ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក​ញ៉ា ​យ៉ែម​ កុសល ​កំពុង​វះ​កាត់​ភ្នែក​សុំ​តុលា​ការ​បង្អង់​ដីកា​ចាប់​ខ្លួន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃ​ទី​១៤ កក្កដា​ សំឡេង​ទូរ​ស័ព្ទ​យ៉ាង​រអាក់​រអួល​របស់​លោក​ឧកញ៉ា​ យ៉ែម​ កុសល​ បាន​ហៅ​ចូល​មក​ភ្នាក់ងារ​កោះសន្តិ​ភាព​ តែ​មិន​ដឹង​​ថា​លោក​ស្ថិត​នៅ​ទី​ណា​នោះទេ ដោយ​បាន​បញ្ជាក់​ថា​ ពេល​នេះ​លោក​កំពុង​តែ​វះកាត់​ភ្នែក​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ដែលត្រូវ​ការ​ព្យាបាល​យ៉ាងប្រុង​ប្រយ័ត្ន​បំផុត​ពី​សំណាក់​លោក​វេជ្ជ​​បណ្ឌិត​ ។

រាជធានី​ភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃ​ទី​១៤ កក្កដា​ សំឡេង​ទូរ​ស័ព្ទ​យ៉ាង​រអាក់​រអួល​របស់​លោក​ឧកញ៉ា​ យ៉ែម​ កុសល​ បាន​ហៅ​ចូល​មក​ភ្នាក់ងារ​កោះសន្តិ​ភាព​ តែ​មិន​ដឹង​​ថា​លោក​ស្ថិត​នៅ​ទី​ណា​នោះទេ ដោយ​បាន​បញ្ជាក់​ថា​ ពេល​នេះ​លោក​កំពុង​តែ​វះកាត់​ភ្នែក​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ដែលត្រូវ​ការ​ព្យាបាល​យ៉ាងប្រុង​ប្រយ័ត្ន​បំផុត​ពី​សំណាក់​លោក​វេជ្ជ​​បណ្ឌិត​ ។

តាម​ការ​អះ​អាង​ពី​ក្នុង​មន្ទីរពេទ្យ​នោះ​ លោក​ឧកញ៉ា​ យ៉ែម​ កុសល​ បាន​និយាយ​តិចៗ​ថា​ ពេល​នេះ​លោក​កំពុង​វះ​កាត់​ភ្នែក​ដែល​រង​របួស​ក្នុង​ហេតុ​ការណ៍​ជម្លោះ​គ្នា​មួយ​ រឿង​លោក​ទៅ​ទារប្រាក់​គេជំពាក់​ ។ លោក​សោក​ស្តាយ​ណាស់​ដែល​នៅ​ពេល​មាន​ជម្លោះ​នោះ​ ភាគី​ទាំង​សង​ខាង​សុទ្ធតែ​រងរបួស​ដូចគ្នា​ និង​ជា​មនុស្ស​រាប់​អាន​គ្នា​ជិត​ស្និទ្ធ​បំផុត​ជាង​២០ឆ្នាំ​មក​ហើយ​ មិន​ទាន់​បាន​ជួប​ចរចា​សម្រុះ​សម្រួល​គ្នា​ផង ស្រាប់​តែ​មាន​ព័ត៌​មាន​លេច​ឮ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក​ទៅ​ហើយ ។​

ពេល​ទទួល​ព័ត៌​មាន​ថា លោក​ចៅ​ក្រម​ ជា​ សុខហៀង​ បាន​ចេញ​​ដីកា​បង្គា​ប់​ឱ្យ​ចាប​់ខ្លួន​លោកនោះ​​​ធ្វើ​ឱ្យ​លោក​កាន់តែ​​រន្ធត់​ស្មារតី​​​ ខណៈ​ដែល​​លោក​កំពុង​វ​ះកាត់​​​ភ្នែក​មិន​ទាន់ដឹង​​ថាអាច​សង្គ្រោះបាន​​​ ឬ​ក៏​បែបណា​ផង ។ សំឡេង​តាម​ទូរស័ព្ទ​​​​របស់​លោក​ឧក​ញ៉ា​​​​ យ៉ែម ​កុសល​ ​បញ្ជាក់ថា​​ លោក​មិន​ខ្លាច​ទេ​ក្នុង​ការ​ទទួលទោស​តាមច្បាប់​​​ ប៉ុន្តែ​​​សូម​ឱ្យ​​ស្ថាប័ន​តុលាការ​​​ទុក​ពេល​ឱ្យ​លោក​​​​​ចរចា​ជាមួយ​​ភាគី​ម្ខាង​សិន​ ព្រោះ​ជម្លោះ​​​​​នោះ​វា​មិន​មែន​​​របួស​តែ​ភាគីម្ខាង​​ទេ គឺ​របួស​​​ទាំងសង​ខាង​​និងមាន​លក្ខណ​ៈ​​​ធ្ងន់ធ្ងរ​​ដូច​គ្នា ។

ម្យ៉ាងវិញ​​​ទៀត​ ពាក្យ​បណ្ដឹង​​សុទ្ធ​តែ​​​បាន​ដាក់​ចូល​តុ​លាការ​​​​​ដូច​គ្នា​​​ដែល​ភាគី​ម្ខាង​​​ៗអះអាង​​ថាជា​ជន​រង​គ្រោះ​​​ ហើយ​ដំណើរ​​រឿង​ក្ដីនេះ​​ភាគីទាំង​ពីរ​​​​ ក៏​សុទ្ធ​​​តែមាន​មេធាវី​​​ការ​ពារក្ដី​​​រៀង​ៗ​ខ្លួន​​ និង​ដើម​​ចោទ​ ក៏​ដូច​ជា​ចុង​ចោទ​​សុទ្ធ​តែមាន​​​​អាសយ​ដ្ឋាន​​​​ និងមុខរបរ​ពិត​ប្រាកដ​​ ដូច្នេះ​​មិន​ពិបាក​​​រក​ ឬ​​មានការ​ប៉ះ​ពាល់​​​ដល់​ដំណើរ​រឿង​​ក្ដីនេះ​​​ចំពោះ​តុលាការ​​​នោះទេ ។​ ​​លោកសោកស្ដាយ​​​ណាស់​ដែល​​​ពេល​នេះ​របួស​​​មិន​ទាន់​ធូរ​ស្រាល​ផង​ ស្រាប់​តែស្ថាប័ន​តុលាការ​​មាន​ចំណាត់​ការ​រហូត​ដល់​ចេញ​ដីកា​​ឱ្យ​ចាប់​ខ្លួន​លោក​ ។​

សំឡេង​តាម​ទូរ​ស័ព្ទ​បាន​ទទូច​អង្វរ​ករ​ឱ្យ​តុលា​ការ​បង្អង់​ដីកា​ចាប់​ខ្លួន​នោះ​សិន​ ដើម្បី​ទុក​ពេល​ឱ្យ​ភាគី​ទាំង​ពីរ​រក​ដំណោះ​ស្រាយ​រឿង​ជម្លោះ​នោះ​ ។​
ពិសេស​ទៅ​ទៀត​ ដំណើរ​ការ​រឿង​ក្តី​នេះ​ លោក​មិន​ទាន់​ដែល​ទទួល​បាន​ដីកា​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​លើក​ទី​១​ លើក​ទី​២​ ទាំង​ដំណាក់​កាល​នៅ​ស្ថាប័ន​អយ្យ​ការ​ ក៏​ដូច​ជា​ចៅ​ក្រម​ស៊ើប​សួរ​ម្តង​ណា​ឡើយ​ ។

បាន​ជា​មាន​ការ​អះ​អាង​ដូច្នេះ​ ពី​ព្រោះ​ចាប់​តាំង​ពី​ពេល​មាន​ជម្លោះ​គ្នា​នៅ​ថ្ងៃ​ទី​១៦​ មិថុនា​ នៅ​ភូមិ​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ នោះ​បើ​តាម​ការ​អះ​អាង​របស់​លោក​ឧកញ៉ា​ យ៉ែម​ កុសល​ បញ្ជាក់​ទៀត​ថា​ ភាគី​ម្ខាង​បាន​វាយ​លោក​នៅ​ក្នុង​ផ្ទះ​លោក​ឧត្តម​សេនីយ៍​ទោ​ ញាណ​ វិបុល​ ប្រធាន​នាយក​ដ្ឋាន​នគរបាល​ទេស​ចរណ៍​ក្រសួង​មហា​ផ្ទៃ​ ដែល​ជា​ម្ចាស់​កម្ម​វិធី​ខួប​កំណើត​ប្រពន្ធ​ បណ្តាល​ឱ្យ​លោក​រង​របួស​បែក​ត្រង់​ភ្នែក​ លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឯ​ក្រៅ​ប្រទេស​រហូត​មក​ គឺ​ប្រការ​នេះ​ហើយ​បាន​ជា​លោក​មិន​ដែល​ទទួល​បាន​ដីកា​កោះ​ហៅ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នោះ​ ។

ក្នុង​នាម​រូប​លោក​ជា​ជន​រង​គ្រោះ​ម្នាក់​ដែរ​នោះ​ លោក​សូម​ទទូច​ទៅ​លោក​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ មេត្តា​បង្អង់​នូវ​ដីកា​ចាប់​ខ្លួន​នោះ​សិន​ រង់​ចាំ​របួស​ជា​សះ​ស្បើយ​ លោក​នឹង​ចូល​ខ្លួន​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ និង​មិន​គេច​វេះ​ពី​ប្រព័ន្ធ​តុលា​ការ​នោះ​ឡើយ​ ៕​