ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បញ្ចប់ជីវិត​ចោល​ម្តាយ និង​ប្តី​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ស្ត្រី​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន ហើយ​ត្រូវ​បាន​ម្តាយ និង​ប្តី​ប្រទះ​ឃើញ​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១៩ នៅ​ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង ។…

ខេត្តស្ទឹងត្រែង ៖ ស្ត្រី​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន ហើយ​ត្រូវ​បាន​ម្តាយ និង​ប្តី​ប្រទះ​ឃើញ​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១៩ នៅ​ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ផៃ ឈូក ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក ជឹ​ម អេ​ន អធិការ​ស្រុក​សៀម​ប៉ា​ង​បានឱ្យ​ដឹង​ថា យោង​តាម​ការ​បំភ្លឺ​ពី​ម្តាយ និង​ប្តី​របស់​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មាន​ជម្ងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ព្យាបាល​មិនជា​ ទើប​ធ្វើ​ឱ្យ​ស្ត្រី​រង​គ្រោះ​គិត​ខ្លី​សម្រេចចិត្ត​ចងក​ធ្វើ​អត្តឃាត​បែប​នេះ ។ ក្រោយ​ពេល​កើតហេតុ ម្តាយ និង​ប្តី​របស់​ស្ត្រី​រង​គ្រោះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ ។

លោក​អធិការ​នគរបាល​ស្រុក​សៀម​ប៉ា​ង​អោយ​ដឹង​ទៀត​ថា បន្ទាប់​ទទួល​បាន​ព័ត៌មាន​ខាងលើ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក រួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​មាស និង​បុគ្គលិក​មណ្ឌល​សុខភាព​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​សព ។ បន្ទាប់​ពី​ពិនិត្យសព​​រួច កម្លាំង​ជំនាញ​បាន​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ដោយ​ចងក​ប្រាកដ​មែន ពុំ​មាន​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ផ្សេង​ឡើយ​។

ក្រោយ​ពី​ធ្វើ​ការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​មក និង​មានការ​អនុ​ញ្ញ​ត​ពី​លោក​គឹ​ម ហុង សាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ