ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​គ្រឿងញៀ.ន និង​អាវុធ​ជាតិ​ផ្ទុះ

5 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ដោយ​បន្ត​ការពារ និង​ថែរក្សា​សន្តិសុខ​សណ្តាប់​សង្គម ទើប​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ និង​គ្រឿងញៀន ដែល​ធ្វើការ​ឃាត់ខ្លួន​ជន​ង្ស័​យ​ជា​ច្រើន​នាក់ ។…

ខេត្ត​ប៉ៃលិន ៖ ដោយ​បន្ត​ការពារ និង​ថែរក្សា​សន្តិសុខ​សណ្តាប់​សង្គម ទើប​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ និង​គ្រឿងញៀន ដែល​ធ្វើការ​ឃាត់ខ្លួន​ជន​ង្ស័​យ​ជា​ច្រើន​នាក់ ។ ការ​ចុះ​ឆែកឆេរ​នេះ រក​ឃើញ អ្នក​ប្រើប្រាស់​គ្រឿងញៀន ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព និង​ធ្វើ​ឱ្យ​អ​ស្ថេ​រ​ភាព​ក្នុង​សង្គម​ផង​ដែរ ។

ហេតុការណ៍​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័​ត៍​មានបាន​ឱ្យ​ដឹង​ថា លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ដ​ប៉ៃលិន បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដើម្បី​ចុះ​ត្រួតពិនិត្យ​មើល​អាវុធ​ជាតិ​ផ្ទុះ និង​សារធាតុ​ញៀន លើ​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​និង​រថយន្ត ដែល​ដឹកនាំ​ដោយ​លោក ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្ត និង​លោក​ឧត្ដមសេនីយ៍ត្រី ស៊ិ​ន សុភា​ល​ក្ម្សី ស្នងការ​រង​ទទួល​ផែន​អគ្គី​ភ័យ និង​អាវុធ​ជាតិ​ផ្ទុះ រួម​ជាមួយ​លោក​វរសេនីយ៍ឯក ស៊ុំ សុផល ស្នងការ​រង​ទទួល​ផែន​សណ្ដាប់ធ្នាប់ ។

ប្រភព​បន្ត​ទៀត​ថា ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​បាន​ត្រួតពិនិត្យ​ទៅ​លើ​រថយន្ត​ចំនួន​៩៥​គ្រឿង ម៉ូតូ​ចំនួន​១៧៥​គ្រឿង និង​បាន​ដកហូត​ចំនួន​៤​គ្រឿង ។

ប្រភព​បញ្ជាក់​ថា ក្នុង​នោះ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ធ្វើការ​ត្រួតពិនិត្យ​សារធាតុ​ញៀន​លើ​អ្នក​ធ្វើ​ដំណើរ​បាន​ចំនួន ៦០​នាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៣​នាក់ ដែល​ពិនិត្យ​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ទឹកនោម ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​រួម​ជាមួយនឹង​វត្ថុ​តាង​ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរ
បាល​ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើការ​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា និង​ឲ្យ​អាណាព្យាបាល​មក​ធានា​យក​ទៅ​អប់រំ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ