ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ក៏​រន្ធត់​ចិត្ត​ដែរ មើលចុះ​ម៉ូតូ​នៅ​ក្រោម​រថយន្ត​ហើយ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​សមត្ថកិច្ច​ចរាចរណ៍​ក្រុង​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៩ នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ត្រង់​ចំណុច​គល់​ស្ពាន ព្រែក​កំពង់បាយ​ប៉ែក​ខាងកើត ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង…

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​សមត្ថកិច្ច​ចរាចរណ៍​ក្រុង​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៩ នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ត្រង់​ចំណុច​គល់​ស្ពាន ព្រែក​កំពង់បាយ​ប៉ែក​ខាងកើត ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

បង្ក​ឡើង​រវាង​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ប៉ះ​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ 1A- 2867 បើកបរ​ដោយ​ឈ្មោះ សៀ​ក ស៊ី​ណ​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត (​ម៉ូតូ​បើក​ទិស​ដៅ​ពី​កើត​ទៅ​លិច​) អ្នកបើកបរ​រង​របួស​បាក់ជើង​ខាងស្តាំ (​ធ្ងន់​) ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ។

ចំណែក​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2Y- 7325 បើកបរ​ដោយ​ឈ្មោះ គ្រី ម៉េ​ង​ហ៊ួ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​តែ​ម្តង ។
ដោយ​យានយន្ត​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ