ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សុក្រ​ដើមឆ្នាំ​ដំបូង​នៃ​ឆ្នាំ​ទាំង​៦​ត្រូវ​តែ​ជួប​លាភ​ធំ​លើក​ខ្សែជីវិត​ភ្លឺ​ថ្លា

5 ឆ្នាំ មុន

តាម​គេហទំព័រ​គ្រូ​ហុងស៊ុយ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​មុន​នេះ​បន្តិច​ថា ឆ្នាំ​ទាំង ៦ ច ម្សាញ់ មមែ ឆ្លូវ ជូត ថោះ ត្រូវ​ជួប​មហា​សំណាង​ជួប​លាភ​ធំ…

តាម​គេហទំព័រ​គ្រូ​ហុងស៊ុយ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​មុន​នេះ​បន្តិច​ថា ឆ្នាំ​ទាំង ៦ ច ម្សាញ់ មមែ ឆ្លូវ ជូត ថោះ ត្រូវ​ជួប​មហា​សំណាង​ជួប​លាភ​ធំ សំណាង​ធំ មាន​ប្រាក់​មហាសាល​លើក​ខ្សែជីវិត​ថ្មី​រស់នៅ​ដ៏​មាន​សិរី​ចាប់ពី​ថ្ងៃ​សុក្រ ទី​៤ មក​រា ឆ្នាំ​២០១៩​នេះ​តរៀង​ទៅ​ហើយ​។ បើជា​អ្នក​មិន​ទាន់​មាន​គូគាប់​ភ្ជាប់​និស្ស័យ ទ្រព្យ​រស់​នោះ​ក៏​នឹង​មក​ដល់​ក្នុង​ពេល​នេះ​ដែរ ហើយ​នាំ​ទាំង​លាភ​សំណាង​មក​ជាមួយ​ផង​។ សូម​លោក​អ្នក​ម្ចាស់​ឆ្នាំ​នីមួយ​ៗ​ប្រញាប់​ស៊ែរ​ចេញ​ឥឡូវនេះ​អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា​។

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត នៅ​ថ្ងៃ​សុក្រ​ដើម​ស​ប្តា​ហ៍​ដំបូង​នៃ​ឆ្នាំ​ថ្មី​នេះ លោក​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​លើ​ការងារ​គ្រប់យ៉ាង លេខ​ហុងស៊ុយ ៧៧៧៧ ។ លើស​ពី​នេះ​ទៀត​បើ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​តែង​មាន​មនុស្ស​ល្អ​ៗ អ្នកមាន​បុណ្យស័ក្តិ​ខ្ពង់ខ្ពស់​ជួយ​ជ្រោមជ្រែង​ជា​និច្ច និង​មាន​អ្នក​នាំ​លាភ​ធំ​មក​ឱ្យ​ផ្ទាល់​ដៃ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​តែ​ការ​ចម្រើន​ដុះដាល​ទៅ​មុខជា​ដរាប បើ​លោក​អ្នកមាន​បំណង​ចង់​ផ្លាស់​ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​ណាមួយ​ជា​ឱកាសល្អ​បំផុត​ក្នុង​ការ​សម្រេចចិត្ត​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខ​ចម្រើន​ទាំង​ទៅ​និង​ពេល​ត្រលប់​មក​វិញ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​កំលោះ​ក្រមុំ​មាន​តែ​ការ​យល់ចិត្ត​គ្នា​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត លេខ​ហុងស៊ុយ ៦៧៨ នៅ​ថ្ងៃ​សុក្រ​ដើមឆ្នាំ​នេះ​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ក៏​ដោយ​អាច​ចាប់ផ្តើម​ពេញដៃពេញជើង​ហើយ​ទទួលផល​ជោគជ័យ​ហួស​ពី​ការ​ស្មាន​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​រក​ផល​ចំណូល​បាន​ច្រើន​លើសលប់ នឹង​អាច​បំបាក់​គូប្រជែង​បាន តែ​គួរ​មានការ​ប្រយ័ត្ន​ផង​ចៀសវាង​កើត​មាន​ជម្លោះ មាន​គំនុំគុំកួន​ព្រោះតែ​ការ​ដណ្តើម​អតិថិជន ដណ្តើម​ផល​។ រីឯ​សម្ព័ន្ធ​ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត នៅ​ថ្ងៃ​សុក្រ​ដើមឆ្នាំ​ថ្មី​នេះ​ឃើញ​ថា​ការងារ​អ្វី​ៗ​តែង​សម្រេច​ជោគជ័យ​។ លេខ​ហុងស៊ុយ ១៦៨ ជា​ថ្ងៃ​នាំ​មក​នូវ​លាភ​សំណាង​ចូល​ក្នុង​ខ្សែជីវិត​រស់នៅ​ដ៏​មាន​សុភមង្គល​។ នៅ​ក្នុង​ថ្ងៃ​សុក្រ​ដើមឆ្នាំ​ថ្មី​នេះ​ការងារ​តូច​ធំ​របស់​លោក​អ្នកមាន​អំណោយផល​ល្អ ទទួល​ជោគជ័យ​ហួស​ពី​ការ​ស្មាន​។ ចំពោះ​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទី​ជិត​ឆ្ងាយ​តែង​ហុច​ផល​ធំធេង​លើស​ពេល​ណា​ៗ​ទាំងអស់​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ ស្នាមញញឹម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត លេខ​ហុងស៊ុយ ៨៨៨៨ នៅ​ថ្ងៃ​សុក្រ​ដើមឆ្នាំ​ថ្មី​នេះ​ជា​ថ្ងៃ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកបការងារ​ឬ​ចរចា​អ្វីមួយ ព្រោះថា​ផល​ល្អ​ៗ​តែង​ឆ្លើយ​តប​មក​វិញ​ធំធេង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ជិត​ឬ​ឆ្ងាយ​តែង​ហុច​ផល​ចំណេញ​ដ៏​មហាសាល ។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំ​ទាន់​មាន​គូគាប់​ប្រចាំជីវិត​ទេ គូព្រេង​នឹង​មក​ដល់​ហើយ​នាំ​ទាំង​លាភ​សំណាង​មក​ជាមួយ​ផង ។

ឆ្នាំជូត លេខ​ហុងស៊ុយ ៧៥០ រាសី​ខ្ពស់ត្រដែត​នៅ​ថ្ងៃ​សុក្រ​ដើមឆ្នាំ​ថ្មី​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​អ្វីមួយ​ទៅ​អ្នក​ដទៃ​តែង​សម្រេច​ជោគជ័យ​ដូច​ក្តី​បំណង និង​មាន​អ្នក​នាំ​លាភ នាំ​សំណាង​ធំ​មក​ផ្តល់​ឱ្យ​ដែល​ចាត់​ថា​ជា​ថ្ងៃ​ដ៏​មាន​សិរី​សួស្តី​គ្រប់​ប្រការ​ចូល​មក​ក្នុង​ជីវិត​របស់​លោក​អ្នក​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​ដរាប និង​មាន​មនុស្ស​ល្អ​ៗ​ជួយ​ជ្រោមជ្រែង​ឱ្យ​សម្រេច​ផល​ធំធេង ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធ​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំច សុនខ​មាស​មាន​ឫទ្ធិ​ទេវតា​ថែរក្សា មាន​បារមី​ខ្លាំងក្លា នាំ​លាភ នាំ​សំណាង និង​ជួប​តែ​រឿង​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត មាន​មនុស្ស​ដែល​មានបុណ្យ​ស័ក្តិ​ខ្ពង់ខ្ពស់​ជួយ ជ្រោមជ្រែង​ឱ្យ​សម្រេច​រាល់​ការងារ​ទាំងឡាយ ។
ខំ​មិន $២៣៤ យក​លាភ​មហាសាល​នៅ​ថ្ងៃ​សុក្រ​ដើមឆ្នាំ​ថ្មី​នេះ​ចាត់​ថា​ជា​ថ្ងៃ​ហេង ថ្ងៃ​លុយ​ចូល​ផ្ទះ​ផ្ទួន​ៗ សំណាង​ធំ​ចូល​មក​ជុំ​ទិស​។ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី ៗ​តែង​ផ្តល់​ផល​ល្អ​តប​មក​វិញ​ជាទី​គាប់ចិត្ត ចំណែក​ការងារ​រក​ទទួលទាន មាន​លាភ មាន​លុយ​ហូរ​ចូល​ច្រើន​លើស​ពេល​ណា​ណា​ទាំងអស់ អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ទ្វារផ្ទះ ។

នា​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩​នេះ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ភព​ផែនដី ទេវតា​ទ្រព្យ ព្រះ​អង្គ​មាស លោកយាយ លោកតា​គ្រប់​ព្រះ​អង្គ​សូម​ជួយ​តាម​ថែរក្សា​លោក​អ្នក​ឲ្យ​ជួប​តែ​សុខ​សប្បាយ ចម្រុងចម្រើន កើត​កាល​វាល​គំ ត្រជាក់ត្រជំ សុខដុម​រម្យ​នា ទទួល​បាន​ហេង​ហេង មាន​លាភ មាន​ជ័យ​ពេញ​មួយ​ឆ្នាំ​នេះ ។