ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ម្ចាស់​ក្លិប Inter Milan ថា កុំ​អី​ទិញ Messi ពេល Juventus ទិញ Ronaldo បាត់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Calciomercato បានឱ្យ​ដឹង​ថា អតីត​ម្ចាស់​ក្លិប Inter Milan លោក Massimo Moratti បាន​បង្ហើប​ថា…

តាម​ប្រភព​ព័ត៌មាន Calciomercato បានឱ្យ​ដឹង​ថា អតីត​ម្ចាស់​ក្លិប Inter Milan លោក Massimo Moratti បាន​បង្ហើប​ថា ប្រសិនបើ​ពេល​នោះ​គាត់​នៅ​កាន់​ក្លិប​នៅឡើយ​លោក​នឹង​ទិញ​យក Messi ឱ្យ​បាន ជា​ការ​ឆ្លើយ​តប​នឹង​ការ​ទិញ Cristiano Ronaldo របស់​ក្លិប Juventus ។

Juventus បាន​ទិញ​យក Ronaldo ពី Real Madrid កាលពី​ដើមរដូវ​កាល​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​អឺ​រ៉ូ ។ តាំងពី​ពេល​នោះ​មក Ronaldo បាន​ធ្វើ​ឱ្យ Juventus រំភើប​ជា​ខ្លាំង ជាមួយនឹង​គ្រាប់​បាល់​ដែល​ខ្លួន​រកបាន​ចំនួន​១៤​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​១៩​ដង ។

លោក Maratti បាន​និយាយ​ជាមួយនឹង​ព័ត៌មាន Sportmediaset ពី​ការ​ទិញ​យក Ronaldo ហើយ​លោក​បង្ហើប​ថា ប្រសិនបើ​ពេល​នោះ​លោក​នៅ​កាន់​ក្លិប Inter Milan លោក​នឹង​ទិញ​យក Messi ពី Barcelona ភ្លាម ។

លោក​ថា ៖ «​តើ​ខ្ញុំ​នឹង​ឆ្លើយ​តប​យ៉ាងដូចម្តេច​ចំពោះ​ការ​ទិញ​យក Ronaldo ដោយ​ក្លិប Juventus ? ខ្ញុំ​គិត​ថា យ៉ាង​ហោច​ណាស់​ក៏​ខ្ញុំ​សាក​ទៅ​ទិញ​យក Messi ដែរ បើ​ទោះបីជា​វា​អាច​នឹង​ធ្វើ​ឱ្យ​ក្លិប​អស់​លុយ​ច្រើន​ក៏​ដោយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ