ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មម​បាន​២​នាក់​នេះ​…​លួច​បាន​មិន​ស្ទើរ​ទេ

5 ឆ្នាំ មុន
  • កោះកុង

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ល្បាត​ពួនស្ទាក់​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​) និង​ជួញដូរ​គ្រឿងញៀន ឃាត់​នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៤​និង​០០​នាទី​ទៀប​ភ្លឺ…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ល្បាត​ពួនស្ទាក់​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​) និង​ជួញដូរ​គ្រឿងញៀន ឃាត់​នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៤​និង​០០​នាទី​ទៀប​ភ្លឺ ស្ថិត​នៅ​ចំណុច​ផ្លូវ​៥០២ ក្រុម​ទី​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ចំនួន​២​នាក់​ទី​១- ឈ្មោះ សៅ តុលា អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ( អ្នក​បើក​ម៉ូតូ ) ២-​ឈ្មោះ ឡា​ត ផានិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ពិតប្រាកដ ។

ចំណែក​វត្ថុ​តាង​ចាប់​យក​បាន​មាន កាបូបស្ពាយ​ចំនួន​១ កាបូប​កាន់​ដៃ ពណ៌​ខ្មៅ​ចំនួន​១ កាត​ធនាគារ​ចំនួន​២០​សន្លឹក ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង និង​គ្រឿងញៀន​ចំនួន​១៥ កញ្ចប់ (​ខ្នាត​តូច​១០​កញ្ចប់ , ខ្នាត​កណ្តាល​៤​កញ្ចប់ និង​១​កញ្ចប់​ខ្នាត​ធំ ) ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន ៦ Plus ១​គ្រឿង កា​បិត​ដែក​កែ​ច្នៃ​ដង​មាន​ច្រ​វ៉ា​ក់​ចំនួន​១ ម៉ូតូ​ម៉ាក​សេ​១២៥ សេរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ​១​គ្រឿង ដែល​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1G-2457 ។
ដោយ​ករណី​នេះ​បាន​ប្រគល់​ទៅ​ឲ្យ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បន្ត​នីតិវិធី​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ