ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារសៀល​នេះ​ ព្យុះមួយនឹងវាយ​ប្រហារបណ្ដា​កោះ​ទេសចរ​របស់​ថៃ​

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អ្នកទេសចរ​ច្រើន​សិប​ពាន់​នាក់​បាន​នាំ​គ្នា​ភៀសខ្លួន​ចេញ​ពី​បណ្ដា​កោះ​ដែល​មាន​ប្រជាប្រិយភាព​​ទាំងឡាយ​របស់​ថៃ ខណៈ​ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ​PABUK​ជិត​បោក​បក់​មក​ដល់​។ នា​ថ្ងៃ​ទី​៤​ មក​រា​ ព្យុះ​នោះ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងត្បូង​ថៃ មាន​ខ្យល់​បោកបក់​ខ្លាំង ​ព្រមទាំង​រលក​សមុទ្រ​ធំ​ៗ​កម្ពស់​ច្រើន​ម៉ែត្រ​។ ទោះបី​ពុំ​ទាន់​មាន​បទបញ្ជា​ផ្លូវការ​ឲ្យ​ជម្លៀស​ចេញ​ក៏​ដោយ…

ប្រទេស​ថៃ ៖ អ្នកទេសចរ​ច្រើន​សិប​ពាន់​នាក់​បាន​នាំ​គ្នា​ភៀសខ្លួន​ចេញ​ពី​បណ្ដា​កោះ​ដែល​មាន​ប្រជាប្រិយភាព​​ទាំងឡាយ​របស់​ថៃ ខណៈ​ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ​PABUK​ជិត​បោក​បក់​មក​ដល់​។ នា​ថ្ងៃ​ទី​៤​ មក​រា​
ព្យុះ​នោះ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងត្បូង​ថៃ មាន​ខ្យល់​បោកបក់​ខ្លាំង ​ព្រមទាំង​រលក​សមុទ្រ​ធំ​ៗ​កម្ពស់​ច្រើន​ម៉ែត្រ​។

ទោះបី​ពុំ​ទាន់​មាន​បទបញ្ជា​ផ្លូវការ​ឲ្យ​ជម្លៀស​ចេញ​ក៏​ដោយ ក៏​ពួក​អ្នកទេសចរ​ដែល​មាន​ច្រើន​បំផុត នា​ឱកាស​បុណ្យ​ដំណាច់ឆ្នាំ ចាប់ផ្ដើម​ជម្លៀស​ចេញ​កាលពី​ថ្ងៃ​ទី​២​មក​រា ខណៈ​ព្យុះ​ត្រូវ​វាយប្រហារ​នា​រសៀល​ថ្ងៃ​ទី​៤ ​មក​រា លើ​កោះ​ទេសចរណ៍​សា​មុ​យ កោះ​PHANGNAN និង​កោះ​TAO​ស្ថិត​ក្នុង​ឈូង​សមុទ្រ​ថៃ​។

លោក​KRIKKRAI SONGTHANEE​អភិបាលស្រុក​កោះ​PHANGNAN​ថ្លែងប្រាប់​សារព័ត៌មាន​ថា មនុស្ស​រវាង​ពី​៣០.០០០​ទៅ​៥០.០០០​នាក់​បាន​ចាកចេញ​ចាប់តាំងពី​ថ្ងៃ​ទី​៣១​ធ្នូ​មក​។ ចំណែក​អភិបាល​បម្រុង​ស្រុក​កោះ​TAO​ជាទី​តាំង​មុជទឹក​ប្រសើរ​បំផុត​មួយ នៅ​អា​សី​ុ​អាគ្នេយ៍​គូសបញ្ជាក់​ថា បណ្ដា​នាវា​ទៅ​កាន់​CHUMPON​ដឹក​អ្នកទេសចរ​ពេញ​ៗ​ទោះបី​អ្នកទេសចរ​ច្រើន​ពាន់​នាក់​សម្រេច​ស្ថិត​នៅ​ទីនោះ​ក្ដី​។

មេ​ប៉ូ​​លិ​សម្នាក់​និយាយ​ថា​នៅ​កោះ​សា​មុ​យ បុរស​រុ​ស្សុ​ី​ម្នាក់​អាយុ​៥៦​ឆ្នាំ ដែល​ហែល​ទឹកជា​មួយ​គ្រួសារ​គេ ទោះ​មានការ​ហាមឃាត់​មិន​ឲ្យ​ចុះ​មុជទឹក ត្រូវ​លុងទឹក​ព្រោះ​រលក​បោក​នាំ​យក​ទៅ​។ អាជ្ញាធរ​មូលដ្ឋាន​ប្រកាស​ពី​ការ​បង្កើត​ជម្រក​នានា សម្រាប់​បណ្ដា​អ្នក​ដែល​សម្រេច​មិន​ចាកចេញ ខណៈ​អ្នកទេសចរ​ច្រើន​នាក់​ពុំ​អាចរ​កជើង​យន្តហោះ​ជិះ​បាន​។ នា​ថ្ងៃ​ទី​៤​មក​រា​ជើង​យន្តហោះ​ទៅ​កាន់​កោះ​សា​មុ​យ​ត្រូវ​លុប​ចោល​។

វា​ជា​រឿង​កម្រ​ដែល​ព្យុះ​PABUK​ជា​ព្យុះ​ត្រូ​ពី​កាល់​ដំបូង​គេ​ប្រចាំឆ្នាំ វាយប្រហារ​លើ​ផ្នែក​នោះ​របស់​ថៃ ក្រៅ​រដូវភ្លៀង​ដែល​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៣០​ឆ្នាំ​មក​ហើយ​។ ពួក​អ្នក​ព្យាករណ៍​ឧតុនិយម​និយាយ​ថា ព្យុះ​នោះ​នឹង​ប្រែ​ក្លាយទៅជា​ព្យុះ​ទី​ហ្វុ​ង​មួយ​។ ព្យុះ​នោះ​អាច​នាំ​ឲ្យ​មាន​រលក​ធំ​ៗ កម្ពស់​ដល់​ពី​៥​ទៅ​៧​ម៉ែត្រ​។ តាម​ធម្មតា​ក្នុង​ឈូង​សមុទ្រ​ថៃ តែង​មាន​រលក​ត្រឹម​កម្ពស់​យ៉ាងច្រើន​២​ម៉ែត្រ​។ ពួក​អ្នក​ឧតុនិយម​ថៃ​អះអាង​ថា គេ​ពិបាក​ក្នុង​ការ​ព្យាករណ៍​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ព្យុះ​នេះ ដូច្នេះ​មនុស្ស​ម្នា​ត្រូវ​តាមដាន​ធ្វើ​តាម​ការ​ណែ​េ​នាំ​របស់​អាជ្ញាធរ​។

PABUK​ដែល​ជា​ឈ្មោះ​ត្រី​ធំ​មួយ​នៅ​ឡាវ​នឹង​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តាម​កន្លែង​ទេសចរណ៍​សំខាន់​ៗ​ឯទៀត​របស់​ថៃ ពិសេស​កោះ​ក្រា​ប៊ី​ឬ​កោះ​ភូ​កេ​ត​ក្នុង​សមុទ្រ​ANDAMAN​។ ភ្លៀង​ក៏​នឹង​ធ្លាក់​ខ្លាំង​ដែរ​ក្នុង​ខេត្ត​ប៉ា​តានី ណា​រ៉ា​ធី​វ៉ា​ត់​និង​យ៉ា​ឡា​ជាប់​ព្រំដែន​ជាមួយ​ម៉ា​ឡេ​សី​ុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ