ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លួច​រត់​បាត់​ស្រមោល ចាប់​បាន​តែ​ឡាន និង​កៅស៊ូ​763​គីឡូក្រាម

5 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ចោរលួច​កៅស៊ូ​របស់​ក្រុមហ៊ុន​ដោយ​ចោរ​រត់​បាត់​ចាប់​បាន​តែ​រថយន្ត​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​ម៉ាង​យ៉ាង​ខេ ស្ថិត​នៅ​ភូមិ​កា​ចូ​ន ឃុំ​កា​ចូ​ន ស្រុក​វ៉ើ​ន​សៃ…

ខេត្តរតនគិរី ៖ ចោរលួច​កៅស៊ូ​របស់​ក្រុមហ៊ុន​ដោយ​ចោរ​រត់​បាត់​ចាប់​បាន​តែ​រថយន្ត​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​ម៉ាង​យ៉ាង​ខេ ស្ថិត​នៅ​ភូមិ​កា​ចូ​ន ឃុំ​កា​ចូ​ន ស្រុក​វ៉ើ​ន​សៃ ។

សមត្ថកិច្ច​ឃុំ និង​ស្រុក​បានអោយ​សារព័ត៌មាន​ដឹង​ថា ដោយ​មាន​សេចក្តីរាយការណ៍​ពី​បុគ្គលិក​ក្រុមហ៊ុន​ខាងលើ​បាន​ប្រាប់​ប៉ូលិស​ថា មាន​ចោរលួច​កៅស៊ូ​ដាក់​នៅ​ក្នុង​រថយន្ត​ម៉ាក​កា​ម៉ា​រី​គូថ​ហើម ស៊េរី​ឆ្នាំ​១៩៩៣ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2D-9736 ពេល​ឃើញ​សកម្មភាព​បែប​នេះ​កម្មករ​កៅស៊ូ​មាន​គ្នា​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដេញ​តាម​រថយន្ត​នោះ​ពីក្រោយ​ដល់​ផ្លូវ​ចេញ​ទៅ​ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ភ្លាម​នោះ​កម្មករ​បាន​ទាក់ទង​ទៅ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក​ឡៃ​អោយ​ស្ទាក់​ឃាត់​រថយន្ត​ដឹក​ជ័រកៅស៊ូ​នោះ ។

លុះ​តាម​ដល់​ចំការ​ចន្ទី​១​កន្លែង​ក៏​បានឃើញ​រថយន្ត​ចត​ទុក​ចោល​រួម​នឹង​វត្ថុ​តាង​កៅស៊ូ​មិន​ទាន​កែ​ច្នៃ​នៅ​ក្នុង​រថយន្ត​នៅ​ទីនោះ រីឯ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ពេល​នោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កាឡៃ​បាន​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ។

លុះដល់​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​អធិការដ្ឋាន​ស្រុក​វើ​ន​សៃ​បាន​ទៅ​ទទួលយក​រថយន្ត​១​គ្រឿង និង​ជ័រកៅស៊ូ​១១​កា​រ៉ុ​ង ស្មើនឹង​៧៦៣​គីឡូក្រាម​ពី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កាឡៃ ដើម្បី​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វើ​ន​សៃ ។ បច្ចុប្បន្ន​ជនសង្ស័យ​គេចខ្លួន​បាត់​ហើយ​មិន​ទាន់​ចាប់​បាន​ទេ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវ​ជ្រាវ​តាម​ចាប់​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ