ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ក្របួច​បាន មើល​មុខ​ឡើង​សុភាព​ដល់​ហើយ

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បាន​សហការ​ជាមួយ​ផែន​ប្រឆាំង​គ្រឿងញៀន​ស្នងការ​ខេត្ដ​កែប និង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ដកំពត​ចំនួន​៦​នាក់ បាន​ចុះ​បង្ក្រាប​ទីតាំង​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​នាទី​ព្រឹក នៅ​ភូមិ​ភ្នំ​លាវ…

ខេត្ត​កែប ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បាន​សហការ​ជាមួយ​ផែន​ប្រឆាំង​គ្រឿងញៀន​ស្នងការ​ខេត្ដ​កែប និង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ដកំពត​ចំនួន​៦​នាក់ បាន​ចុះ​បង្ក្រាប​ទីតាំង​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​នាទី​ព្រឹក នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ដ​កែប ។

ក្នុង​ករណី​ចុះ​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១៧​កញ្ចប់​ធំ ៣​កញ្ចប់ និង​សម្ភារៈ​សម្រាប់​ជក់​១​កំ​ប្លេ​រ កន្ត្រៃ​១​ដើម ម៉ូតូ​១​គ្រឿង ទូរ​សព្ទ​ដៃ​ម៉ាក់​អិន​ចុច​ពិល​១​គ្រឿង ។

ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន ១- ឈ្មោះ ខៀវ ស្រិ​ញ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខ​របប​មិន​ពិត​ប្រា​ដក ២- ឈ្មោះ គង់ ហាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ប្រា​ដក អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពី​នាក់ កម្លាំង​នគរបាល​ខេត្ដកំពត​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ដកំពត ដើម្បី​បំពេញ​នីតិវិធី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ខេត្ដកំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ