ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹមនិងសន្តិសុខវ៉ៃគ្នាផ្អើល…ប៉ូលិស​ផ្ទុះ​អាវុធ​2​គ្រាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កងរាជអាវុធហត្ថ​៤​នាក់ និង​សន្តិសុខ​ខារ៉ាអូខេ​ចំនួន​៥​នាក់ បាន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​សួរនាំ និង​ប្រគល់​ឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ដោះស្រាយ​បន្ត បន្ទាប់​ពី​ពួក​គេ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដោយការ​វាយតប់​គ្នា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២ ខែ​មករា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កងរាជអាវុធហត្ថ​៤​នាក់ និង​សន្តិសុខ​ខារ៉ាអូខេ​ចំនួន​៥​នាក់ បាន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​សួរនាំ និង​ប្រគល់​ឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ដោះស្រាយ​បន្ត បន្ទាប់​ពី​ពួក​គេ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដោយការ​វាយតប់​គ្នា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២ ខែ​មករា នៅ​ចំណុច​មណ្ឌល​កម្សាន្ត​ឌី​យ៉ា​ម៉​ង់ ស្ថិត​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​មុខ​ខា​រ៉ាអូ​ខេ​ខាងលើ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បុរស​៥​នាក់​ស្លៀកពាក់​សុ​ី​វិល​តែ​គេ​ដឹង​ថា​ ជា​មន្ត្រី​អាវុធហត្ថជិះ​ម៉ូតូ​៣​គ្រឿង​ចូល​ទៅ​ផឹកស៊ី​ក្នុង​ហាង​ខារ៉ាអូខេ​ខាងលើ ។ លុះ​ពេល​ចេញ​មក​វិញ តែ​នៅ​ក្នុង​បរិវេណ​ខារ៉ាអូខេ​នៅឡើយ ដោយ​ច្រឡំ​ភ្ញៀវ​ម្នាក់​ព្រោះ​ស្មានថា ​ជា​មិត្ត​ភក្ដិ​របស់​ខ្លូ​ន ក៏​ធាក់​លេង​មួយ​ជើង ធ្វើ​ឲ្យ​ភ្ញៀវ​ម្នាក់​នោះ​ខឹងសម្បា​ក៏​ហៅ​មិត្តភក្ដិ​របស់​ខ្លូ​ន​ដែល​កំពុង​ផឹកស៊ី​នៅ​ខាងក្នុង​មក​ជួយ​អន្តរាគមន៍ ។ ពេល​នោះ មន្ត្រី​អាវុធហត្ថ​ម្នាក់​បាន​សុំ​ទោស និង​ប្រាប់​ថា​ដោយសារ​មាន​ការ​យល់​ច្រឡំ តែ ភ្ញៀវ​ម្នាក់​នោះ​នៅ​តែ​មិន​ព្រម​និង​បាន​កញ្ជ្រោល​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ទៀត​ថា ដោយសារ​ឃើញ​បែប​នេះ សន្តិសុខ​នៅ​ក្នុង​ខារ៉ាអូខេ​ន​ចូល​ទៅ​ឃាត់ ហើយ​ភាគី​ខាង​មន្ត្រី​អាវុធហត្ថ បាន​វាយ​សន្តិសុខ​ខា​រ៉ា​អូ​ខមួយ​ដៃ​បណ្តាល​ឲ្យ​ដួល​រហូត​សន្លប់ធ្វើ​ឲ្យ​សន្តិសុខ​ផ្សេង​ទៀត​ មក​ជួយ​អន្តរាគមន៍ និង​ឈាន​ដល់​ការ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក ។ ក្នុង​ហេតុការណ៍​នេះ បណ្តាល​​ឲ្យ​រង​របួសធ្ងន់​ខាង​អាវុធហត្ថ​ចំនួន​២​នាក់ ចំណែក​សន្តិសុខ​៤​នាក់ បាន​រង​របួស​បែក​មុខ​បែក​មាត់ រីឯ​ភាគី​ភ្ញៀវ​មួយ​ក្រុម​ខាងលើ ក៏​នាំ​គ្នា​ចេញ​បាត់​អស់​ទៅ​ដែរ ។

ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ដែល​នៅ​ជិត​កន្លែង​កើតហេតុ បាន​ទៅ​ធ្វើ​អន្តរាគមន៍ តែ​ដោយ​ភាគី​ទាំង​សងខាង​វាយតប់​គ្នា​ក្រពុលមុខ​ខ្លាំង​ពេក ទើប​មានការ​ដក​កាំភ្លើង​បាញ់​ឡើង​លើ​ចំនួន​២​គ្រាប់ ឃាត់​ភាគី​ទាំង​២​និងវាយ​ខ្នោះ​ផង​ដែរ ។ សកម្មភាព​នេះ​ របស់​នគរបាល​ប៉ុស្តិ៍ធ្វើ​ឲ្យ​ក្រុម​មន្ត្រី​អាវុធ​ហ​តុ​ដែល​ស្លៀកពាក់​ខោអាវ​ស៊ី​វិល​ខឹង​យ៉ាង​ខ្លាំង ព្រោះ​បាន​ដាក់​ខ្នោះ​ពួក​គេ​ដែល​ជា​សមត្ថកិច្ច​ដួច​គ្នា ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ភ្លាម​នោះ​ភាគី​ខាង​អាវុធហត្ថ​ទាំង​៤​នាក់ បាន​ទាក់ទង​ទៅ​គ្រូ​របស់​ខ្លួន​មក​ដោះ​ស្រាយ​ដែរ តែ​ដោះស្រាយ​មិនចេញ ដោយសារ​ភាគី​ទាំង​សងខាង​រង​របួស​រៀង​ៗ​ខ្លួន និង​ប្រកែក​យក​ត្រូវ​រៀង​ៗ​ខ្លួន​ផង​ដែរ ។ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​ប្រគល់​ភាគី​ទាំង​២​ទៅ​ឲ្យ​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំ​យក​ទៅ​សាកសួរ​នៅ​បញ្ជាការដ្ឋាន ៕ ​

អត្ថបទសរសេរ ដោយ