ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឆាក​ឆ្នាំ​២០១៩ អូស​.​កជើង​ខ្លាំង​ឆក់​ជនបរទេស​បាន​២​នាក់​នៅ​សៀម​រាប

5 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​នៃ​ស្ន​ការ​នគរបាល​ខេត្ត​ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផ្នែក​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​ឆក់​កាបូប​របស់​ភ្ញៀវ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​នៅ​ម្តុំ​ផ្សារ​ដី​ហុយ ហើយ​ប្រមាញ់​ចាប់​បាន​ជនសង្ស័យ​ទាំង​២​នាក់​នៅ​ម្តុំ​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តូ​តា​ល់ ក្នុង​ក្រុង​សៀមរាប ។…

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​នៃ​ស្ន​ការ​នគរបាល​ខេត្ត​ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផ្នែក​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​ឆក់​កាបូប​របស់​ភ្ញៀវ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​នៅ​ម្តុំ​ផ្សារ​ដី​ហុយ ហើយ​ប្រមាញ់​ចាប់​បាន​ជនសង្ស័យ​ទាំង​២​នាក់​នៅ​ម្តុំ​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តូ​តា​ល់ ក្នុង​ក្រុង​សៀមរាប ។ ហេតុ​ការ​ឃាត់​ក្រុម​ឆក់​ភ្ញៀវ​នេះ​កើតឡើង​នៅ​យប់ ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ម្តុំ មុខ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ តូ​តា​ល់ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​នគរបាល​យុត្តិធម៌​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​នោះ​មាន​ទី​១-​ឈ្មោះ យ៉េ​ប អា​រ៉ូ​ហ្វី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ​ស្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប និង​ទី​២-​ឈ្មោះ សា​វិ​ន វ​ណ្ណា​រ៉ាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ភ្ញៀវ​ទេសចរណ៍​) ។

លោក​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​០៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំ​ឈ្មោះ MULRiEL SERRADELL ភេទ​ស្រី អាយុ​៦២​ឆ្នាំ កំពុង​ដើរ​លេង​នៅ​ម្តុំ​ផ្សារ​ដី​ហុយ ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ពេល​ជាមួយ​គ្នា​នោះ​មាន​ជនសង្ស័យ​២​នាក់​ខាងលើ​ជិះ​ម៉ូតូ Scoopy ពណ៌​សបិត​ស្គុ​ត​ព៌​ណ​ទឹកមាស ស៊េរី​ឆ្នាំ​២០១៨ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ជនជាតិ​បារាំង​ខាងលើ​បាន​កាបូបស្ពាយ​ពណ៌​ប្រផេះ​មួយ​នៅ​ក្នុង​នោះ​មាន​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង​មួយ​គ្រឿង លិ​ខិ​ឆ្លង​ដែន​មួយ វី​សា​កាត​មួយ លុយ​អឺ​រ៉ូ​៣០៥​អឺ​រ៉ូ លុយ​កូរ៉េ​១១០០០​វ៉ុ​ន លុយ​ដុល្លារ​៤០​ដុល្លារ និង​សម្ភារ​មួយ​ចំនួន ។

ពេល​ធ្វើ​សកម្មភាព​រួច​ហើយ​ជិះ​គេច​ទៅ​ទិស​ខាងជើង​ភ្លាម​ៗ​នោះ​កម្លាំង​ល្បាត​ពួនស្ទាក់ និង​កម្លាំង​ឈរជើង​លើ​ដងផ្លូវ​មាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កម្លាំង​ការិយាល័យ​ចរាចរ​ផ្លូវគោក​កម្លាំង​ការិយាល័យ​ការពារ និង​អន្តរា​គម​បាន​ប្រដេញ​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ និង​ដកហូត​វត្ថុ​តាង​ដែល​ឆក់​បាន​ប្រគល់​អោយ​ជន​រង​គ្រោះ​វិញ ។

ក្រោយ​កម្លាំង​ចម្រុះ​បាន​ឃាត់ខ្លួន​បាន​ជន​ទាំង​២​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ឆក់​ទ្រព្យសម្បត្តិ​របស់​ស្ត្រី​ជនជាតិ​បារាំង​ពិតប្រាកដ​មែន ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​ធ្វើតេស្ត​ឃើញ​មាន​សារធាតុ​ញៀន​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វី​ច្បាប់ ។ ចំណែក​ទ្រព្យសម្បត្តិ​ដែល​ជនសង្ស័យ​ទាំង​២​នាក់​ឆក់​បាន​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ