ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ ទុក្ខ មាន​លាភ អត់​លាភ កើត​ពី​ពាក្យ​សម្តី​នេះឯង

5 ឆ្នាំ មុន

ពាក្យពេចន៍​ដែល​និយាយ​ចេញ​ទៅ​មាន​អំណាច​ដ៏​ក្រៃ​លែង និយាយ​ឱ្យ​បាន​សុខ និយាយ​ឱ្យ​កើតទុក្ខ និយាយ​ឱ្យ​មនុស្ស​ដូរ​ផ្លាស់​ឥរិយាបថ​គ្រប់​ទម្រង់ និយាយ​ឱ្យ​ឈ្លោះ​គ្នា និយាយ​ឱ្យ​រួម​គ្នា និយាយ​ឱ្យ​មាន​លាភ អត់​លាភ​…​គឺ​តាម​រយៈពាក្យ​សម្តី​នេះ​ទាំងអស់ ។ តទៅ​នេះ​ជា​ឥទ្ធិពល​នៃ​ពាក្យ​និយាយ​គឺ…

ពាក្យពេចន៍​ដែល​និយាយ​ចេញ​ទៅ​មាន​អំណាច​ដ៏​ក្រៃ​លែង និយាយ​ឱ្យ​បាន​សុខ និយាយ​ឱ្យ​កើតទុក្ខ និយាយ​ឱ្យ​មនុស្ស​ដូរ​ផ្លាស់​ឥរិយាបថ​គ្រប់​ទម្រង់ និយាយ​ឱ្យ​ឈ្លោះ​គ្នា និយាយ​ឱ្យ​រួម​គ្នា និយាយ​ឱ្យ​មាន​លាភ អត់​លាភ​…​គឺ​តាម​រយៈពាក្យ​សម្តី​នេះ​ទាំងអស់ ។

តទៅ​នេះ​ជា​ឥទ្ធិពល​នៃ​ពាក្យ​និយាយ​គឺ ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​ហេតុ​អាក្រក់ ឱ្យ​ក្លា​យមក​ជា​ហេតុ​ល្អ​បាន​, ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ដែល​មានទុក្ខ​ឱ្យ​ភ្លេច​ទុក្ខ​បាន​, ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ខ្ជិល ឱ្យមក​ជា​អ្នកមាន​ព្យាយាម​បាន​, ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ល្ងង់ ឱ្យមក​ជា​មនុស្ស​ឆ្លាត​បាន​, ពាក្យ​និយាយ អាច​ដូរ​ផ្លាស់​មនុស្ស​ចចេស​រឹងរូស​ឱ្យ​ត្រឡប់​មក​ជា​មនុស្ស​ប្រដៅ​ងាយ​បាន​, ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ដែល​កំពុង​មាន​កង្វល់​ឱ្យ​ជា​មនុស្ស​ស្ងប់​បាន​, ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ដែល​ខូច​សតិ​ឱ្យ​មាន​សតិ​វិញ​បាន​, ពាក្យ​និយាយ​អាច​ធ្វើ​ឱ្យ​មនុស្ស​ឈ្លោះ​គ្នា ទៅ​ជា​ល្អ​នឹង​គ្នា​បាន​ ។

ពាក្យ​និយាយ​នេះ​ក៏​មាន​អំណាច​អាច​និយាយ​ឱ្យ​មនុស្ស​ខូចប្រយោជន៍ និយាយ​ទម្លាយ​សេចក្តីសុខ​របស់​អ្នក​ដទៃ​បាន​គ្រប់យ៉ាង​គឺ​កើត​ចេញពី​ពាក្យ​សម្តី​នេះឯង ។