ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយពន្លះបង្គោលភ្លើងរួច អ្នកបើកបរ​ភ័យរត់ចោលរថយន្ត​បាត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នក​បើកបរ​រថយន្ត​ម៉ាក Jeeb ​មួយ​គ្រឿង បើក​លឿន​ពេក​ក៏​រេចង្កូត​ឡើងខឿន​​ចិញ្ចើម​ផ្លូវ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យរង​ការ​​ខូចខាត​តិចតួច ចំណែក​​អ្នកបើកបរ​ភ័យ​រត់​ចោល​រថយន្ត​បាត់ ដែលហេតុការណ៍នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ​ខែមករា​…

រាជធានីភ្នំពេញ ៖ អ្នក​បើកបរ​រថយន្ត​ម៉ាក Jeeb ​មួយ​គ្រឿង បើក​លឿន​ពេក​ក៏​រេចង្កូត​ឡើងខឿន​​ចិញ្ចើម​ផ្លូវ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យរង​ការ​​ខូចខាត​តិចតួច ចំណែក​​អ្នកបើកបរ​ភ័យ​រត់​ចោល​រថយន្ត​បាត់ ដែលហេតុការណ៍នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ​ខែមករា​ ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង រោងចក្រ​ដំបូល​ខៀវ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​តាម​ប្រភព​ព​ត័​មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក Jeeb ពណ៌​ស្លែ អត់​ស្លាក​លេខ​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​​មកដល់កន្លែងកើតហេតុ ​ស្រាប់តែ​​រថយន្ត​ខាងលើ​បាន​រេចង្កូត​ទៅ​ផ្នែក​ខាងស្ដាំ ឡើង​ខឿន​​ចិញ្ចើម​ផ្លូវ ​ហើយ​បុក​បង្គោល​ភ្លើង​​របស់​រោងចក្រ​ដំបូល​ខៀវ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​តិចតួច ​ចំណែក​អ្នក​បើកបរ​បាន​​ចុះ​ពីលើ​រថយន្ត​ហើយ​រត់គេច​ខ្លួន​បាត់ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ទាក់ទង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ខាងលើ​អោយចុះ​មក​​ពិនិត្យ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ​ កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ស្ទូច​​យករថយន្ត​ខាងលើ​​ទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយនៅពេលក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ