ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អឹុ​ម ជីវ៉ា បានសម្រេចចិត្ត​សាង​ផ្នួស​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​តារា​សម្តែង និង​ពិធីករ​លោក​អឹុិ​ម ជីវ៉ា បាន​សម្រេច​សាង​ផ្នួស​ហើយ​។ លោក​បួស​កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩​នៅ​វត្ត​នាគ​វ័​ន្ត រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ​៖ ​តារា​សម្តែង និង​ពិធីករ​លោក​អឹុិ​ម ជីវ៉ា បាន​សម្រេច​សាង​ផ្នួស​ហើយ​។ លោក​បួស​កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩​នៅ​វត្ត​នាគ​វ័​ន្ត រាជធានី​ភ្នំពេញ ដោយ​ប្រារព្ធ​ពិធី​ទៅ​តាម​បែប​ប្រពៃណី​ព្រះពុទ្ធ​សាសនា​មានការ​ដង្ហែ​នាគ​ទៅ​បំបួស​ជាដើម ។

គោលបំណង​ដែល​លោក​សម្រេចចិត្ត​បួស​នេះ លោក​អឹុ​ម ជីវ៉ា ថា​គឺ​ដើម្បី​បំពេញ​តួនាទី​ជា​កូន​ខ្មែរ​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា និង​ដោយសារ​តែ​លោក​ធ្លាប់​ជា​កូនសិស្សលោក​រស់នៅ​ដោយសារ​បាយ​បាត្រ រៀនសូត្រ​នៅ​វត្ត​នាគ​វ័​ន្ត​តាំងពី​តូច ។ ម្យ៉ាងទៀត​ដើម្បី​សងគុណ​ឪពុក​ម្តាយ និង​អ្នក​មានគុណ មនុស្ស ល្អ​ៗ​ដែល​តែងតែ​ជួយ​លោក​ទាំង​ប្រាក់​កាស កម្លាំងចិត្ត និង​ជួយ​គ្រប់​ប៉ែ​ប​យ៉ាង​ពេល​លោក​កំពុង​លំបាក​វេទនា ។

បើ​តាម​លោក​អឹុម ជីវ៉ា «​ការ​បួស​របស់ខ្ញុំ​នា​ពេល​នេះ​ដែរ គឺ​ដើម្បី​លា​មាត់​លា​ពាក្យ​ទាំងឡាយ​ដែល​ខ្ញុំ​ធ្លាប់​និយាយ​ទាំងអស់ និង​សូម​ខ​មា​ល​ទោស​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ខុស​ដោយ​ប្រការ​ណា​មិនដឹង​ខ្លួន និង​អភ័យទោស​ឲ្យ​ចំពោះ​មនុស្ស​ដែល​ធ្លាប់​ធ្វើ​ខុស​លើ​ខ្ញុំ​ផង​ដែរ ។ ការ​បួស​របស់​នេះ​ទៀត​សោត ក៏​ជា​ការ​បួងសួង​ឲ្យ​ប្រជាជន​ខ្មែរ​ចេះ​ស្រលាញ់​និង​សាមគ្គី​គ្នា​កាន់តែ​ខ្លាំង​ឡើង និង​សូម​ឲ្យ​ប្រទេស​យើង​មាន​សុខ​សន្តិភាព ស្ថិរភាព មានការ​រីក​ចម្រើន​រហូត​ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​ប្រកបដោយ​គតិ​បណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន សែន »​។

ការ​បួស​របស់​លោក​អឹុម ជីវ៉ា នា​ពេល​នេះ​មិន​បាន​កំណត់​ពេលវេលា​នឹង​សឹក​ពេល​ណា​នោះ​ឡើយ ។ ជា​ការ​កត់​សម្គាល់ការ​សម្រេចចិត្ត​បួស​របស់​តារា​សម្តែង​លោក​អឹុ​ម ជីវ៉ា នា​ពេល​នេះ​គឺជា​លើក​ទី​២​ហើយ ដោយ​លើក​ទី​២​កាលពី​អំឡុង​ឆ្នាំ​២០១២ ។

កន្លង​មក​ក៏​មាន​តារា​មួយ​ចំនួន​ទៀត​បាន​បួស​ដែរ ដូច​ជា​តារាចម្រៀង​លោក​ឆោម ប៊ុ​ន​យ៉ុ​ង ជាដើម ។ លោក​ឆោម ប៊ុ​ន​យ៉ុ​ង បួស​យូរ​ជាងគេ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​សឹក​នៅឡើយ ។ មហាជន​និយាយ​ថា​ការ​បួស​សងគុណ​ឳ​ពុក​ម្តាយ​ជា​ប្រការ​ល្អ​មួយ មិន​ថា​តារា ឬ​យុវជន​ទូទៅ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ