ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​រថភ្លើង​លើ​ស្ពាន​… ​ស្លា.ប់​៦​នាក់

5 ឆ្នាំ មុន

ប្រទេស​ដា​ណឺ​ម៉ាក ៖ អាជ្ញាធរ​រាយការណ៍​ថា មនុស្ស​៦​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២​មក​រា​ក្នុង​គ្រោះថ្នាក់​រថភ្លើង​លើ​ស្ពាន​មួយ​ដែល​ភ្ជាប់​កោះ SEELAND និង​កោះ FIONIE ដែល​ជា​កោះធំ​បំផុត​២​របស់​ប្រទេស​។ គ្រោះថ្នាក់​នោះ​ក៏​បណ្ដាល​ឲ្យ​មនុស្ស​១៦​នាក់​រង​របួស​ផង​ដែរ​។ ពេល​ដែល​ស្ពាន​ប្រវែង​១៨​គីឡូម៉ែត្រ​GRAND…

ប្រទេស​ដា​ណឺ​ម៉ាក ៖ អាជ្ញាធរ​រាយការណ៍​ថា មនុស្ស​៦​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២​មក​រា​ក្នុង​គ្រោះថ្នាក់​រថភ្លើង​លើ​ស្ពាន​មួយ​ដែល​ភ្ជាប់​កោះ SEELAND និង​កោះ FIONIE ដែល​ជា​កោះធំ​បំផុត​២​របស់​ប្រទេស​។ គ្រោះថ្នាក់​នោះ​ក៏​បណ្ដាល​ឲ្យ​មនុស្ស​១៦​នាក់​រង​របួស​ផង​ដែរ​។

ពេល​ដែល​ស្ពាន​ប្រវែង​១៨​គីឡូម៉ែត្រ​GRAND BELT​នោះ រង​ការ​វាយប្រហារ​ដោយ​ខ្យល់​ខ្លាំង​មួយ រថភ្លើង​ដែល​រត់​ឆ្ពោះទៅ​កាន់​ទីក្រុង​កូ​ប៉េ​ន​ហាក ជាមួយ​អ្នកដំណើរ​១៣១​នាក់ បាន​បុក​រឺ​ម៉ក​សណ្ដោង​មួយ​ដែល​ធ្លាក់​ពី​រថភ្លើង​ដឹក​ទំនិញ​មួយ រត់​បញ្ច្រាសទិស​គ្នា​។ ការ​បុក​នោះ​លាន់ឮ​ដូច​រន្ទះ​ហើយ​រថភ្លើង​ក៏​ឈប់​។ ប៉ូលិស​និយាយ​ថា​គ្រោះថ្នាក់​នោះ​កើត​មាន​នា​វេលា​ម៉ោង​៧​និង​៣៥​នា​ទិ​ម៉ោង​ក្នុងស្រុក​។

តាម​TWITTER​នាយក​រដ្ឋមន្ត្រី​ដា​ណឹ​ម៉ាក លោក​LARS LOKKE RASMUSSEN​សម្ដែង​នូវ​ការ​ក្ដុកក្ដួល ចំពោះ​ការ​បាត់បង់​អាយុជីវិត​ប្រជាជន ខណៈ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ឬ​មក​ពី​សម្រាក​វិស្សមកាល​។

ចំណែក​នាយក​រដ្ឋមន្ត្រី​ស៊ុ​យ​អែ​ត​លោក STEFAN LOFVEN​តាម​TWITTER​ដែរ​សរសេរ​ថា គ្រោះ ថ្នាក់​ នោះ​បណ្ដាល​មក​ពី​ព្យុះ​ឈ្មោះ ALFRIDA​ដែល​វាយប្រហារ​លើ​តំបន់​នោះ​។ រថភ្លើង​ដឹក​ទំនិញ​ដឹក​ឧបករណ៍​នានា​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​ដា​ណឺ​ម៉ាក​CARLSBERG​។ ស្ពាន​GRAND BELT​នោះ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ដែល​ត​ភ្ចា​ប់ដា​ណឹ​ម៉ាក ស៊ុ​យ​អែ​ត​និង​អា​ល្លឺ​ម់ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ