ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​សាហា.វ​ម្ល៉េះ​! គ្រាន់តែ​ឃើញ​លេង​កា.ប់​ធ្វើ​ឲ្យ​រយះ​ក្បាល​យ៉ាងធ្ងន់ធ្ងរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​គ្នា​៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កងកម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៩​នៅ​ក្នុងភូមិ ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​គ្នា​៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កងកម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៩​នៅ​ក្នុងភូមិ ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រុម​ជន​ខាងលើ​ត្រូវ​បាន​នគរបាល​ប្រាប់​ថា បាន​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅ​លើ​បុរស​ជនជាតិ​ចិន​ម្នាក់​ប្លន់​យក​កាបូប​លុយ​បាន​សម្រេច ។ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​រយះ​ក្បាល​យ៉ាងធ្ងន់ធ្ងរ​ដេរ​ជាង​៦០​ថ្នេរ បន្ទាប់​មក​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាន​រយៈពេល​១៤​ថ្ងៃ​ទើប​ជាប់អន្ទាក់​នា​ពេល​នេះ ។

នគរបាល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រុម​ចោរប្លន់​ដែល​ត្រូវ​ចាប់ខ្លួន​បាន​នោះ​រួម​មាន​១-​ឈ្មោះ ថន វ៉ា​ន់​ថា អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ២- ឈ្មោះ មុំ ម៉េ​ង​លី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ជាមួយ​គ្នា ចំណែក​បក្សពួក​២​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ដោយឡែក​ជន​រង​គ្រោះ​នៅ​ក្នុង​អំពើ​ប្លន់​នេះ គឺជា​ជនជាតិ​ចិន ឈ្មោះ ចៀន ហ៊ាន់​ហ្វឹ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានមុខ​របរ​លក់​ស្បែកជើង ។ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ​នោះ​ដែរ ហើយ​គាត់​បាន​រង​របួស​រយះ​ក្បាល និង​ថ្ងាស​ធ្ងន់ធ្ងរ ដោយសារ​រង​នូវ​ផ្លែដាវ​របស់​ក្រុម​ចោរ ។ មិនតែប៉ុណ្ណោះ​បាន​បាត់​បង់លុយ​ចំនួន​៩០០​ដុល្លារ​អា​មេ​រិ​ក លិខិតឆ្លងដែន​១​ច្បាប់ ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿងក្នុង​នោះ​មាន​ម៉ាក​អាយ​ហ្វូ​ន​៦​មួយ​គ្រឿង និង​ម៉ាក​អាយ​ហ្វូ​ន​ហ្វ័​រ​១​គ្រឿង ។

ប្រភព​មួយ​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ហេតុការណ៍​នោះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង ២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែធ្នូ ២០១៨​មក​ម្ល៉េះ នៅ​តាម​ផ្លូវ​បេតុង ត្រង់​ចំណុច​មុខ ស្ថានីយប្រេងឥន្ធនៈ លី​ម ឡុ​ង ស្ថិត​នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ដោយនៅ​ក្នុង​ខណៈនោះ​ជន​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ​ជួល​ដែល​ខ្លួន​ស្នាក់​នៅ ដើម្បី​ដើរ​រក​ទិញ​អី​ហូប លុះ​ពេល​ដើរទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ទាំង​៤​នាក់ នោះ​ប្រដាប់​ដោយ​ដាវ​ក្នុង​ដៃ​ស្ទុះ​ទៅ​កាប់​ប្រហារ​លើ​ជនរ​គ្រោះ​ដណ្ដើម​យក​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ​បាន​សម្រេច​រួច​គេចខ្លួន​បាត់ ។
ខណៈនោះ​មិន​មាន​នរណា​ហ៊ាន​ចូល​ជួយ​ជន​រង​គ្រោះ​ឡើយ ហើយ​ក្រោយ​ពី​ត្រូវ​ជនសង្ស័យ​កាប់ បណ្ដាល​ឲ្យ​រង​របួស បុរស​រង​គ្រោះ​ក៏​បាន​រត់​ត្រឡប់​ចូល​ទៅ​ផ្ទះ​ជួល​វិញ ។ ដើម្បី​ឲ្យ​មិត្តភក្តិ​ជួយ​ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​នាំ​យក​ទៅ​កាន់​មន្ទីរ​ពហុ​ព្យាបាល «​ចុង​ស៊ិ​ន​» ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប៉ុន្តែ​ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក​ទើប​គ្រូពេទ្យ​នៅ​មន្ទីរ​ពហុ​ព្យាបាល​ចុង​ស៊ិ​ន​ស្ទឹង​មាន​ជ័យ បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ក្រោយមក​ទើប​ជន​រង​គ្រោះ​បាន ដាក់​ពាក្យ​ប្ដឹង ហើយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​មក​ដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៩ ទើប​ចាប់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ និង​រត់​រួច​២​នាក់ ហើយ​នគរបាល​កំពុង​តាម​ចាប់​បន្ត​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ