ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ដំណើរ​ជីវិត​ត្រូវ​ត្រៀម​អ្វី​ៗ​ទុកជា​មុន

5 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​ពាក្យពេចន៍​ម៉ែឪ​បាន​លើក​ឡើង​ថា ការ​ត្រៀម​រៀបចំ​ឲ្យ​ដល់​ព្រម​បាន​មុន គឺជា​កិច្ច​ការពារ និង​ដោះស្រាយ​បញ្ហា​ដែល​ល្អ​បំផុត កាលបើ​មាន​បញ្ហា​កើតឡើង ក៏​ដោះស្រាយ​បាន​ទាន់​ពេលវេលា ប្រៀប​ដូច​ជា​ការ​ត្រៀម​ថ្នាំ​ដែល​ចាំបាច់​សម្រាប់​ព្យាបាល​ដូច្នោះ​ឯង​។ ក្នុង​ការ​រស់នៅ​កូន​ត្រូវ​ត្រៀម​កាយ ត្រៀម​ចិត្ត ត្រៀម​ទាំង​គំនិត​គិត​ទុកជា​មុន…

នៅ​ក្នុង​សៀវភៅ​ពាក្យពេចន៍​ម៉ែឪ​បាន​លើក​ឡើង​ថា ការ​ត្រៀម​រៀបចំ​ឲ្យ​ដល់​ព្រម​បាន​មុន គឺជា​កិច្ច​ការពារ និង​ដោះស្រាយ​បញ្ហា​ដែល​ល្អ​បំផុត កាលបើ​មាន​បញ្ហា​កើតឡើង ក៏​ដោះស្រាយ​បាន​ទាន់​ពេលវេលា ប្រៀប​ដូច​ជា​ការ​ត្រៀម​ថ្នាំ​ដែល​ចាំបាច់​សម្រាប់​ព្យាបាល​ដូច្នោះ​ឯង​។ ក្នុង​ការ​រស់នៅ​កូន​ត្រូវ​ត្រៀម​កាយ ត្រៀម​ចិត្ត ត្រៀម​ទាំង​គំនិត​គិត​ទុកជា​មុន ។

ការ​មាន​ស្មារតី​ត្រៀម​រៀបចំ​ទុកជា​មុន​ដូចនេះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ជា​អ្នក​មិន​ប្រមាទ​។ មនុស្ស​ដែល​មិន​ប្រមាទ គឺជា​មនុស្ស​ដែល​មិន​មានការ​ធ្វេសប្រហែស​មិន​អាង​ថា​មិន​អី គឺ​តែង​ត្រៀម​អ្វី​ៗ​ក្នុង​ដំណើរ​ជីវិត​ទុក​មុន​ជា​ស្រេច សូ​ម្បី​រឿង​ចាស់​ឈើ​ស្លាប់ រឿង​ការ​ព្រាត់ប្រាស និង​រឿង​ផលកម្ម ដែល​តែងតែមាន​ជា​ប្រចាំ​គ្រប់​ៗ​គ្នា អ្នក​មិន​ប្រមាទ ក៏​បាន​គិត​ទុកជា​ស្រេច​ហើយ​ដែរ ដល់​ពេល​រឿង​នោះ​មក​ដល់ ចិត្ត​រមែង​ស្ងប់រម្ងាប់​មិន​ញាប់​ញ័រ​ទៅ​តាម​បញ្ហា ។

ហេតុនេះ​ចូរ​កូន​កុំ​ប្រមាទ​ក្នុង​ជីវិត កុំ​ធ្វើ​ឲ្យ​ប្រយោជន៍​បាត់បង់​ទៅ​ដោយ​ទទេ គឺ​ការ​ប្រយ័ត្ន​នៅ​តែ​ជាប់​តាម​ខ្លួន​កូន​ជា​និច្ច នោះ​កូន​នឹង​ជា​មនុស្ស​ល្អ​រហូត​។ ចូរ​កូន​ចាំ​ចុះ​ថា មិន​មាន​អ្នក​រួម​ដំណើរ​ណា​ក្នុង​ជីវិត ដែល​នាំ​មក​នូវ​ការ​រីករាយ​ឲ្យ​ដូច​ជា​ខ្លួន​កូន​ជា​មនុស្ស​ល្អ​នោះ​ឡើយ​។ ដូច្នេះ​កូន​ត្រូវ​តែ​រួម​ដំណើរ​ជាមួយនឹង​ខ្លួនឯង​ជា​មនុស្ស​ល្អជា​និច្ច ។