ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ក្តៅ​…​ករណី​ប្រជា​ការពារ​ភូមិ​មាន​កាំភ្លើង​ប្រើ​មក​បញ្ចប់ជីវិត​ខ្លួនឯង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រជា​ការពារ​ម្នាក់​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៣ មក​រា នេះ ស្ថិត​នៅ​ក្នុង​រោង​​យាម​មួយកន្លែង ​ក្នុងភូមិ​រាម​សេ​នា ឃុំ​ល្វា…

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រជា​ការពារ​ម្នាក់​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៣ មក​រា នេះ ស្ថិត​នៅ​ក្នុង​រោង​​យាម​មួយកន្លែង ​ក្នុងភូមិ​រាម​សេ​នា ឃុំ​ល្វា ស្រុក​ប​វេ​ល ដែល​គេ​សង្ស័យ​មាន​ជម្លោះ​ក្នុង​ក្រុម​គ្រួសារ ​។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ ញ៉ែ​ម សា​រឿ​ន ភេទប្រុស ​អាយុ​៥៣​ឆ្នាំ ជា​ប្រជា​ការ​ពារ​ប្រចាំ​ភូមិ-​ឃុំខាងលើ​ ។ បុរស​នេះ​បាន​ប្រើប្រាស់​កាំភ្លើង​ម៉ាក​M16 បាញ់​សម្លាប់​ខ្លួនឯង​​១​គ្រាប់​ ត្រូវ​ចំត្រង់​ក្រោម​ចង្កា​រ បណ្ដាល​ស្លាប់​នៅ​នឹង​ក្នុងរោង​យាម ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម​អុល​តែ​ម្ដង​។

ជុំវិញ​ការ​បាញ់​សម្លាប់​ខ្លួន​របស់​ប្រជា​ការពារ​រូប​នេះ បើ​តាម​ការ​សាកសួរ​ជាបឋម​របស់​សមត្ថកិច្ច​ទៅ​លើ​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា ទំនង​ផ្ដើម​ចេញពី​ជម្លោះ​ក្នុង​ក្រុម​គ្រួសារ​។ ប្រភព​បាន​និយាយទៀត​​ថា គេ​តែង​ឃើញ​គ្រួសារ​ប្រជា​ការពារ​នេះ​ផ្ទុះ​ជម្លោះ​​ជាមួយ​គ្នា​រវាង​ប្ដី​ប្រពន្ធ​មិនសូវ​ខកខាន​ឡើយ ហើយ​នៅ​ពេល​កើត​ហេតុ​ នា​យប់​នោះ​គ្រួសារ​នេះ​ក៏​មាន​ជម្លោះ​នឹង​គ្នា តែ​គេ​មិន​ទាន់​ដឹង​ថា ផ្ដើម​ចេញពី​រឿង​អ្វី​ឡើយ ​។ លុះ​នៅ​វេលា​ទៀប​ភ្លឺ​ ស្រាប់តែ​បុរស​ជា​ប្ដី​បាញ់​សម្លាប់​ខ្លួនឯង​តែ​ម្ដង​។

ទាក់ទិន​នឹង​ការ​ធ្វើ​អត្តឃាត​នេះ​ សមត្ថកិច្ច​មិន​បាន​និយាយ​អំពី​ប្រវត្តិ​កាំភ្លើង​នេះ​ថា តើ​ប្រជា​ការពារ​រូប​នេះ​បាន​មកពីណា​នោះ​ទេ ព្រោះ​បើ​តាម​មន្ត្រី​ជំនាញ​បាន​និយាយ​ថា កម្លាំង​ប្រជា​ការពារ​ភូមិ មិន​មាន​សិទ្ធិ​ប្រើប្រាស់​កាំភ្លើង​នោះ​ទេ​ ។ យ៉ាងណា​ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ ។

អត្ថបទសរសេរ ដោយ