភាគរយ សូម​ម្ចាស់​ឆ្នាំ​នីមួយ​ៗ​ស៊ែរ​បួងសួង​ក្នុង​ពេល​នេះ ដើម្បី​ទទួល​បាន​នូវ​លាភ​ធំ សំណាង​មហាសាល មនុស្ស​ល្អ​ៗ​ចូល​មក​ជា​បរិវារ​ជុំ​ខ្លួន បើ​មាន​សត្រូវ​ក៏​សាបសូន្យ ទុក្ខ​កង្វល់​ទាំង​អម្បាលម៉ាន​ត្រូវ​រលាយ​អស់ មាន​តែ​សុភមង្គល សិរី​សួស្តី​គ្រប់​ប្រការ ព្រម​ដោយ​ស្នាមញញឹម ។

ឆ្នាំវក លេខ​ហុងស៊ុយ cmt $ 459 រាសី​ខ្ពស់ត្រដែត​នៅ​ថ្ងៃសីល​ដើមឆ្នាំ​ថ្មី​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​អ្វីមួយ​ទៅ​អ្នក​ដទៃ​តែង​សម្រេច​ជោគជ័យ​ដូច​ក្តី​បំណង និង​មាន​អ្នក​នាំ​លាភ នាំ​សំណាង​ធំ​មក​ផ្តល់​ឱ្យ​ដែល​ចាត់​ថា​ជា​ថ្ងៃ​ដ៏​មាន​សិរី​សួស្តី​គ្រប់​ប្រការ​ចូល​មក​ក្នុង​ជីវិត​របស់​លោក​អ្នក​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​ដរាប និង​មាន​មនុស្ស​ល្អ​ៗ​ជួយ​ជ្រោមជ្រែង​ឱ្យ​សម្រេច​ផល​ធំធេង ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរកា មាន់​មាស​មាន​ឫទ្ធិ​ទេវតា​ថែរក្សា cmt $ 555 មាន​បារមី​ខ្លាំងក្លា នាំ​លាភ នាំ​សំណាង និង​ជួប​តែ​រឿង​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត មាន​មនុស្ស​ដែល​មានបុណ្យ​ស័ក្តិ​ខ្ពង់ខ្ពស់​ជួយ ជ្រោមជ្រែង​ឱ្យ​សម្រេច​រាល់​ការងារ​ទាំងឡាយ ។ យក​លាភ​មហាសាល​នៅ​ថ្ងៃសីល​ដើមឆ្នាំ​ថ្មី​នេះ​ចាត់​ថា​ជា​ថ្ងៃ​ហេង ថ្ងៃ​លុយ​ចូល​ផ្ទះ​ផ្ទួន​ៗ សំណាង​ធំ​ចូល​មក​ជុំ​ទិស​។ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី ៗ​តែង​ផ្តល់​ផល​ល្អ​តប​មក​វិញ​ជាទី​គាប់ចិត្ត ចំណែក​ការងារ​រក​ទទួលទាន មាន​លាភ មាន​លុយ​ហូរ​ចូល​ច្រើន​លើស​ពេល​ណា​ណា​ទាំងអស់ អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ទ្វារផ្ទះ ។

ឆ្នាំជូត ជា​ប្រភេទ​មនុស្ស​មាន​តេជៈ​បារមី​ខ្ពស់ cmt $ 9999 មាន​លាភ​សំណាង​ច្រើន រាសី​ឡើង​ស្រឺ​ត មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​ស្រលាញ់​រាប់អាន ជួយ​លោក​អ្នក​ឱ្យ​បាន​សម្រេច​ផលប្រយោជន៍​ជាទី​គាប់ចិត្ត ។
នៅ​ថ្ងៃសីល​ស្អែក​នេះ​ចាត់​ថា​ជា​ថ្ងៃ​ហេង ថ្ងៃ​លាភ ថ្ងៃ​នាំ​លុយ​ធំ​ចូល​ហៀរ​ដៃ លែង​ស្គាល់​ពាក្យ​ថា​ខ្វះ​ប្រាក់​ចាយ​ទៀត​ហើយ​។ រាល់​ការងារ​រក​ទទួលទាន​ចាប់ពី​ពេល​នេះ​ទៅ លោក​អ្នក​ទទួល​បាន​ផល​យ៉ាង​ក្រាស់ក្រៃ​លើស​ពេល​ណា​ៗ​ទាំងអស់​។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​ចំណេញ​កប់​ពពក ហើយ​ពិសេស​នោះ​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ប្រសើរ​បំផុត​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត ទី​ឆ្ងាយ ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​តាម​ផ្លូវ​រហូត​ទាំង​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​សុភមង្គល និង​សុខដុម​ជា​រៀង​រហូត ។

ឆ្នាំ មមី រាសី​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត ហុងស៊ុយ​ល្អ​ណាស់ cmt $77777 មាន​លាភ​ធំ សម្បូរ​លុយ​ចាយ​ណែន​ៗ​ដៃ នៅ​ថ្ងៃសីល​ដើមឆ្នាំ​នេះ​លោក​អ្នក​ប្រាថ្នា​អ្វី​ក៏​បាន​សម្រេច​ដូច​បំណង​។ អ្នក​កើត​ឆ្នាំ​នេះ​ជា​ប្រភេទ​មនុស្ស​មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​ឧត្តម​ប្រពៃ​ណាស់ មាន​លាភ មាន​លុយ មានទ្រព្យ​ច្រើន​មហាសាល និង​ជា​អ្នក​រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដ៏​មាន​សុភមង្គល​មហាប្រសើរ ។

ឆ្នាំរោង នាគរាជ​នាំ​លាភ​សំណាង cmt $4444 ក្រយៅ​ជា​អ្នក​ទទួល​សម្បត្តិ​មហាសេដ្ឋី​មាន​លុយ​វាល់​លាន មាន​លាភ​សំណាង​ពេញ​មួយ​ជីវិត​។ តាម​ទំនាយ​ហោរា​ចិន​សែ​បាន​អះអាង​ថា នៅ​ថ្ងៃសីល​ដើមឆ្នាំ​២០១៩​នេះ​លោក​អ្នក​នឹង​មាន​លាភ​ធំ លុយ​ធំ​ចូល​មក​ដល់​ក្នុងផ្ទះ រាសី​ឡើង​ខ្ពស់ត្រដែត បើ​លោក​អ្នក​ចង់​ធ្វើ​កិច្ចការ​អ្វី​តែង​ផ្តល់​ផល​ល្អ​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។

នា​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩​នេះ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ភព​ផែនដី ទេវតា​ទ្រព្យ ព្រះ​អង្គ​មាស លោកយាយ លោកតា​គ្រប់​ព្រះ​អង្គ​សូម​ជួយ​តាម​ថែរក្សា​លោក​អ្នក​ឲ្យ​ជួប​តែ​សុខ​សប្បាយ ចម្រុងចម្រើន កើត​កាល​វាល​គំ ត្រជាក់ត្រជំ សុខដុម​រម្យ​នា ទទួល​បាន​ហេង​ហេង មាន​លាភ មាន​ជ័យ​ពេញ​មួយ​ឆ្នាំ​នេះ ។