ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ជា​ស្អាត​មែន! ទឹក​ជ្រោះ​ទាំង​១២​កន្លែង​ទើប​ឃើញ​រក​ថ្មី​ៗ ត្រជាក់​ចិត្ត​ ត្រជាក់​ភ្នែក​មែន… (មានវីដេអូ)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖​ បន្ទាប់​ពី​ការ​រក​ឃើញ​ទឹកជ្រោះ​ថ្មី​ចំនួន​១២​ទីតាំង​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ណា​ម​លៀរ​កន្លង​ទៅ​នេះ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​បណ្តា​អ្នក​វិនិយោគ​លើ​វិស័យ​ទេស​ចរណ៍ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​កែប្រែ​តំបន់​អេកូ​ទេសចរណ៍​ទាំងនោះ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត ។ ជួប​ជាមួយ​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អភិបាលខេត្ត​លោក​ស្វាយ…

ខេត្តមណ្ឌលគិរី ៖​ បន្ទាប់​ពី​ការ​រក​ឃើញ​ទឹកជ្រោះ​ថ្មី​ចំនួន​១២​ទីតាំង​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ណា​ម​លៀរ​កន្លង​ទៅ​នេះ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​បណ្តា​អ្នក​វិនិយោគ​លើ​វិស័យ​ទេស​ចរណ៍ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​កែប្រែ​តំបន់​អេកូ​ទេសចរណ៍​ទាំងនោះ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត ។

ជួប​ជាមួយ​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អភិបាលខេត្ត​លោក​ស្វាយ សំ​អ៊ា​ង ឲ្យ​ដឹង​ថា​«ពាក់ព័ន្ធ​នឹង​សក្តានុពល ក៏​ដូច​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ខេត្តមណ្ឌលគិរី​របស់​យើង​ឃើញ​ថា សម្បូរ​…​មាន​ទឹកជ្រោះ មាន​តំបន់​ទេសភាព វា​ជា​កន្លែង​មួយ​ដែល​កន្លង​មក​ខ្ញុំ​តែង​ណែនាំ​ទៅ​ដល់​មន្ទីរ​ទេសចរណ៍​ក៏​ដូច​ជា​អាជ្ញាធរ​ដែល​នៅ​មូលដ្ឋាន​ឲ្យ​ខិតខំ​ការងារ​ស្រាវជ្រាវ​រក​មើល​តំបន់ ទីតាំង​រមណីយ​ដ្ឋា​នានា ដើម្បី​ប្រមូលផ្តុំ​កត់ត្រា កំណត់​ជា​កន្លែង​តំបន់​រមណីយដ្ឋាន កន្លង​មក​ខ្ញុំ​ក៏​បាន​ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ពង្រឹង​ដើម្បី​ទាក់ទាញ​អ្នក​ទេសចរណ៍​» ។

លោក​អភិបាលខេត្ត​បន្ត​ថា​«​បន្ទាប់​ពី​យើង​ស្រាវជ្រាវ​ឃើញ​នូវ​សក្កា​នុ​ពល​នេះ​ហើយ ខ្ញុំ​ក៏​បាន​ខិតខំ​ឲ្យ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​រិះរក​មធ្យោបាយ ទី​១-​បញ្ហា​ផ្លូវ ទី​២-​ការ​រៀបចំ​កែ​ទីតាំង​ជាក់ស្តែង​ឲ្យ​មាន​សោភ័ណ​ភាព និង​សេវាក​ម្មា​នានា​…​តាម​រយៈ​ការ​ខិតខំ​ច្នៃប្រឌិត​នេះ មន្ទីរ​ជំនាញ​ត្រូវ​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​…​ហើយ​កន្លែង​ខ្លះ​ខេត្ត​ក៏​ចង់​ឲ្យ​សហគមន៍​មូលដ្ឋាន​គាត់​សហការ​គ្នា​ដើម្បី​រៀបចំ​តំបន់​ហ្នឹង ជា​កន្លែង​មាន​ផ្លូវ​ចូល កន្លែង​អង្គុយ​លេង​ឲ្យ​បាន​ស្អាត​ក៏​ជា​ការ​រួមចំណែក​មួយ សម្រាប់​ការ​ពង្រីក​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​របស់​យើង​ថែម​ទៀត​…» ។

លោក​អភិបាលខេត្ត​ឲ្យ​ដឹង​ថា​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា​អាជ្ញាធរ​ស្រុក នៅ​មិន​ទាន់​មាន​ល​ទ្ឋ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍន៍ វិនិយោគ​តំបន់​ទាំងនោះ​ប្រែ​ក្លាយទៅជា​កន្លែង​ទេសចរណ៍​ពេញ​សក្កា​នុ​ពល​បាន​ទេ មាន​តែ​តាម​រយៈ​ការ​ចូលរួម​ចំណែក​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​…​។ ខេត្ត​ក៏​ទុក​ឱកាស​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​ណា​ដែល​ចាប់អារម្មណ៍​អាច​ចរចា ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត ជំនាញ​ពាក់ព័ន្ធ ដើម្បី​ស្នើ​សុំ​ទីតាំង​ធ្វើ​វិនិយោគ​តាម​គោលការណ៍​ច្បាប់ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ​ថា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​សហការ​មួយ​អង្គការ​CEDT និង​សហគមន៍​ចំនួន​២​រុករក​តំបន់​ទឹកធ្លាក់ តំបន់​ដាំ​ឫស្សី និង​តំបន់​អភិរក្ស​សត្វ​ឃ្មុំ នៅ​ដី​សហគមន៍​ពូ​ត្រែង​និង​ពូ​ឡេះ កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ ជា​លទ្ធផល​បាន​រក​ឃើញ​ទឹកធ្លាក់​ចំនួន​១២​កន្លែង តែ​មិន​ទាន់​កំណត់​ឈ្មោះ​ទេ ។

លោក​វុ​ធ សា​រុំ បញ្ជាក់​ថា​«​ទឹកជ្រោះ​ដែល​ធ្លាក់ទឹក​ស្អាត​មាន​ចំនួន​២​កន្លែង គឺ​ទឹកជ្រោះ​រនៀល និង​ទឹ​ជ្រោះ​កប៉ាល់ ដែល​មាន​លេខ​និយាម​កា​៧៥៩២៣៨-១៣៧២១៨៨ និង​៧៥៨៩៤១-១៣៧៣៤៩០ ស្ថិត​នៅ​ភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​» ។

ចំនួន​ទឹកជ្រោះ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​មាន​ចំនួន​សរុប​ប៉ុន្មាន លោក​ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មិន​បាន​ឆ្លើយ​តប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ទេ​…​ប្រហែល​លោក​មិន​បាន​ជ្រាប​ពី​ចំនួន​ពិតប្រាកដ​នៃ​វត្តមាន​ទឹកជ្រោះ​ក្នុង​ដែនដី​គ្រប់គ្រង​របស់​ខ្លួន​ឡើយ ។

យោង​ទៅ​លើ​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន​ក្នុង​ខេត្តមណ្ឌលគិរី មាន​ទឹកជ្រោះ​ដូច​ជា ទឹកជ្រោះ​ប៊ូ​ស្រា ទឹកជ្រោះ​ដំណាក់​ស្តេច ទឹកជ្រោះរ​មនា​១ ទឹកជ្រោះរ​មនា​២ ទឹកជ្រោះ​ជ្រៃ​ធំ ទឹកជ្រោះ​ជ្រៃ​យស ទឹកជ្រោះ​លែង​អង​ឡែ​ង​ឃិ​ន ទឹកជ្រោះ​ក្បាល​ព្រះ …​។

លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ឲ្យ​ដឹង​ថា​«​វិសាលភាព​ធនធានធម្មជាតិ​លើ​ទឹកដី​ខេត្តមណ្ឌលគិរី​មាន​ទំហំ​ធំធេង​លាត​ស​ន្ឋឹ​ក​ពេញ​ផ្ទៃ​ខេត្ត​ដល់​ទៅ​ចំនួន​៩៤៣.៦៩៥​ហិ​កតា ដោយ​ក្នុង​នោះ​ខេត្ត​មាន​ដែន​ជម្រក​ការពារ​សត្វព្រៃ​ចំនួន​៥ គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន មាន​ដូច​ជា ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​មាន​ផ្ទៃដី​ទំហំ ២៩២ .៦៩០​ហិ​កតា ។ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ទំហំ​ផ្ទៃដី ២២២.៥០០ ហិ​កតា ដែនជម្រកសត្វព្រៃ​លំ​ផាត់​ទំហំ​ផ្ទៃដី ៤៨ ៣៧៤ ហិ​កតា ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ផ្ទៃដី​ទំហំ​៣៥៨.១៩៨ ហិ​កតា ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ មាន​ផ្ទៃដី ២១.៩៣៣​ហិ​កតា ។

កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ ក្រសួងបរិស្ថាន​បាន​ចាត់​មន្ត្រី​ជំនាញ​របស់​ខ្លួន​ចុះ​បំពេញ​ពិនិត្យ​សិក្សា​ទីតាំង​ជាក់ស្តែង​ជាមួយ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី លើ​ករណី​ស្នើ​សុំ​វិនិយោគ​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ ទំហំ​ផ្ទៃដី​មិន​លើស​ពី​១០​ហិច​តា ស្ថិត​នៅ​ចំណុច​ទឹកធ្លាក់​ក្បាល​ព្រះ ភូមិ​ពូ​ត្រុំ សង្កាត់​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ។

គម្រោង​ដែល​ក្រសួងបរិស្ថាន​កំពុង​ពិនិត្យ​វាយតម្លៃ​នោះ​មាន​ចំនួន​៤​គម្រោង​វិនិយោគ​លើ​ផ្ទៃដី​សរុប​៤០​ហិ​កតា ។ ប្រ​សិន​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​គេ​រំពឹង​ថា ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ការ​អភិវឌ្ឍ​ជាក់ស្តែង ព្រោះ​ទឹកធ្លាក់​ក្បាល​ព្រះ មាន​ទេសភាព​ស្អាត​មិន​ចាញ់​ទឹក​ជ្រោះ​ប៊ូ​ស្រា​ទេ ប្រាកដជា​ទាក់ទាញ​អ្នកទេសចរ​បាន​ច្រើន​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ