ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​បុរស ​និង​នារី​ ចេះ​៦​វិធី​នេះ​ធានា​ការ​ពារ​​ស្បែក​ឱ្យ​នៅ​ស្អាត​ជា​និច្ច

5 ឆ្នាំ មុន

វិធី​ក្នុង​ការ​ការពារ​ស្បែក​អ្នក​ឲ្យ​ស្អាត តើ​មាន​អ្វី​ខ្លះទៅ? 1.​មុន​ម៉ោង​១១ អ្នក​គួរតែ​ចូល​គេង ដោយ​មិន​គួរ​ចូល​គេង​ហួស​ម៉ោង​នេះ​ឡើយ ព្រោះ​ក្រោយ​ម៉ោង​នេះ ស្បែក​អ្នក​នឹង​ប្រែប្រួល​ខ្លាំង ដោយ​មិន​ងាយ​ជួសជុល​ត្រឡប់​មក​វិញ​ឡើយ ។ 2.​នៅ​ពេល​ល​ដែល​អ្នក​ចេញ​ក្រៅ…

វិធី​ក្នុង​ការ​ការពារ​ស្បែក​អ្នក​ឲ្យ​ស្អាត តើ​មាន​អ្វី​ខ្លះទៅ?

1.​មុន​ម៉ោង​១១ អ្នក​គួរតែ​ចូល​គេង ដោយ​មិន​គួរ​ចូល​គេង​ហួស​ម៉ោង​នេះ​ឡើយ ព្រោះ​ក្រោយ​ម៉ោង​នេះ ស្បែក​អ្នក​នឹង​ប្រែប្រួល​ខ្លាំង ដោយ​មិន​ងាយ​ជួសជុល​ត្រឡប់​មក​វិញ​ឡើយ ។

2.​នៅ​ពេល​ល​ដែល​អ្នក​ចេញ​ក្រៅ អ្នក​គួរតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ដោយ​ទុក​២០​នាទី​ទើប​អាច​ចេញ​ក្រៅ​បាន ព្រោះ​ក្រោយ​២០​នាទី ទើប​ឡេ​នោះ​បញ្ចេញ​កម្លាំង ។ ជា​ពិសេស​អ្នក​គួរតែ​កាន់ឆត្រ​ផង​ដែរ ដើម្បី​អាច​ការពារ​ថែម​មួយ​ជាន់​ទៀត ទើប​អាច​ការពារ​ស្បែក​អ្នក​បាន​ល្អ ។

3.​ក្រោយ​ពេល​ដែល​អ្នក​ប្រើ​ហ្វ​ម​លាងមុខ​រួច អ្នក​គួរតែ​លាប​គ្រឿងសម្អាង​ដែល​មាន​ជាតិ​ទឹក​លើ​មុខ​អ្នក ដើម្បី​អាច​ប៉ូវ​ជាតិ​ទឹក​លើ​នោះ មិន​ឲ្យ​មុខ​អ្នក​ស្ងួត​ខ្លាំង ។ ជា​ពិសេស​អ្នក​គួរតែ​ប្រើ​ម៉ាស​បិទមុខ ដោយ​ប្រើ​២​ទៅ​៣​ដង​ក្នុង​មួយ​អាទិត្យ ទើប​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​ស្អាត​បាន ។

4.​មុខ​អ្នក​គួរតែ​លាង​ឲ្យ​បាន​ស្អាត ក្រោយ​ពេល​ដែល​ផាត់មុខ​រួច ព្រោះ​បើ​អ្នក​មិន​ជម្រះ​ម្សៅ​លើ​មុខ​អ្នក​អស់​នឹង​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​អាក្រក់​ខ្លាំង​ណាស់ ។ ដូចនេះ​ទោះបីជា​អ្នក​ហត់​យ៉ាង​ណាក៏​អ្នក​គួរតែ​សម្អាត​មុខមុន​នឹង​ចូល​គេង​ដែរ ។

5.​អ្នក​គួរតែ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន ដូច​ជា ការ៉ុត ប៉េងប៉ោះ ស្ពៃក្តោប និង​ផ្លែក្រូច​ជាដើម ព្រោះ​បន្លែ និង​ផ្លែ​ឈើ​នេះ​អាច​ធ្វើ​ឲ្យ​មុខ​អ្នកមាន​សំណើម មិន​ស្ងួត​ខ្លាំង​ឡើយ ។

6.​អ្នក​អាច​ប្រើ​ក្រេ​ម​លាប​មាត់​ដែល​មាន​ពណ៌​ឆើតឆាយ ដើម្បី​ធ្វើ​ឲ្យ​មុខ​អ្នក​ភ្លឺ​ជាង​មុន​។ ដូចនេះ​អ្នក​អាច​ប្រើ​វិធី​ទាំងនេះ ដើម្បី​ធ្វើ​ឲ្យ​មុខ​អ្នក​ស្អាត​បាន ៕ (​ស្រង់​ពី​គេហទំព័រ​សុខភាព​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ