ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​លុយ​ទើប​ផ្អើល​! លេង​លួច​លក់​ហើយ ស្រាប់តែ​សុខ​ៗ​មក​ចែក​លុយ​ទើប​ម្នាក់​ៗ​ឆ្ងល់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រមាណ​២០០​គ្រួ​សារបាន​គ្នា​ធ្វើ​ដំណើរ​តាម​រថយន្ត​៣​គ្រឿង​មក​ពី​ភូមិ អ៊​ក ទៀង ឃុំ​សាំង​ក្រាំង ស្រុក​បា​ធា​យ​ណ៍ បាន​នាំ​គ្នា​មក​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ទាមទារ​កុំ​ឲ្យ​ជន​ខិត​ខួច​លក់​ដី​មេទឹក…

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រមាណ​២០០​គ្រួ​សារបាន​គ្នា​ធ្វើ​ដំណើរ​តាម​រថយន្ត​៣​គ្រឿង​មក​ពី​ភូមិ អ៊​ក ទៀង ឃុំ​សាំង​ក្រាំង ស្រុក​បា​ធា​យ​ណ៍ បាន​នាំ​គ្នា​មក​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ទាមទារ​កុំ​ឲ្យ​ជន​ខិត​ខួច​លក់​ដី​មេទឹក សម្រាប់​ធ្វើស្រែ​ប្រាំង ដែល​មាន​ទំហំ​២៦​ហិ​កតា សុំ​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា លោក​យន់ សា​រឹម អាយុ​៦៨​ឆ្នាំ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​០៣ ខែមករា​នេះ​ថា មេទឹក​ខាងលើ​ត្រូវ​បាន​មនុស្ស​ចំនួន​៣​នាក់ បាន​លួច​លក់​ដោយ​ស្ងាត់​ៗ​ហើយ​យក​លុយ​មក​ចែក​ជួន​ប្រជាពលរដ្ឋ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ចំនួន​៤០០​ដុល្លារ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល រួច​ក៏​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​បារាយណ៍​ដើម្បី​ជួយ​អន្តរាគមន៍​ដោះស្រាយ ។

តំណាង​ពលរដ្ឋ​ដដែល​បាន​បន្ត​ថា ដោយសារ​តែ​ការ​មិន​មានការ​យកចិត្តទុកដាក់​គាត់​ក៏​លើកគ្នា​មក​កាន់​សាលាដំបូង​ខេត្ត ហើយ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​នេះ​ដើម្បី​ដាក់​មេដៃ​បន្ថែម ឲ្យ​ប្រធាន​សាលាដំបូង​ខេត្ត​ជួយ​រក​យុត្តិធម៌ ។

សូម​បញ្ជាក់​ថា មេទឹក​នោះ​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​៤៥០​គ្រួសារ សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវប្រាំង ។

តំណាង​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ចុង​ក្រោយ សូម​ឲ្យ​តុលាការ​ជួយ​រក្សា​មេទឹក នៅ​ដដែល​មិន​ឲ្យ​ធ្លាក់​ក្នុង​ដៃ​ឈ្មួញ​ណា​ម្នាក់​ឡើយ ។ ប្រសិនបើ​មិន​មាន​មេទឹក​នេះ ពលរដ្ឋ​ច្បាស់​ជា​ពិបាក​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ