ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP បកស្រាយ​ពី​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​កាន់​អំណាច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ធ្វើការ​បកស្រាយ​ពី​ជម្រះបញ្ជី​រវាង​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​កាន់​អំណាច ។ លោក​សុខ ឥ​សាន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ធ្វើការ​បកស្រាយ​ពី​ជម្រះបញ្ជី​រវាង​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​កាន់​អំណាច ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​៤ មក​រា នេះ​ដូច​ជា ការ​បកស្រាយ​នេះ​ក៏​ជា​ការ​ឆ្លើយ​ទៅ​នឹង​ជន​មួយ​ចំនួន​ដែល​តាំងខ្លួន​ជា​អ្នកវិភាគ​ឯករាជ្យ​បាន​និយាយ​ថា បក្ស​ប្រជាធិបតេយ្យ គឺជា​បក្ស​មាន​ចរិត​ប្រជាធិបតេយ្យ​និយម​លោក​ខាងលិច​ដែល​ហៅ​ថា ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរី ហើយ​បើ​ក្រៅពី​នេះ​គេ​ហៅ​ថា ប្រទេស​កុំ​ម្មុ​យ​នី​ស្ត​ផ្តាច់​ការ ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា បើ​និយាយ​ឲ្យ​ចំ​ទៅ​គណបក្ស​ប្រជាធិបតេយ្យ​គឺជា​គណបក្ស​ដែល​មាន​វិន័យ​ធ្វើការ​យក​សមូហភាព​ជា​ធំ​មិន​អត្ត​នោ​ម័ត គោរព​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ចេះ​គិត​ពី​ផល​ប្រ​យោ​ជ​ន៏​ប្រជាជន​ជា​ធំ យកចិត្តទុកដាក់​បម្រើប្រជាជន មហាជន​ដាក់ខ្លួន​ជា​កូនចៅ​ប្រជាជន ។

ចំណែក​គណបក្ស​កុំ​ម្មុ​យ​នី​ស្ត គឺជា​គណបក្ស​ដឹកនាំ​ផ្តាច់មុខ​គ្មាន​អាណត្តិ​ធ្វើការ​អាស្រ័យ​លើ​បុគ្គល​ម្នាក់​ជា​អ្នក​សម្រេច ។ លោក​បន្ថែម​ថា ប៉ុន្តែ​នៅ​លើ​ការ​ពិត​ជាក់ស្តែង គឺ​គណបក្ស​កុំ​ម្មុ​យ​នី​ស្ត​នេះ​ហើយ​ដែល​ធ្វើការ​មាន​វិន័យ មាន​របៀបរបប និង​ស្តាប់​មតិ​សមូហភាព​ជា​ធំ ជាង​គណបក្ស​ដែល​អួតខ្លួន​ថា ជា​បក្ស​ប្រជាធិបតេយ្យ​សេរី​នោះ ។

ដូច្នេះ​ជា​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់ស្តែង គឺ​ផ្ទុយ​គ្នា​ទាំងស្រុង បើ​ប្រៀបធៀប​នឹង​ការ​វាយតម្លៃ​របស់​អ្នកវិភាគ​លំអៀង​នោះ ។ លោក​បញ្ជាក់​«​ហេតុនេះ​សរុប​មក គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​គេ​ចោទ​ថា ជា​គណបក្ស​កុំ​ម្មុ​យ​នី​ស្ត​ផ្តាច់​ការ​នោះ ជា​គណបក្ស​ប្រជាធិបតេយ្យ​ពិត​ប្រាក​» ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ក៏​បាន​លើក​ពី​បក្ស​ប្រជាធិបតេយ្យ​ដែ​លើក​ឡើង​ដោយ​អ្នកវិភាគ​ដែល​មាន​ទំនោរ​ទៅ​រក​ក្រុមប្រឆាំង​ថា យ៉ាង​ដូច្នេះ​ថា​«​ឯ​គណបក្ស​ដែល​គេ​ជួយ​អះអាង​ថា ជា​គណបក្ស​ប្រជាធិបតេយ្យ​សេរី​នោះ​តាម​ពិត គឺជា​គណបក្ស​អនាធិបតេយ្យ​ដែល​ធ្វើការ​មិនដឹង​ទិស​តំបន់​អនាធិបតេយ្យ​ពេញបន្ទុក គ្មាន​អ្នក​ណា​ស្តាប់​អ្នក​ណា​ឡើយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ