ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ដឹកអំបិល​បែកកង់​​​រេចង្កូត​​​បុក​ម៉ូតូ​អ្នក​ដឹក​ត្រី​ស្លាប់​ម្នាក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្តម៉ាកហ៊ីយ៉ាន់​ដាយ ​ពណ៌ខៀវ ​ដឹក​​អំបិលមួយគ្រឿង បានបែក​កង់​​ ហើយ​រេចង្កូត​​ទៅបុកម៉ូតូ​ដឹក​ត្រី​​ក្នុងទិសដៅ​​​បញ្ច្រា​សគ្នា​​ បណ្តាល​​ឱ្យ​​អ្នកបើកបរ​​ម៉ូតូស្លាប់​នៅ​នឹង​កន្លែង ​កាល​ពី​វេលាម៉ោង​​​៧ព្រឹក​​ថ្ងៃទី​​​១៦ មីនា ២០១១ ​នៅ​តាម​​ផ្លូវជាតិ​លេខ​​៦A ត្រង់​ស្ពាន​​ទី​១១ ក្នុងភូមិ​​​​ចំបក់មាស ​សង្កាត់​​បាក់ខែង ​ខណ្ឌ​​ឫស្សីកែវ ។

​បុរស​រងគ្រោះ​​ស្លាប់​ក្នុង​​គ្រោះថ្នាក់​​នេះ ត្រូវ​​​ប៉ូលិស​ឱ្យ​​​ដឹង​ថា ឈ្មោះ​លឹម យ៉ាងអៀង ​​អាយុ​​​៣៧​ឆ្នាំ ​​ជាអាជីវករ​​លក់ត្រី នៅផ្សារ​​បាក់ខែង ​មានទីលំនៅ​​ភូមិ​បាក់ខែង ​សង្កាត់​ព្រែក​លៀប ​​ខណ្ឌ​ឫស្សីកែវ ។ ​​តាម​ព័ត៌​មាននៅ​កន្លែង​កើត​ហតុ​​​ឱ្យ​​ដឹង​ថា ​​មុនពេល​កើត​ហេតុ​​​​ បុរស​រងគ្រោះ​​​បានជិះម៉ូតូ​​ C100 កូរ៉េ​ ពណ៌​ខៀវ ​សណ្តោង​​រ៉ឺម៉ក​ទៅដឹកត្រីនៅក្នុង​​​ឃុំព្រែក​​​អញ្ចាញ​​ ស្រុកមុខ​កំពូល ។ ពេលទិញត្រី​​​បាន​ត្រឡប់​​មក​​វិញ​ដល់​កន្លែង​កើតហេតុ​​ស្ពានទី​១១ ស្រាប់តែ​មាន​​រថយន្ត​ម៉ាកហ៊ី​យ៉ាន់​ដាយ​ ពណ៌​ខៀវ ដឹក​អំបិល​​​ ពាក់ស្លាកលេខ ច-៦៦៣៦ ភព២ បើក​ក្នុង​ទិស​ដៅ​​​បញ្ច្រាស​គ្នា​​បាន​បែក​កង់​​ហើយ​រេច​ង្កូត​​ទៅ​ខាង​​ឆ្វេង​ដៃ ​បុកម៉ូតូ​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​​អ្នក​បើក​បរ​ម៉ូតូស្លាប់​នៅ​កន្លែង​កើតហេតុ ៕​