ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​១​នាក់ របួសធ្ងន់​ស្រាល​៤៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ កើតឡើង​៩​លើក​(​យប់​៣​លើក​) ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​១៧​នាក់ (​ស្រី​៣​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ កើតឡើង​៩​លើក​(​យប់​៣​លើក​) ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​១៧​នាក់ (​ស្រី​៣​នាក់​) របួសស្រាល​ប្រុស​២៨​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក​, មិន​គោរព​សិទ្ធិ​៣​លើក​, កត្តា​យាន​១​លើក ។ ម៉ូតូ​សរុប​ស្លាប់​១​នាក់ ម៉ូតូ​ស្លាប់​១​នាក់​(​មិន​ពាក់មួក​គ្មាន​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​, ម៉ូតូ​និង​រថយន្ត​តូច​១​លើក​, ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក​ស្លាប់​១​នាក់​, រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​, រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១២​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង​, ថ្មើរជើង​១​នាក់ ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៤​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្ត​ព្រះ​សីហ​នុ​២​លើក ស្លាប់​១​នាក់ របួស​១៨​នាក់ និង​ខេត្តស្វាយរៀង​១​លើក​របួស​១៥​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ : មធ្យោបាយ​គោលដៅ​៦១០៤​គ្រឿង (​ម៉ូតូ​៦៨%) មធ្យោបាយ​ល្មើស​៧៧១​គ្រ​(៧៧%) អប់រំ​២៧៥​គ្រឿង (​ម៉ូតូ​៨៤%) មធ្យោបាយ​ពិន័យ​៤៩៦​គ្រឿង (​ម៉ូតូ​៨០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៤៣​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣១១០​គ្រឿង អប់រំ​១៣៣​គ្រឿង ពិន័យ​ចំនួន​សរុប​៤២១​គ្រឿង (​មួក​៣២០​គ្រឿង កញ្ចក់​៨១​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ២០​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ