ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​លុយ​ប្រពន្ធ​១០​ម៉ឺន​រៀល ប្តី​ប្រាប់​ថា​លា​ហើយ​…​មិន​នឹក​ស្មានថា​ក្លាយជា​បែប​នេះ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់​​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​ខ្សាច់​ជី​រស់ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់​​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​ខ្សាច់​ជី​រស់ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ធី ចាន់​ណេ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានមុខរ​បរជា​កសិករ រស់​ក្នុង​នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។

លោក​អធិការ​បន្ត​ថា បើ​យោង​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ឌឿ​ន ស្រី​នាម អាយុ ២៣​ឆ្នាំ បាន​និយាយ​ថា កាលពី​២​ទៅ​៣​ថ្ងៃមុន​ពេល​កើតហេតុ​នោះ ប្តី​របស់​គាត់​មាន​សភាព​ខុស​ពី​ធម្មតា ដោយ​មុខ​ខ្មៅ​ៗ​ហើយ​ចេះ​តែ​ដើរ​ផឹកស្រា ។

ប្រភព​ដដែល​បាន​បន្ត​ថា ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២ មក​រា ២០១៩ ប្តី​បាន​សុំ​លុយ​គាត់​ចំនួន​១០​ម៉ឺន​រៀល គាត់​ក៏​ឲ្យ​លុយ​ទៅ​ប្តី ហើយ​ប្តី​របស់​គាត់​និយាយ​ថា «លា​សិន​ហើយ​» ឮ​ដូច្នេះ គាត់​នឹក​ស្មានថា ប្តី​សុំ​លុយ​យក​ទៅ​ផឹកស៊ី​នោះ​ទេ មិន​នឹក​ស្មានថា ប្តី​យក​លុយ​ទៅ​ផឹកស្រា​រួច​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​បែប​នេះ​ឡើយ ។

លុះដល់​ល្ងាច​មិនឃើញ​ប្តី​មក​ផ្ទះ​វិញ ក៏​នាំ​គ្នា​ចេញ​ទៅ​តាម​រក​ដល់​ត្រង់​ចំណុច​បឹង​បត់​ដៃ​តំបន់​ឡ​ស្រ​ងៀ​ម ក្នុងភូមិ​ខ្សាច់​ជី​រស់ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចងក​នឹង​ដើម​ត្នោត​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ទទួល​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កំលាំង​ជំនាញ​ស្រុក​និង​ប៉ុស្តិ៍ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​បាន​ចូលរួម​ពិនិត្យ​សព​ដែល​បងប្អូន​បាន​យក​មក​ដល់​ផ្ទះ មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ឡើយ ទើប​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចងក​ធ្វើ​អត្តឃាត​ខ្លួនឯង​ប្រាកដ​មែន ។ បច្ចុប្បន្ន សព​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ