ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ​ក្មេង​ប្រុស​បាត់​ខ្លួន​ក្នុង​ករណី​បាក់​ច្រាំង​ទន្លេ​ថ្ងៃមុន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ករណី​បាក់​ច្រាំង​ទន្លេមេគង្គ បណ្តាល​ឱ្យ​បាត់​ខ្លួន​ក្មេង​ប្រុស​ម្នាក់​កាលពី​វេលា​ម៉ោង​១០​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៨ ចំណុច​មាត់ទន្លេ​មេគង្គ (​មុខ​វត្ត​ជ្រៃ​មាស​សាគរ ហៅ​វត្ត​ថ្មី​)…

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ករណី​បាក់​ច្រាំង​ទន្លេមេគង្គ បណ្តាល​ឱ្យ​បាត់​ខ្លួន​ក្មេង​ប្រុស​ម្នាក់​កាលពី​វេលា​ម៉ោង​១០​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៨ ចំណុច​មាត់ទន្លេ​មេគង្គ (​មុខ​វត្ត​ជ្រៃ​មាស​សាគរ ហៅ​វត្ត​ថ្មី​) ភូមិ​សាមគ្គី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា រហូត​មក​ដល់​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១៩ ត្រូវ​បាន​ក្រុម​គ្រួសារ និង​ឪពុក​ម្តាយ​រក​ឃើញ​សព​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ដែល​មាន​ចំងាយ​ពី កន្លែង​កើតហេតុ​ប្រហែល​ជាង​២០០​ម៉ែត្រ ហើយ​បាន​យក​សព​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​បូជា​​ក្នុង​​វត្ត​ជ្រៃ​មាស​សាគរ ហៅ​វត្ត​ថ្មី នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១៩ និង​យក​ធាតុ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត ៕

គួររំលឹកថា ខ្លាច​ណាស់​កុំទៅ​ជិត​អី​…​កំពុង​បាត់​ខ្លួន​១​ហើយ​៣​នាក់​រួច​ផុត​ពី​មរណៈ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ