ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មកពីណា​ពន្លះ​ទាំង​កំរោល​ខ្ទេច​ខឿន​វិមាន​ឯករាជ្យ

5 ឆ្នាំ មុន

ខេត្តតាកែវ ៖ រថយន្ត​ឡិច​ស៊ី​ស​ទំនើប​មួយ​គ្រឿង​បើក​បុក​វិមាន​ឯករាជ្យ​ទាំង​កំរោល​ក្រឡាប់​បះជើង​បណ្ដាល​អោយ​ម្ចាស់​រង​របួស​យ៉ាងដំណំ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​បុក​ខឿន​វិមាន​ឯករាជ្យ​ខេត្តតាកែវ​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​០០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៧-៧៨ ស្ថិត​នៅ​ភូមិ​០៣…

ខេត្តតាកែវ ៖ រថយន្ត​ឡិច​ស៊ី​ស​ទំនើប​មួយ​គ្រឿង​បើក​បុក​វិមាន​ឯករាជ្យ​ទាំង​កំរោល​ក្រឡាប់​បះជើង​បណ្ដាល​អោយ​ម្ចាស់​រង​របួស​យ៉ាងដំណំ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​បុក​ខឿន​វិមាន​ឯករាជ្យ​ខេត្តតាកែវ​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​០០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៧-៧៨ ស្ថិត​នៅ​ភូមិ​០៣ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

ប៉ូលិស​ក្រុង​ដូន​កែវ​បានអោយ​ដឹង​ថា រថយន្ត​បង្កហេតុ​ម៉ាក​ឡិច​ស៊ី​ស RX-330 គ្មាន​ផ្លា​ក​លេខ​ដែល​បើកបរ​ដោយ​ឈ្មោះ ហេង សៅ​បុរី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​អ្នក​លក់ដូរ រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ស៊ឹ​ម សុ​ឃុន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​អ្នក​លក់ដូរ រង​របួសស្រាល ដែល​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ទំនើប​ខាងលើ​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​ផ្លូវ​ជា​ច្រើន​នៅ​ក្នុង​ក្រុង លុះ​មក​ដល់​វិមាន​ឯករាជ្យ​កណ្ដាល​ក្រុង​ដូន​កែវ​ក៏​បុក​ខឿន​វិមាន​ឯករាជ្យ​ក្រឡាប់​ផ្ញា​ជើង​តែ​ម្ដង ។

សមត្ថកិច្ច​បាន​បន្ថែម​ថា គ្រោះថ្នាក់​ចរាចរ​ណ៏​គឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​ក្នុង​ភាព​ស្រវឹង ហើយ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ក្រុង​ដូន​កែវ​បាន​ចុះ​ធ្វើ​កំណត់ហេតុ និង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ