ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា មិន​ទាន់​ឃើញ​អតីតមន្ត្រី​គណបក្សប្រឆាំង​ស្នើ​សុំ​ផ្តល់​សិទ្ធិ​នយោ​បាយ​នៅឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ ។

ការ​អះអាង​របស់​ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ​នេះ ខណៈ​ដែល​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​ទទួល​ថា​ជា​សេចក្តី​ស្នើ​ច្បាប់​ស្រប​តាម​ធម្មនុញ្ញភាព កាលពី​ថ្មី​ៗ​កន្លង​មកនេះ គឺ​នៅ​តែ​រង់ចាំ​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវការ​នោះ​ទេ ។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នក​សា​ព័ត៌មាន ព្រឹក​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ សម្តេច​ស ខេ​ង បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពាក្យ​ស្នើ​សុំ ដើម្បី​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នៅឡើយ​ទេ ។

សម្តេច​បន្ត​ថា ការ​មិន​ទាន់​ស្នើ​សុំ​នេះ​ដោយសារ​តែ​មន្ត្រី​ទាំងនោះ​គិត​ថា ច្បាប់​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទូ​ន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មិន​ទាន់​ត្រូវ​បាន​ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះ​ហត្ថលេខា​នោះ​ទេ ។ នៅ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​ទើប​យើង​ដឹង​។

ទោះបីជា​មាន​សំណួរ​ថា តើ​មាន​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ណាខ្លះ​នឹង​ទទួល​បានការ​ផ្តល់​សិទ្ធិ ឬ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង យ៉ាងណា​ក្តី​សម្តេច ស ខេ​ង មិន​បាន​បញ្ជាក់​យ៉ាងណា​នោះ​ទេ ។ តែ​សម្តេច​បាន​បញ្ជាក់ «​បញ្ជា​នេះ​ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ ។ វា​មាន​ករណី ប៉ុន្តែ​យើង មិន​អាច​វាយតម្លៃ​ស្មាន​ៗ​បាន​ទេ ទាល់តែ​មាន​ឯកសារ​ត្រឹមត្រូវ​» ។ ចំពោះ​សំណួរ​ថា តើ​ករណី​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​បាន​ផ្តល់​សិទ្ធិ​សេរីភាព​នយោបាយ​វិញ​ដែរ ឬទេ ? ត្រូវ​បាន​សម្តេច ស ខេ​ង បាន​ឲ្យ​ដឹង​ថា ករណី​លោក កឹ​ម សុខា ត្រូវ​បាន​សិក្សា​ពី​បញ្ហា​ពី​ដើម​ឡើង អំពី​មូលហេតុ​របស់​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។ សម្តេច​លើក​ឡើង​ថា ករណី​លោក កឹ​ម សុខា កំពុង​តែ​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ ដូច្នេះ គាត់​មិន​អាច​និយាយ​បាន​ថា ត្រូវ​ផ្តល់​សិទ្ធិ ឬ​មិន​ផ្តល់​សិទ្ធិ​នោះ​ទេ ។

សូម​ជម្រាប​ថា តុលាការ​កំពូល​បាន​ចេញ​ដីកាហាមឃាត់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ។ ដើម្បី​ដោះ​បម្រាម​នេះ​អ្នកតំណាង​រាស្ត្រ​គ ណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) ដែល​ជា​ការ​បើកផ្លូវ​ដល់​អ្នកនយោបាយ​ទាំងនោះ​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) ត្រូវ​បាន​អ្នកតំណាង​រាស្ត្រ​ចំនួន​៨៧​រូប​បាន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ទៅ​ជា​សេចក្តី​ស្នើ​ច្បាប់​មាត្រា​៤៥​ថ្មី​(​ស្ទូ​ន​មួយ​) ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ ។

បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទ​ទួ ល​បាន​វិញ នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាម ឃាត់ ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ ដោយ​ព្រះមហាក្សត្រ​តាម​ដំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេច ក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ