ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មិនស្គាល់​អត្តសញ្ញាណ​ម្នាក់​​សន្លប់​តាម​ចិញ្ចើម​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​មិនស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​បានគេ​សង្ស័យថា​​ប្រើប្រាស់​ថ្នាំ​ញៀន​ហួស​កំរិត បណ្តាល​ឱ្យ​​វង្វេងស្មារតី​ដើរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ និង​បំ​រុង​​យក​ម៉ូតូ​ចេញ​ តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ក៏​ដេញ​បុរសនោះ​ចេញ​មក​ក្រៅ​វិញ ហើយត្រូវ​​បាន​​គេ​ប្រទះឃើញ​​សន្លប់​នៅ​តាម​ចិញ្ចើម​ផ្លូវ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ​ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខក្រសួង​រុក្ខ​ប្រមាញ់​និង​នេសាទ…

រាជធានីភ្នំពេញ ៖ បុរស​មិនស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​បានគេ​សង្ស័យថា​​ប្រើប្រាស់​ថ្នាំ​ញៀន​ហួស​កំរិត បណ្តាល​ឱ្យ​​វង្វេងស្មារតី​ដើរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ និង​បំ​រុង​​យក​ម៉ូតូ​ចេញ​ តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ក៏​ដេញ​បុរសនោះ​ចេញ​មក​ក្រៅ​វិញ ហើយត្រូវ​​បាន​​គេ​ប្រទះឃើញ​​សន្លប់​នៅ​តាម​ចិញ្ចើម​ផ្លូវ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ​ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខក្រសួង​រុក្ខ​ប្រមាញ់​និង​នេសាទ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​សាក្សី​ពី​បុរស​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​ឃើញ​បុរស​ម្នាក់មិនស្គាល់​អត្ត​សញ្ញាណ​​ខាងលើ​​ដេក​នៅ​កណ្តាលផ្លូវ​ ដោយសារ​តែ​ខ្លាច​មាន​បញ្ហា​ ទើប​គាត់​លើក​បុរស​នោះ​អោយទៅ​ដេក​ចិញ្ចើម​ផ្លូវ ​រួច​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​អោយ​ចុះ​មក​ដល់​ចំណុច​កើតហេតុ ដើម្បី​ចុះមក​មើល​បុរស​​ម្នាក់​​នេះ​ ។

បើ​តាម​ប្រភពពី​បុរស​ម្នាក់ ​និង​លោកយាយ​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ បុរស​ខាងលើ​បាន​ដើរ​ចូល​ផ្ទះ​របស់​គាត់​ហើយ​បាន​អូស​ម៉ូតូ​របស់​គាត់​ចេញ ដោយ​បុរសម្នាក់​នោះបាន​និយាយ​ថា ម៉ូតូ​នេះ​ជា​របស់​ខ្លួន​ ពេល​នោះ​​ពួក​គាត់​ឃើញ​ទាន់​ក៏​ចាប់​បាន ​ដោយសារ​តែ​បុរស​ម្នាក់​​នោះ​និយាយ​ដូច​មនុស្ស​បែក​ថ្នាំ​ទើបពួក​​គាត់​ដេញ​ទៅ​ក្រៅ​ផ្ទះ​វិញ បន្ទាប់​មកក៏​​ស្រាប់តែ​ផ្អើល​ថា​ឃើញ​បុរស​ម្នាក់​សន្លប់​​តាម​ចិញ្ចើម​ផ្លូវ​បែប​នេះ​។

សមត្ថកិច្ច​បាន​សង្ស័យ​ថា​ បុរស​ម្នាក់​ខាងលើ​នេះ​អាច​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ ឬ​អាច​​ប្រើប្រាស់​គ្រឿងញៀន​ហួស​ក​ម្រឹត​ទើបបណ្តាល​ឱ្យ​​ទៅ​ជា​បែប​នេះ​។ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ​អោយមក​ដឹក​បុរស​​ម្នាក់​​នោះ​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​សង្គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ