ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ពេទ្យ​ជោ​រៃ​ភ្នំពេញ សាង​សង់​ជិត​រួចរាល់​ហើយ គ្រោង​សម្ពោធ​ខែ​កញ្ញា​ខាង​មុខ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​ ​៖​ មន្ទីរ​ពេទ្យ​​ជោ​​រៃភ្នំ​ពេញ​មាន​​ទីតាំង​ស្ថិត​នៅ​​ក្នុង​សង្កាត់​​​និរោធ​ ខណ្ឌ​មាន​​ជ័យ​​ ដែល​បើក​ការដ្ឋាន​ស្ថាបនា​​ កាល​ពី​ថ្ងៃទី​១៥ ឧសភា ឆ្នាំ​២០១០ ក្រោម​អធិ​បតី​ភាព​​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​​អគ្គ​​មហា​សេនា​បតី​​​តេជោ ហ៊ុន សែន នោះ ពេល​នេះ​​ស្ថាបនា​​បាន​៩០​ភាគ​​រយ​​ហើយ​ នៅ​សល់​តែ​ការ​តុប​​តែង​​ និង​បោស​សម្អាត​​ដែល​គ្រោង​សម្ពោធ​​​បើក​​ឱ្យ​ដំណើរ​ការ​​​ជំហាន​​ដំបូង​​ចំនួន​២០០​គ្រែ​​នៅ​អំឡុង​​ខែ​កញ្ញា​​ ឆ្នាំ​​​២០១៣ ខាង​មុខ​នេះ ។

រាជធានី​ភ្នំពេញ​​ ​៖​ មន្ទីរ​ពេទ្យ​​ជោ​​រៃភ្នំ​ពេញ​មាន​​ទីតាំង​ស្ថិត​នៅ​​ក្នុង​សង្កាត់​​​និរោធ​ ខណ្ឌ​មាន​​ជ័យ​​ ដែល​បើក​ការដ្ឋាន​ស្ថាបនា​​ កាល​ពី​ថ្ងៃទី​១៥ ឧសភា ឆ្នាំ​២០១០ ក្រោម​អធិ​បតី​ភាព​​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​​អគ្គ​​មហា​សេនា​បតី​​​តេជោ ហ៊ុន សែន នោះ ពេល​នេះ​​ស្ថាបនា​​បាន​៩០​ភាគ​​រយ​​ហើយ​ នៅ​សល់​តែ​ការ​តុប​​តែង​​ និង​បោស​សម្អាត​​ដែល​គ្រោង​សម្ពោធ​​​បើក​​ឱ្យ​ដំណើរ​ការ​​​ជំហាន​​ដំបូង​​ចំនួន​២០០​គ្រែ​​នៅ​អំឡុង​​ខែ​កញ្ញា​​ ឆ្នាំ​​​២០១៣ ខាង​មុខ​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​​១៤ កក្កដា ឆ្នាំ​​​២០១៣ គណៈ​​​ប្រតិ​ភូ​ទី​ក្រុង​ហូជីមិញ​​ដឹក​​នាំ​​ដោយ​លោក​ឡេ ថាញ់​ហាយ ​​​សមាជិក​​​​​​ការិយា​ល័យ​​នយោ​បាយ​​មជ្ឈិម​​បក្ស​កុម្មុយ​​នីស្ត​​វៀត​ណាម និង​ជា​លេខា​បក្ស​​ទី​ក្រុង​ហូជី​​មិញ អម​ដំណើរ​​ដោយ​លោក​កែប ជុតិមា ប្រធាន​​គណ​បក្ស​​ប្រជា​ជន​​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់​ព័ន្ធ​​​ជា​ច្រើន​រូប​​ទៀត​​ បាន​អញ្ជើញ​​ទៅ​ពិនិត្យ​​មើល​សំណង់​​​មន្ទីរ​ពេទ្យ​ជោរៃដែល​កំពុង​ដំណើរ​ការ​សាង​សង់​យ៉ាង​មមា​ញឹក ។

បុគ្គលិក​ផ្នែក​​សំណង​់អគារ​​មន្ទីរ​ពេទ្យ​​​ខាង​​លើ​បាន​ឱ្យ​​ដឹង​ថា ពេល​នេះ​​​ការ​ស្ថាបនា​​អគារ​​មន្ទីរ​ពេទ្យ​ជោរៃ​ភ្នំពេញ​​សម្រេច​បាន​ប្រមាណ​៩០​ភាគ​រយ​ហើយ​ ដែល​គ្រោង​បញ្ចប់​​ឱ្យ​រួច​រាល់​នៅ​អំឡុង​​ខែ​សីហា​ ឆ្នាំ​២០១៣​​​ និង​បើក​​​ដំណើរ​ការ​នៅ​ខែ​កញ្ញា​​ខាង​មុខ​ ដោយ​មាន​ក្រុម​វេជ្ជ​បណ្ឌិត​​ទាំង​ខ្មែរ​​​ និង​វៀត​ណាម​ចំនួន​១៨២​​នាក់​ត្រូវ​ចូល​បម្រើ​​​ការ​ងារ​ក្នុង​មន្ទីរ​ពេទ្យ​នេះ ​​។​

ក្រុម​គ្រូ​ពេទ្យ​ទាំង​នោះ​​បាន​ទៅ​សិក្សា​​ឯក​ទេស​​ផ្នែក​​វេជ្ជ​សាស្ត្រ​​​នៅ​សាកល​វិទ្យា​ល័យ​​វេជ្ជ​សាស្ត្រ​​​ទី​ក្រុង​ហាណូយ​ សាធារណ​រដ្ឋ​សង្គម​​និយម​​វៀត​ណាម​​រយៈ​ពេល​៣​ឆ្នាំ និង​សិក្សា​បន្ត​នៅ​ទី​ក្រុង​​ហូជីមិញ​​​រយៈ​ពេល​១​​ឆ្នាំ​ទៀត ។ ចំណែក​​ឯបុគ្គ​​លិក​មន្ទីរ​ពេទ្យ​​​បាន​​ឱ្យ​ដឹង​ថា​ ការ​ស្ថាបនា​ជំ​ហាន​​ដំបូង​នេះ​​​មាន​បី​អគារ​​​កម្ពស់​​៥​ជាន់​​​ និង​​មាន​​​គ្រែ​ចំនួន​​២០០​ ទទួល​​​ការ​ព្យា​បាល​ជំងឺ​​លើ​​ឯក​ទេស​ចំនួន​៣៤​​គឺ​គ្រប់​​ផ្នែក​នៃ​រាង​កាយ​របស់​មនុស្ស​តែ​ម្តង​ ដោយ​ទទួល​ព្យា​បាល​​​ជំងឺ​ទូទៅ​ដូច​​នៅ​​មន្ទីរ​​ពេទ្យ​ជោរៃ​ឯ​ប្រទេស​​វៀត​ណាម​ដែរ ។ ដំណាក់​​កាល​ទី​២នឹង​ដំណើរ​ការ​​ចំនួន​​៣០០​​គ្រែ​​បន្ថែម​​ទៀត​​ឱ្យ​​គ្រប់​​៥០០​គ្រែ ។

មន្ទីរ​ពេទ្យ​ជោរៃ​​ភ្នំពេញ​នេះ​​មាន​លក្ខណ​​ៈ​​ទំនើប​​​​​ ដំបូល​អគារ​​​អាច​ចុះ​ឧទ្ធម្ភាគចក្រ​បាន​​ ជណ្តើរ​​យន្ត​​មាន​ពីរ​ប្រភេទ​​​ មួយ​សម្រាប់​​អ្នក​ជំងឺ​​​ ឬ​​អ្នក​ទៅ​ថែ​ទាំ​​អ្នក​ជំងឹ​​ និង​​បុគ្គលិក​​ធម្ម​តា​ និង​មួយ​ទៀត​​សម្រាប់​អ្នក​ជំងឺ​​​ធ្ងន់​​​ ឬប្រកាច់​​​​ប្រកិន​​​ដោយ​មិន​អាច​​ឱ្យ​​ជំងឺ​រើ​បម្រះ​បាន ។ បុគ្គលិក​​រូប​នេះ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​​​មន្ទីរ​ពេទ្យ​​​បាន​បណ្តុះ​បណ្តាល​​​វេជ្ជ​បណ្ឌិត​​បន្ថែម​​​នៅ​ប្រទេស​​វៀត​ណាម និង​គិលានុបដ្ឋា​យិកា​​​សរុប​​​១៨២​នាក់ ក្នុង​នោះ​មាន​​ខ្មែរ​១០០​​នាក់​​ ។​

អ្វី​​ដែល​ជា​ការ​​កត់សម្គាល់​​​ទៀត​នោះ​​​​ គឺ​មន្ទីរ​ពេទ្យ​​ជោរៃ​នេះ​​​មាន​ការ​ពិនិត្យ​​ព្យាបាល​​ និង​កែ​​សម្ផស្ស​​​គ្រប់​​ប្រភេទ​​​ផង​ដែរ ព្រម​ទាំង​​មាន​ការ​ស្ថាបនា​​​អគារ​សម្រាប់​ស្នាក់​នៅ​​របស់​អ្នក​ជំងឺ​​​ ឬ​អ្នក​ថែ​ទាំ​អ្នក​ជំងឺ​​​ (ប្រហាក់​ប្រហែល​​​សណ្ឋា​គារ​)​នៅ​ពេល​​ឆាប់ៗ​ខាង​មុខ​ទៀត​ផង​ ។ នៅ​ក្នុង​​ឱកាស​នោះ លោក​​ឡេ ថាញ់​ហាយ មាន​ប្រសាសន៍​​​ថា មន្ទីរ​ពេទ្យ​​ជោរៃ​ភ្នំពេញ​​​ គឺ​ជា​​សក្ខីភាព​​នៃ​លទ្ធ​ផល​​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ទីក្រុង​ហូជី​មិញ​​និង​រាជ​ធានី​ភ្នំពេញ​​​ ក្នុង​នាម​​ជា​ទី​​ក្រុង​សម្ព័ន្ធ​​​ភាព​នឹង​​គ្នា ។

យើង​​បាន​រួម​​គ្នា​ដោះ​ស្រាយ​​រាល់​ការ​លំបាក​នានា​ ដើម្បី​​ឱ្យ​ដំណើរ​ការ​សាង​សង់​​មន្ទីរ​ពេទ្យ​ជោរៃ​​ភ្នំពេញ​នេះ​បាន​ចេញ​ជា​រូប​​រាង​ដោយ​គ្រោង​ចំណាយ​ថវិកា​​៤៧​​លាន​​ដុល្លារ​សហរដ្ឋ​​អាមេរិក ។ លោក​​ឡេ ថាញ់​​ហាយ បាន​បញ្ជាក់​ថា មន្ទីរ​ពេទ្យ​ជោរៃ​​​ជា​មន្ទីរ​ពេទ្យ​​​​មាន​ឈ្មោះ​បោះ​សំឡេង​យូរ​​មក​ហើយ ដូច្នេះ​​​មន្ទីរ​ពេទ្យ​​​ជោរៃ​ថ្មី​នេះ​ត្រូវ​តែ​ល្អ​​ប្រកប​ដោយ​គុណ​​ភាព​ក្នុង​​ការ​ព្យា​បាល​​ជំងឺ​ជូន​​ប្រជា​ពល​រដ្ឋ​កម្ពុជា ៕